ក្រសួងរៀបចំដែនដី ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសំណង់ឆ្នាំ២០២៦ ដើម្បីបង្ហាញផ្លូវលើវិស័យសំណង់ ក្នុងការចូលរួមកសាងខឿនសេដ្ឋកិច្ចកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដី ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសំណង់ឆ្នាំ២០២៦ ដើម្បីបង្ហាញផ្លូវលើវិស័យសំណង់ ក្នុងការចូលរួមកសាងខឿនសេដ្ឋកិច្ចកម្ពុជា

ក្រសួងរៀបចំដែនដី ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសំណង់ឆ្នាំ២០២៦ ដើម្បីបង្ហាញផ្លូវលើវិស័យសំណង់ ក្នុងការចូលរួមកសាងខឿនសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសំណង់ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

គោលបំណង់នៃការរៀបចំអង្គសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ​ ជាចន្លុះបង្ហាញផ្លូវលើវិស័យសំណង់ ក្នុងការចូលរួមកសាងខឿនសេដ្ឋកិច្ចកម្ពុជា តាមរយៈការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើតការងារដល់ប្រជាជន និងធ្វើឱ្យពួកគាត់មានជីវភាពប្រសើរឡើង ដោយផ្តោតលើ៖

  • លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ ដែលផ្តល់ជីវិតឱ្យឧស្សាហកម្មសំណង់
  • ប្រភេទនៃសំណង់ (ចំនួនផ្ទះ និងប្រភេទផ្ទះ) ផ្អែកលើទំហំសេដ្ឋកិច្ចជាក់ស្តែង
  • ធ្វើឱ្យឧស្សាហកម្មសំណង់រស់រានទៅមុខ និងលើកកម្ពស់ស្ថាបត្យកម្មខ្មែរសហសម័យ ដោយផ្តោតលើគុណភាព សុវត្ថិភាព និងសោភ័ណភាព ព្រមទាំងគិតគូរពីអ្នកវិជ្ជាជីវៈ និងអ្នកប្រកបរបរក្នុងវិស័យសំណង់
  • គិតគូរលើឧស្សាហកម្មគ្រឿងបង្គុំសំណង់ គ្រឿងសង្ហារឹម និងគ្រឿងតុបតែងលម្អ ជាដើម ដែលជាប្រភពចំណូលជាតិបន្ថែម

    សូមគូសបញ្ជាក់ដែរថា ក្នុងសិក្ខាសាលានាពេលនេះ បានផ្សព្វផ្សាយពីលិខិតបទដ្ឋានគតិយុត្តសំខាន់ៗពាក់ព័ន្ធនឹងវិស័យសំណង់រួមមានដូចជា អនុក្រឹត្យស្ដីពីលិខិតអនុញ្ញាតសាងសង់ និងគោលការណ៍ណែនាំ ចំនួន ៤ ដែលដាក់ចេញឱ្យប្រើប្រាស់តាមរយៈប្រកាស ដូចជា ៖
  • អនុក្រឹត្យស្ដីពីលិខិតអនុញ្ញាតសាងសង់ និងបែបបទនិងបរិបទនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់
  • ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ “គោលការណ៍ណែនាំស្ដីពីវិធីសាស្ត្រក្នុងការគ្រប់គ្រង និងការធានាគុណភាពសំណង់”
  • ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ “គោលការណ៍ណែនាំស្ដីពីបច្ចេកទេសនៃការប្រើប្រាស់រន្ទា និងសំណាញ់ដោយសុវត្ថិភាពនៅក្នុងការដ្ឋានសំណង់”
  • ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ “គោលការណ៍ណែនាំស្ដីពីវីធីសាស្រ្ដនៃការងារជីកដី និងការងារខួងគ្រឹះជ្រៅ”
  • ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ “គោលការណ៍ណែនាំស្ដីពីវិធីសាស្ត្រអនុវត្តការងាររុះរើសំណង់
លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា