គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ភ្នំពេញ ៖ក្រុម​ការងារ​ជំរុញការ​វិនិយោគក្នុង​ភូមិភាគ​ឦសា​នហៅ​កាត់ថា SPIN បានលើ​កយក​គម្រោ​ងវិនិយោគចំនួន២ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង មក​ប្រជុំពិភាក្សា​​ដើ​ម្បីពិ​និត្យផ្ដ​ល់កា​រ​សម្របសម្រួល តាមការស្នើសុំ​ ដែល​គម្រោងទាំងពីរ​នេះ​​មាន​ទុនវិនិយោគ​សរុបប្រមាណជាង ៤០​លាន​ដុល្លារអាម៉េ​រិក ។

បើតាម​សេចក្ដី​ប្រកាសព័ត៌​មានរបស់ក្រុ​មការងារជំរុញការ​វិនិយោគភូមិភាគ​ឦសាន កាលពីថ្ងៃទី​២១ ខែតុលា ឆ្នាំ ២០២៦ បាន​ឱ្យដឹងថា​ គម្រោង​វិនិយោគទាំងនេះ ស្ថិត​នៅក្នុ​ង​វិស័យ​កសិកម្ម និង​កសិ​-ឧស្សាហកម្ម រួមមាន ការដាំដុះឈើដាំ (ដើមកៅស៊ូ, ដើមគរ, ដើមប្រេងខ្យល់) និង​រោង​ចក្រ​កែ​ច្នៃឈើដាំ ដែលការ​វិនិយោគ​ទាំង២នេះ នឹងបន្ថែមមូ​លធន​ចូល​ក្នុង​​សេដ្ឋ​កិច្ច​កម្ពុជា ។

ក្នុងកិ​ច្ចប្រជុំនោះ ឯក​ឧត្ត​មបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធា​ន​ក្រុមការងា​រជំរុញ​ការវិនិយោគ​ក្នុងភូមិភាគ​ឦសាន​បានគូសបញ្ជាក់ថា បច្ចុ​ប្បន្នស្ថាន​ភាព​សេដ្ឋកិច្ច​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​នៃ​ពហុវិ​បត្តិ ដោយ​ស្ថាប័ន​អន្តរ​ជាតិធំៗ ក៏​​ដូ​ចជា​រាជរដ្ឋាភិ​បាលបា​នព្យាក​រថា កំ​ណើនសេដ្ឋកិ​ច្ចកម្ពុជា ពិសេសក្នុងឆ្នាំ ២០២៦ នឹងមានកំណើនថមថយ បើធៀបនឹងឆ្នាំ ២០២៥ កន្លងទៅ ។ ​ កិច្ចប្រជុំ ក.វ.ឦសាន លើកទី៧ នេះ មានបេ​សក​កម្មសំខាន់ក្នុងការសម្របសម្រួលកិច្ចការវិនិយោគផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគ ផងដែរ ។

កិច្ចប្រជុំបានពិភាក្សាដោយ​សង្កត់ធ្ងន់លើការសម្របសម្រួល និងជំរុញនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និងការកំណត់អត្តសញ្ញាណដីសុវត្ថិភាព ដែលអាចផ្តល់​ជូនក្រុមហ៊ុន សម្រាប់បង្កើនការវិនិយោគលើការដាំដុះ និងកែច្នៃផលិតផលឈើដាំ នៅលើដីសម្បទានសេដ្ឋកិច្ច និងដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ។ ការចុះបញ្ជីដីរដ្ឋ និងការកំណត់អត្តសញ្ញាណដីឱ្យបានច្បាស់លាស់ មានសារសំខាន់យ៉ាងខ្លាំងក្នុងការបង្កើនទំនុកចិត្តជូនវិនិយោគិន សម្រាប់ការអនុវត្តផែនការវិនិយោគរបស់ក្រុមហ៊ុន ។ ក្រុមហ៊ុនបានស្នើសុំការអនុញ្ញាតសាងសង់ផ្លូវ និងស្ពាននៅទីតាំងគម្រោង ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា កិច្ចការនេះមានភាពប្រទាក់ក្រឡាគ្នាខ្លាំង ដែលមិនអាចក្រសួង ឬស្ថាប័នណាមួយ ដោះស្រាយតែម្នាក់ឯងបាន ដូច្នេះហើយការខិតខំសម្របសម្រួលប្រកបដោយស្មារតីបុរេសកម្ម និងការប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» គឺមានភាពចាំបាច់មិនអាចខ្វះបាន ដើម្បីផ្តល់នូវដំណោះស្រាយជាកញ្ចប់ជូនដល់ក្រុមហ៊ុន រួមទាំង ៖ ១).ការចូលរួមស្វែងរកដី សម្រាប់គម្រោងវិនិយោគសក្តានុពលថ្មីៗ ដែលផ្តល់ផ្លែផ្កាជូនប្រជាជនក្នុងតំបន់ និង ប្រទេសជាតិ, ២).ការចូលរួមដោះស្រាយបញ្ហាទន្រ្ទានកាន់កាប់ដីខុសច្បាប់របស់ប្រជាពលរដ្ឋ លើដីដែលក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគរួចហើយ, និង ៣).ការសម្របសម្រួលលើការផ្តល់នីត្យានុកូលកម្មជូនគម្រោងវិនិយោគលើសម្បទានដីសេដ្ឋកិច្ចមានស្រាប់ ដើម្បីធានាចីរភាពរយៈពេលវែង និង ផ្តល់ទំនុកចិត្តសម្រាប់ការវិនិយោគថ្មីបន្ថែមទៀតនៅលើដីទំនេរ ឱ្យអស់សក្តានុពល ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន បន្តចូលរួមក្នុងការងារនេះ ដោយបន្តផ្តល់នូវការសម្របសម្រួលជាអតិបរមា តាមដែនសមត្ថកិច្ចរៀងៗខ្លួន សំដៅរួមគ្នាបំផុស និងជំរុញការវិនិយោគក្នុងភូមិភាគឦសាន ឱ្យពេញសក្តានុពល ។

លោក​ កាំង វណ្ណៈ ជាធុរជ​ន​​ដែលកំ​ពុងវិ​និយោ​គនៅក្នុង​តំបន់​ភូមិ​ភាគឦសានមួយរូប​បានលើកឡើងថា​ ​កម្ម​វិ​ធីជំ​រុញការ​វិនិយោគភូ​មិ​​​​​ភាគ​ឦសាន បាន និងកំពុង​ជំរុញ លើកទឹកចិត្តវិនិយោគិន ក៏ដូចជាធុរជន​ឱ្យមក​វិនិយោគនៅក្នុងតំបន់​ភូមិភាគឦសាន​តាមរយៈការ​លើ​កលែ​​​​ងពន្ធ​ ជាក់ស្ដែង​ នៅពេល​វិនិយោគិន​ទទួលបានប្រាក់ចំណេញ ទោះក្នុងទំហំប៉ុន្មាន​ក៏ដោយ ក៏រដ្ឋមិនយកពន្ធ​​២០%​ពី​វិនិយោគិន​ឬធុរជន​​រហូត​ដល់​១២​ឆ្នាំ ។​ តាមរយៈការ​លើកទឺកចិត្តពីរាជរដ្ឋាភិបាលនេះ គឺជា​ឱកាស​ល្អសម្រាប់​វិនិយោគិន​ក្នុងនិងក្រៅប្រទេស​​ក្នុងការ​ដាក់ទុនវិនិយោគ​នៅក្នុង​តំបន់​ភូមិភាគឦសាន ៕​

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា