ក្តីស្រលាញ់ពី GS25 ខេមបូឌា បរិច្ចាគថវិកា ២៥ លានរៀល ជូនមូលនិធិគន្ធបុប្ផា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្តីស្រលាញ់ពី GS25 ខេមបូឌា បរិច្ចាគថវិកា ២៥ លានរៀល ជូនមូលនិធិគន្ធបុប្ផា

ក្តីស្រលាញ់ពី GS25 ខេមបូឌា បរិច្ចាគថវិកា ២៥ លានរៀល ជូនមូលនិធិគន្ធបុប្ផា

ភ្នំពេញ ៖ ជីអេស២៥ ខេមបូឌា (GS25 Cambodia) មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីការបរិច្ចាគដ៏សប្បុរសនូវថវិកាចំនួន ២៥ លានរៀល និងទឹកស្ព្រីង ប្រូវីដា (Provida Bokor Spring Water) ចំនួន ១០០ កេស ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងគាំទ្រដល់ការថែទាំកុមារដែលខ្វះខាតនៅកម្ពុជា។

អំណោយនេះត្រូវបានប្រគល់ជូននៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់មន្ទីរពេទ្យកុមារគន្ធបុប្ផាកម្ពុជា។ កម្មវិធីនេះរួមមានការទស្សនាដោយសង្ខេបអំពីបរិក្ខាររបស់មន្ទីរពេទ្យ បន្តដោយពិធីប្រគល់អំណោយ និងទឹកពិសាបរិសុទ្ធ ប្រូវីដា បូកគោ ចំនួន ១០០ កេស។

GS25 ខេមបូឌា មានមោទនភាពក្នុងការចូលរួមចំណែកដល់បេសកកម្មជាបន្តបន្ទាប់របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានផ្តល់ការព្យាបាលវេជ្ជសាស្ត្រដោយឥតគិតថ្លៃដល់កុមារដែលត្រូវការជំនួយទូទាំងប្រទេសកម្ពុជា។ តំណាងមកពី ជីអេស២៥ ខេមបូឌា បានប្រគល់ថវិកាបរិច្ចាគចំនួន ២៥ លានរៀល ក្នុងនាមសមាជិក និងអ្នកគាំទ្ររបស់ស្ថាប័ន។

ការបរិច្ចាគនេះធ្វើឡើងស្របពេលដែល GS25 កំពុងបន្តពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា ដោយនាំមកនូវបទពិសោធន៍ហាងទំនិញងាយស្រួលបែបកូរ៉េថ្មីស្រឡាងជូនដល់អតិថិជនក្នុងស្រុក។ បន្ថែមពីលើផលិតផលថ្មីៗ និងការបើកសាខាហាង ក្រុមហ៊ុនបានលើកឡើងថាការចែករំលែកជូនសង្គមវិញ គឺជាផ្នែកស្នូលមួយនៃរបៀបដែលក្រុមហ៊ុនចង់រីកចម្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទឹកស្ព្រីង ប្រូវីដា ដែលបានឧបត្ថម្ភទឹកពិសាចំនួន ១០០ កេស ក៏បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីជួយធានាថាសហគមន៍នៃមន្ទីរពេទ្យមានទឹកស្អាតសម្រាប់ទទួលទាន ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា