ក្រសួងរៀបចំដែនដី បាន និងកំពុងដំណើរការចុះបញ្ជីដីសហគមន៍សមូហភាពជូនបងប្អូនជនជាតិដើមភាគតិចតាមបណ្តាសហគមន៍ភូមិភាគឦសាន

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដី បាន និងកំពុងដំណើរការចុះបញ្ជីដីសហគមន៍សមូហភាពជូនបងប្អូនជនជាតិដើមភាគតិចតាមបណ្តាសហគមន៍ភូមិភាគឦសាន

ក្រសួងរៀបចំដែនដី បាន និងកំពុងដំណើរការចុះបញ្ជីដីសហគមន៍សមូហភាពជូនបងប្អូនជនជាតិដើមភាគតិចតាមបណ្តាសហគមន៍ភូមិភាគឦសាន

ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី តាមរយៈគណៈកម្មាការសុរិយោដីថ្នាក់ជាតិ និងថ្នាក់ខេត្ត បាន និងកំពុងដំណើរការចុះបញ្ជីដីសហគមន៍សមូហភាពជូនបងប្អូនជនជាតិដើមភាគតិចនៅតាមបណ្តាសហគមន៍ភូមិភាគឦសាន។

កិច្ចប្រជុំអន្តរក្រសួងស្ដីពីការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចនៅភូមិភាគឦសានក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ឱ្យដឹងថា ការចុះបញ្ជីដីធ្លីសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តរតនគីរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង តាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) គឺធ្វើឡើងក្នុងគោលបំណងដើម្បីរៀបចំបែងចែកដីដល់អ្នកដែលខ្វះដីពិតប្រាកដ និងចូលរួមបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងមូលដ្ឋានដែលមានការលំបាកបើប្រៀបធៀបទៅនឹងការរស់នៅក្នុងទីក្រុង ឬទីប្រជុំជន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវគោលការណ៍ជាច្រើនដើម្បីថែរក្សាសុខភាពប្រជាពលរដ្ឋ និងបង្កើនចំណូលសេដ្ឋកិច្ចជាតិ ដូច្នេះ គម្រោង LASED ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយដល់ប្រជាពលរដ្ឋ ឬមូលដ្ឋាន ភូមិ ឃុំ ដែលមានការលំបាកតាមរយៈការបែងចែកដីសម្បទានសង្គមកិច្ច និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់បង្កើនជីវភាពប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គម្រោង LASED នឹងមានការផ្លាស់ប្ដូរមុខងារបន្ថែម ដោយក្នុងនោះឯកឧត្តមបានត្រៀមគម្រោងចំនួន ២ទៀត គឺគម្រោងសម្រាប់តំបន់ឆ្នេរ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុសម្រាប់ទូទាំងប្រទេសក្នុងគម្រោង LASED IV ។ ដោយឡែក ក្រៅពីការចុះបញ្ជីដីធ្លីសហគមន៍ជនជាតិដើមភាគតិចហើយនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំគម្រោងតូចៗមួយចំនួនដែលផ្ដោតសំខាន់លើការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដើម្បីប្រែក្លាយជីវភាពប្រជាពលរដ្ឋក្នុងខេត្តចំនួន ៤ គឺខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ឱ្យបានប្រសើរឡើង។

ឯកឧត្តម សាយ សំអាល់ ក៏បានគូសបញ្ជាក់ដែរថា ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចគឺក្នុងគោលបំណងដើម្បីពង្រឹងលទ្ធភាពដល់ជនជាតិដើមភាគតិចឱ្យទទួលបានភោគផលនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាជារួមប្រកបដោយសមធម៌ ។

សូមបញ្ជាក់ជូនផងដែរថា ការចុះបញ្ជីដីនេះធ្វើទៅតាមគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ហើយដីនេះនឹងនៅជាដីឯកជនរបស់រដ្ឋដែលប្រើប្រាស់ជាសមូហភាពដោយបងប្អូនពលរដ្ឋ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា