ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ភ្នំពេញ៖ ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន ជាមួយនឹងការបកស្រាយបរិបទឱ្យងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ពេលប្រើប្រាស់សេវាឥណទាន។ នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

Advertisement

ថ្លែងក្នុងវេទិកាពិភាក្សាស្តីពី «ការលើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព» កាលពីទីថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២៦ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ ខេមបូឌា (CBC) បានថ្លែងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ CBC ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ បង្កើតឱ្យមានកិច្ចពិភាក្សារវាងអ្នកសារពត៌មាន និងអ្នកជំនាញហិរញ្ញវត្ថុ។ នេះជាឆ្នាំទី ៣ ហើយនៃកិច្ចសហប្រតិបត្តិការដែលតាមរយៈកិច្ចសហការនេះ ទាំងស្ថាប័ន ក.អ.ក និង CBC សុទ្ធតែរំពឹងទុកថា អ្នកសារព័ត៌មានដែលបានចូលរួម នឹងក្លាយជាស្ពានចម្លងចំណេះដឹងផ្នែកហិរញ្ញវត្ថុដ៏មានឥទ្ធិពល និងត្រឹមត្រូវ ទៅកាន់សាធារណជនទូទាំងប្រទេស។

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ស៊ីប៊ីស៊ី ក្នុងនាមជាស្ថាប័នចែករំលែកព័ត៌មានឥណទាន បានខិតខំគាំទ្រដល់ការចែករំលែក ចំណេះដឹងហិរញ្ញវត្ថុជាមួយស្ថាប័នសារព័ត៌មានជាបន្តបន្ទាប់។ ក្នុងឆ្នាំ២០២៤ ស៊ីប៊ីស៊ី បានរៀបចំវគ្គបណ្តុះបណ្តាល អ្នកសារព័ត៌មានចំនួន ០៤ វគ្គ ដោយមានអ្នកចូលរួមសរុបប្រមាណ ១០០ នាក់ មកពីស្ថាប័នសារព័ត៌មានជាច្រើន។ វគ្គទាំងនោះបាន​ជួយពង្រឹងការយល់ដឹងអំពីប្រព័ន្ធចែករំលែកព័ត៌មានឥណទាន សិទ្ធិអតិថិជន សុខភាពហិរញ្ញវត្ថុ និងទិន្នន័យសំខាន់ៗដែលអាចយកទៅប្រើប្រាស់សម្រាប់ការផ្សព្វផ្សាយព័ត៌មានប្រកប​ដោយគុណភាព។

លោកបានលើកឡើងថា៖

“ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវទៅកាន់សាធារណជន បកស្រាយបរិបទឱ្យ ងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនពេលប្រើប្រាស់សេវា ឥណទាន។ នៅពេលព័ត៌មានត្រឹមត្រូវត្រូវបានផ្សព្វ​ផ្សាយ​យ៉ាងទូលំទូលាយ សាធារណជនអាចសម្រេចចិត្តបានល្អ ប្រសើរជាងមុន ហើយការភាន់ច្រឡំដែលអាចកើតមានក៏អាចត្រូវបានកាត់បន្ថយផងដែរ។”

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន CBC បានសហការជាមួយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សានេះឡើង ក្នុងគោលបំណងផ្តល់នូវចំណេះផ្នែកដឹងហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ។

លោក អឿ សុធារ័ត្ន បានថ្លែងថា វេទិកាពិភាក្សានេ គឺជាការបន្តលើកស្ទួយកិច្ចសហការនោះ ឱ្យកាន់តែមានអត្ថន័យ និងសមស្របនឹងបរិបទបច្ចុប្បន្នក្រោយពី យើងបានរៀបចំជំនួបអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុកាលពីឆ្នាំមុន។ តាមរយៈសន្ទរកថា ស្វាគមន៍ បទបង្ហាញ និងវេទិកាពិភាក្សា យើងសង្ឃឹមថា អ្នកសារព័ត៌មាននឹងទទួលបានទស្សនៈ និងព័ត៌មានថ្មីៗ បន្ថែមទៀត ដើម្បីអាចនាំយកទៅផ្សព្វផ្សាយជូនសាធារណជនបានយ៉ាងច្បាស់លាស់ និងមានតុល្យភាព»។

ជាការពិត វិស័យហិរញ្ញវត្ថុកម្ពុជាបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ទាំងផ្នែកសេវាកម្ម ផលិតផល និងបច្ចេកវិទ្យា។ ការអភិវឌ្ឍនេះបានបង្កើនឱកាសថ្មីៗឱ្យប្រជាពលរដ្ឋអាចចូលប្រើសេវាហិរញ្ញវត្ថុផ្លូវការបានកាន់តែងាយស្រួល ប៉ុន្តែក៏តម្រូវឱ្យទាំងអស់គ្នា ផ្តោតលើការប្រើប្រាស់សេវាទាំងនោះដោយប្រុងប្រយ័ត្ន មានចំណេះដឹង និងមានការទទួលខុស ត្រូវផងដែរ។ អ្នកប្រើប្រាស់ឥណទាន គួរតែ៖យល់ឱ្យច្បាស់អំពីលក្ខខណ្ឌឥណទាន អត្រាការប្រាក់ ថ្លៃសេវា និងកាតព្វកិច្ចសងត្រឡប់ខ្ចីតាមតម្រូវការជាក់ស្តែង និងសមត្ថភាពសងត្រឡប់ជាក់លាក់យល់ដឹងអំពីសិទ្ធិ និងកិច្ចការពារអតិថិជន ព្រមទាំងយល់ពីប្រភពព័ត៌មានផ្លូវការដែលអាចជឿទុកចិត្តបាននិងប្រើប្រាស់ទិន្នន័យ និងព័ត៌មានហិរញ្ញវត្ថុដោយមានក្រមសីលធម៌ និងការទទួលខុសត្រូវ។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា ការយល់ដឹងពីរបៀបប្រើប្រាស់ឥណទាន ឬប្រាក់កម្ចីឱ្យបានត្រឹមត្រូវ និងសុវត្ថិភាព គឺជារឿងចាំបាច់បំផុត សម្រាប់ប្រជាពលរដ្ឋ ក្នុងយុគសម័យនេះ ដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុល និងដើម្បីយកទុនទាំងនោះ ទៅពង្រីកអាជីវកម្មពិតប្រាកដ។

លោកបន្តថា វាមានសារៈសំខាន់ណាស់ដែលអ្នកសារពត៌មាន និងអ្នកជំនាញហិរញ្ញវត្ថុ បានជួបជជែកពិភាក្សាស្តីពីការលើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព ដើម្បីពាំនាំសារនេះទៅដល់ប្រជាពលរដ្ឋឱ្យបានដឹងច្បាស់ពីការប្រើប្រាស់ថវិការបស់ខ្លួនបានត្រឹមត្រូវនិងមានសុវត្ថិភាព។

លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិការ ស៊ីប៊ីស៊ី ដែលជាវាគ្មិននៅក្នុងវេទិកា បានចែករំលែកសារៈសំខាន់នៃតម្លាភាពក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុ តួនាទីរបស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទានក្នុង ការលើកកម្ពស់តម្លាភាពក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុ សារៈសំខាន់នៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាននិងកិច្ចសហការក្នុងការលើកកម្ពស់ចំណេះដឹងផ្នែក ហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយ សុវត្ថិភាព។ ជាមួយគ្នានោះ លោក ហេង កូយ នាយកមជ្ឈ​មណ្ឌល​ការពា​រ​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញ​វត្ថុនៃ CBC  បានធ្វើបទបង្ហាញអំពីការយល់ដឹងអំពីសិទ្ធិនិងកិច្ចការពារអតិថិជន និងមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ឥណទានប្រកបដោយ​សុវត្ថិភាព។

សូមជម្រាបថា៖ វេទិកាពិភាក្សានេះបានផ្តល់ចំណេះដឹងនៃការយល់ដឹងពីរបៀបប្រើប្រាស់ឥណទាន ឬប្រាក់កម្ចីឲ្យបានត្រឹមត្រូវ និងសុវត្ថិភាព គឺជារឿងចាំបាច់បំផុត សម្រាប់ប្រជាពលរដ្ឋក្នុងយុគសម័យនេះ ដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុលនិងដើម្បីយកទុនទាំងនោះទៅពង្រីកអាជីវកម្មពិតប្រាកដ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា