មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

តូក្យូ ៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត នៅក្នុងវេទិកាលំដាប់អន្តរជាតិមួយនាប្រទេសជប៉ុន ដើម្បីទាក់ទាញវិនិយោគិនអន្តរជាតិឱ្យចូលមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា ។

Advertisement


ក្នុងវេទិកា Nikkei Forum លើកទី៣១ ដែលធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងសប្ដាហ៍នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរំលេចឡើងនូវយុទ្ធសាស្ត្រអាទិភាពសំខាន់ៗដោយបង្ហាញពីទស្សនវិស័យលើការអភិវឌ្ឍតំបន់ ដោយ «សន្តិភាព និងនីតិរដ្ឋ» ជាគ្រឹះមិនអាចខ្វះបាន និងធ្វើការឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសកម្មរបស់កម្ពុជាក្នុងការកសាងតំបន់អាស៊ី ដែលមានភាពធន់ និងបានគូសបញ្ជាក់ថា អាស៊ី កំពុងស្ថិតក្នុងចំណុចរបត់ដ៏សំខាន់ចំពេលមានភាពប្រឈមទៅនឹងបញ្ហាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល។

ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖

« កម្ពុជាប្រកាន់ខ្ជាប់នូវសសរស្តម្ភ ៤ គឺ៖ សន្តិភាព នីតិរដ្ឋ ភាពបើកចំហសេដ្ឋកិច្ច និងកំណើនប្រកបដោយបរិយាបន្ន ដើម្បីឈានទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដេរថា គុណសម្បត្តិដ៏ធំបំផុតរបស់កម្ពុជាគឺ ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន (Predictability) ផ្អែកលើតម្លាភាព និងភាពជាដៃគូដ៏គួរឱ្យទុកចិត្ត។ កម្ពុជាបានបង្ហាញពីសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្រោមក្របខណ្ឌច្បាប់វិនិយោគដែលបើកចំហ និងអនុគ្រោះបំផុតមួយនៅអាស៊ី។
ជាសក្ខីកម្មជាក់ស្តែង ក្នុងឆ្នាំ២០២៥ ក.អ.ក. បានអនុម័តគម្រោងវិនិយោគរហូតដល់ ៦៣០ គម្រោង (តម្លៃជាង ១០ ប៊ីលានដុល្លារអាមេរិក) និងក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ អនុម័តបានចំនួន ១៤៦ គម្រោង (តម្លៃប្រមាណ ២,៥ ប៊ីលានដុល្លារអាមេរិក)។

បច្ចុប្បន្ន កម្ពុជាកំពុងវិវឌ្ឍខ្លួនយ៉ាងលឿនទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា ការផលិតសំបកកង់រថយន្ត និងគ្រឿងបង្គុំរថយន្ត (ដែលក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ការនាំចេញក្នុងវិស័យនេះសម្រេចបានដល់ ៥៨០ លានដុល្លារអាមេរិក ដោយគ្រឿងបង្គុំរថយន្ត កើនឡើងជាង ៣០ភាគរយ ដោយមានជប៉ុនជាទីផ្សារធំបំផុត)។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីការបើកឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិថ្មីខ្នាតយក្សចំនួនពីរ (សៀមរាប-អង្គរ និងតេជោភ្នំពេញ) ការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងជាពិសេសគឺ គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងតភ្ជាប់វិស័យភស្តុភារកម្មជាតិទៅកាន់ខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ សម្រេចបានជាង ៧៥០ លានដុល្លារអាមេរិក (កើនឡើងជិត ១៥% ធៀបនឹងឆ្នាំមុន) ដែលឆ្លុះបញ្ចាំងពីតម្លៃនៃគុណភាព និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា