ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping)។

Advertisement

យោងតាមការចេញផ្សាយរបស់ RT បានសរសេរនៅថ្ងៃនេះថា ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងតូចធំរហូតទៅដល់ ៤០ បូករួមនឹងសេចក្តីថ្លែងការណ៍រួមមួយផងដែរ ចំពោះកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងគ្នា។

ត្រឡប់ទៅកាលពីជាង ១០ ឆ្នាំមុនទំនាក់ទំនងដ៏ជិតស្និទ្ធរវាងចិន និងរុស្ស៊ី មិនមែនជារឿងចៃដន្យឬទើបនឹងកើតឡើងនោះទេ។

ចាប់តាំងពីឆ្នាំ ២០១៣ នៅពេលដែលលោក ស៊ី ជីនពីង បានឡើងកាន់តំណែងជាលើកដំបូង មេដឹកនាំទាំងពីរបានជួបសន្ទនាគ្នាមិនតិចជាង ៤០ ដងនោះទេ និងបានសម្រេចកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការស្ទើររាប់មិនអស់រវាងប្រទេសទាំងពីរ។ ខាងក្រោមនេះ គឺជាជំនួបគ្នាសំខាន់ៗមួយចំនួនដែលធ្លាប់បានធ្វើកន្លងមក៖

ខែមិនា ឆ្នាំ ២០១៣៖ រុស្សីក្លាយជាប្រទេសដំបូងដែលលោក ស៊ី ជីនពីង បំពេញទស្សនកិច្ចក្រៅប្រទេសលើក ក្រោយប្រកាសឡើងកាន់តំណែង

ខែឧសភា ឆ្នាំ២០១៤ ៖ លោក វ្ល៉ាឌីមៀ ពូទីន បំពេញទស្សនកិច្ចនៅសៀងហៃនិងបានចុះហត្ថលេខាដ៏ធំទំហំ៤០០ពាន់លានដុល្លារលើវិស័យថាមពល

ខែឧសភា ឆ្នាំ ២០១៥៖ លោក ស៊ី ជីនពីង បំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គុចំថ្ងៃបុណ្យជ័យជំនះជាតិរបស់រុស្ស៊ីឬ Victory Day

ខែកញ្ញា ឆ្នាំ ២០១៥៖ លោក វ្ល៉ាឌីមៀ ពូទីន ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយ៉ាងហោចណាស់ ៣០ ជាមួយនឹងទឹកប្រាក់រាប់ពាន់លានដុល្លារ

ខែមិថុនា ឆ្នាំ២០១៦៖ លោក វ្ល៉ាឌីមៀ ពូទីន បំពេញទស្សនកិច្ចម្តងទៀតទៅកាន់ទីក្រុងប៉េកាំងគោលដៅ ដើម្បីជំរុញឱ្យសេដ្ឋកិច្ចរវាងចិននិងរុស្ស៊ីកាន់តែមានភាពស៊ីជម្រៅ

ខែកក្កដា ឆ្នាំ ២០១៧៖ លោក ស៊ី ជីនពីង ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដោយលោក វ្ល៉ាឌីមៀ ពូទីន គ្រានោះបានហៅមេដឹកនាំចិនថាជាមិត្តដ៏ធំរបស់រុស្ស៊ី ឬ big friend

ខែមិថុនា ឆ្នាំ ២០១៨៖ លោក ស៊ី ជីនពីង ផ្តល់កិត្តយសតបស្នងមកវិញដោយផ្តល់នាមដ៏សំខាន់មួយជូនលោក វ្ល៉ាឌីមៀ ពូទីន គឺជាស្ថាបនិកនៃទំនាក់ទំនងចិន-រុស្សី ក្នុងយុគសម័យទំនើបនិងជាមេដឹកនាំដែលគួរឱ្យយគោរពបំផុតសម្រាប់ប្រទេសចិន

ខែមិថុនា ឆ្នា ២០១៩៖ រុស្ស៊ី និងចិនបានប្រកាសនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររបស់ពួកគេបានឈានចូលដល់សករាជថ្មី នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងមូស្គូ

ខែកុម្ភៈ ឆ្នាំ ២០២២៖ ក្នុងជំនួបសាជាថ្មីនេះរុស្ស៊ី និងចិន បានពណ៌នាទំនាក់ទំនងរបស់ពួកគេថាជាភាពជាដៃគូ ដែលគ្មានដែនកំណត់ ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរបស់ពួកគេមិនមាន តំបន់ហាមឃាត់ និងមិនត្រូវបានរឹតបន្តឹងដោយរចនាសម្ព័ន្ធណាមួយឡើយ

ខែមិនាឆ្នាំ ២០២៣៖ រុស្ស៊ី​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ដោយ​លោក ស៊ី ជីនពីង បន្ទាប់​ពី​ឡើងកាន់អំណាចអាណត្តិ​ទី​ ៣ ​ជាប់​គ្នាក្នុងនាមជាមេដឹកនាំ​ចិន។ លោក ស៊ី ជីនពីង បាននិយាយនៅពេលនោះ ដោយពិពណ៌នាអំពីទំនាក់ទំនងថា ទីក្រុងប៉េកាំង យកចិត្តទុកដាក់ចំពោះសារៈសំខាន់ដ៏អស្ចារ្យ ចំពោះទំនាក់ទំនងជាមួយទីក្រុងមូស្គូ

ខែឧសភា ឆ្នាំ ២០២៤៖ លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចជ្រើសរើសប្រទេសចិនសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក បន្ទាប់ពីទទួលជ័យជំនះលើការបោះឆ្នោតឡើងវិញនៅឆ្នាំ ២០២៤

ខែឧសភា ឆ្នាំ២០២៤៖ លោក ស៊ី ជីនពីង បំពេញទស្សនកិច្ចនៅរុស្ស៊ីម្តងទៀត ចំថ្ងៃពិធិបុណ្យជ័យជំនះជាតិរបស់រុស្ស៊ី

ខែកញ្ញា ឆ្នាំ ២០២៥៖ លោក វ្ល៉ាឌីមៀ ពូទីន បំពេញទស្សនកិច្ចទៅចិនក្នុងថ្ងៃខួបលើកទី ៨០ នៃការបញ្ចប់ទៅនៃសង្គ្រាមលោកលើកទី ២៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា