ថៃ ស្ថិតក្នុងចំណោម ៥៤ ប្រទេស ដែលអាម៉េរិកត្រៀមដំឡើងពន្ធគយ ពាក់ព័ន្ធនឹងការប្រើកម្លាំងពលកម្មបង្ខំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃ ស្ថិតក្នុងចំណោម ៥៤ ប្រទេស ដែលអាម៉េរិកត្រៀមដំឡើងពន្ធគយ ពាក់ព័ន្ធនឹងការប្រើកម្លាំងពលកម្មបង្ខំ

ថៃ ស្ថិតក្នុងចំណោម ៥៤ ប្រទេស ដែលអាម៉េរិកត្រៀមដំឡើងពន្ធគយ ពាក់ព័ន្ធនឹងការប្រើកម្លាំងពលកម្មបង្ខំ

Advertisement

បរទេស៖ ប្រទេសថៃកំពុងស្ថិតក្នុងចំណោម ៥៤ ប្រទេស ដែលត្រូវបានអាម៉េរិក ត្រៀមនឹងដំឡើងពន្ធ ១២,៥ ភាគរយ ដោយសារបរាជ័យក្នុងការហាមឃាត់ការផលិតទំនិញ ដែលប្រើប្រាស់កម្លាំងពលកម្មបង្ខំ។ នេះបើយោងតាមសារព័ត៌មាន The Nation។

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) បានស្នើដំឡើងពន្ធគយពីអត្រា ១០ ភាគរយ ទៅ ១២,៥ ភាគរយ លើសេដ្ឋកិច្ចចំនួន ៦០ ប្រទេស បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបើកការស៊ើបអង្កេតលើដៃគូពាណិជ្ជកម្មផ្អែកលើច្បាប់ពាណិជ្ជកម្មផ្នែក ៣០១។

អត្រាពន្ធ ១០ ភាគរយ នឹងអនុវត្តចំពោះសេដ្ឋកិច្ចទាំងឡាយណាដែលត្រូវបានវាយតម្លៃថា ពួកគេបោះជំហានដំបូងខ្លះៗក្នុងការទប់ស្កាត់រួចហើយ គ្រាន់តែមិនទាន់បានអនុវត្តច្បាប់ហាមឃាត់ឱ្យមានប្រសិទ្ធភាពពេញលេញ។ ប្រទេសក្នុងក្រុមនេះមាន ដូចជា កម្ពុជា, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, កាណាដា, ម៉ិចស៊ិក, សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ជាដើម។

យ៉ាងណាមិញ អត្រាពន្ធ ១២,៥ ភាគរយ នឹងអនុវត្តចំពោះសេដ្ឋកិច្ចចំនួន ៥៤ ប្រទេសដែលក្នុងនោះមាន ថៃ ផងដែរ ដោយសារពួកគេបរាជ័យទាំងស្រុកក្នុងការអនុវត្តច្បាប់ហាមឃាត់ការនាំចូលទំនិញពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ។ ប្រទេសថៃត្រូវបានដាក់ឈ្មោះនៅក្នុងសំណុំរឿងពលកម្មដោយបង្ខំផ្អែកលើច្បាប់ពាណិជ្ជកម្មអាម៉េរិកផ្នែក ៣០១ ដោយសារបរាជ័យទាំងស្រុងក្នុងការអនុវត្តច្បាប់ និងអាចប្រឈមមុខនឹងកម្រិតពន្ធ ១២,៥ ភាគរយ។

គួរឱ្យបញ្ជាក់ដែរថា វិធានការដំឡើងពន្ធនេះមិនទាន់អនុវត្តភ្លាមៗនោះទេ ដោយអាម៉េរិកទុកពេលឱ្យសាធារណជន ឬក្រុមហ៊ុននានាផ្ញើការតវ៉ាលាយលក្ខណ៍ជាអក្សរត្រឹមថ្ងៃទី៦ ខែកក្កដា ខាងមុខនេះ។ បន្ទាប់មក ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក នឹងរៀបចំសវនាការសាធារណៈនៅថ្ងៃទី ៧ ដើម្បីជជែកពិភាក្សាមុននឹងសម្រេចចិត្តជាផ្លូវការ។

លោក Jamieson Greer តំណាងពាណិជ្ជកម្មអាម៉េរិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖

“ភាពបរាជ័យរបស់ដៃគូពាណិជ្ជកម្មដ៏សំខាន់ៗរបស់យើងក្នុងការដោះស្រាយបញ្ហាការនាំចូលទំនិញដែលផលិតដោយកម្លាំងពលកម្មបង្ខំ គឺមិនអាចទទួលយកបានទេ។ វាគឺជាបញ្ហាសម្រាប់កម្មករអាម៉េរិកប្រកួតប្រជែងនៅលើសមរភូមិពាណិជ្ជកម្មដែលមិនស្មើភាព។”

លោកប​ន្តថា ការប្រើពលកម្មដោយបង្ខំនាំឱ្យទំនិញមានតម្លៃថោក ដោយសារប្រទេសមួយចំនួនមិនផ្តល់ប្រាក់ឈ្នួលសមរម្យ ឬ ត្រូវនឹងលក្ខខណ្ឌការងារស្របច្បាប់ ដែលមានន័យថា ថ្លៃដើមនៃការផលិតទំនិញទាំងនោះថោកខុសធម្មតា។ បញ្ហានេះមិនស្មើភាពសម្រាប់កម្មករអាម៉េរិក ដោយសាររោងចក្រនៅក្នុងអាម៉េរិកត្រូវបានគោរពច្បាប់ការងារតឹងរ៉ឹង និងត្រូវផ្តល់ប្រាក់ឈ្នួលសមរម្យ ដែលធ្វើឱ្យថ្លៃដើមផលិតកម្មរបស់ពួកគេខ្ពស់ជាង៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា