ក្រុមការងារ​គម្រោង ​I​C​CAP ​ប្រជុំ​បើក​ដំណើរការ​គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​គ្រឹះ​ស្ថាន ​ខេមា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមការងារ​គម្រោង ​I​C​CAP ​ប្រជុំ​បើក​ដំណើរការ​គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​គ្រឹះ​ស្ថាន ​ខេមា

ក្រុមការងារ​គម្រោង ​I​C​CAP ​ប្រជុំ​បើក​ដំណើរការ​គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​គ្រឹះ​ស្ថាន ​ខេមា

​ក្រុមការងារ​ក្នុង​គម្រោង​បរិយាបន្ន​ហិរញ្ញប្បទាន​អាកាសធាតុ​សម្រាប់​សហគមន៍​ងាយ​រងគ្រោះ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​(​IC​CAP​)​ ​ជួប​ប្រជុំ​បើក​ដំណើរការ​គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​គ្រឹះស្ថាន ​ខេមា មីក្រូ​ហិរញ្ញវត្ថុ​ ​លីមីតធីត ​នៅ​ថ្ងៃ​ទី​២២​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​នៅ​ការិយាល័យ​កណ្ដាល​របស់​ គ្រឹះស្ថាន ​ខេមា​។

​កិច្ច​ប្រជុំ​នៅ​រសៀល​ថ្ងៃ​អង្គារ ​បាន​ពិភាក្សា ​និង​ដាក់​ឱ្យ​អនុវត្ត​ក្របខណ្ឌ​នៃ​គម្រោង​ I​C​CAP ​កាលវិភាគ​វឌ្ឍនភាព​គម្រោង​ ​និង​ផែនការ​សកម្មភាព​សម្រាប់​រយៈពេល​បី​ឆ្នាំ​ ​ដែល​ផ្ដោត​លើ​ការ​ផ្ដល់​ជំនួយ​ផ្នែក​បច្ចេកទេស ​និង​កសាង​សមត្ថភាព​បុគ្គលិក​ ​លើ​ការ​គ្រប់គ្រង​សមិទ្ធផល​បរិស្ថាន​និង​សង្គម​ ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ជំរុញ​បរិយាបន្ន​ឥណទាន​បៃតង ​ពង្រឹង​ការ​អនុវត្ត​កិច្ចការពារ​អតិថិជន ​និង​រៀបចំ​អភិបាលកិច្ច​របស់​គ្រឹះស្ថាន ​ខេមា​។

​កិច្ច​ប្រជុំ​នេះ​មាន​វត្តមាន​ ​អ្នក​ស្រី​ ឌិត ​នីតា ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ​គ្រឹះ​ស្ថាន ​ខេមា ​អ្នក​ស្រី​ ​Lucia ​Cigana ​ប្រធាន​កម្មវិធី​ ​នៃ​អង្គការ​ ADA ​អ្នក​ស្រី​ ​ជា​ វុទ្ធី​ ​ទីប្រឹក្សា​គម្រោង​ ​នៃ​អង្គការ​ ADA ​លោក​ ​Wilson Soo ​នាយក​ នាយកដ្ឋាន​សហគ្រាស​ធុន​តូច​និង​មធ្យម ​និង​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​ ​នៃ​ក្រុមហ៊ុន​ Sevea ​និង​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់ ​នៃ​គ្រឹះស្ថាន ​ខេមា​។

​គ្រឹះ​ស្ថាន ​ខេមា ​បន្ត​ផ្ដល់​នូវ​សេវា​ហិរញ្ញវត្ថុ​ក្នុង​ទិសដៅ​លើកកម្ពស់​បរិយាបន្ន​ ​ទំនួលខុសត្រូវ​ចំពោះ​សង្គម ​និង​កសាង​ភាព​ជា​ដៃគូ​ជាមួយ​ភាគី​ពាក់ព័ន្ធ​។ ការ​ទទួល​បាន​ជំនួយ​បច្ចេកទេស​ពី​គម្រោង​ I​C​CAP ​ជា​ការ​បោះជំហាន​ទៅ​មុខ​ចំពោះ​កិច្ចការពារ​បរិស្ថាន​ ​សង្គម ​និង​អភិបាលកិច្ច​។

​គម្រោង​ I​C​CAP គាំទ្រ​ដោយ​ ​International ​Climate ​Initiative ​(​IKI​)​ ​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ​និង​ដឹកនាំ​អនុវត្ត​គម្រោង​ដោយ​ វិទ្យាស្ថាន Stockholm ​Environment ​Institute ​(​SEI​)​  ​រួម​ជាមួយនឹង​ អង្គការ​ Appui au développement autonome ​(​ADA​)​ ​និង​ Asia​-​Pacific ​Rural and ​Agricultural ​Credit ​Association ​(​APRA​CA​)​ ​ដោយ​មាន​ក្រុមហ៊ុន​ Sevea ​ជា​អ្នក​សម្របសម្រួល​គម្រោង​នៅ​កម្ពុជា​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា