ក្រសួងរៀបចំដែនដី ផ្តើមអនុម័តគម្រោងវិនិយោគដែលផ្តល់ភាពងាយស្រួល និងច្បាស់លាស់លើការផ្តល់នូវសេវាឱ្យបានគាប់ចិត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដី ផ្តើមអនុម័តគម្រោងវិនិយោគដែលផ្តល់ភាពងាយស្រួល និងច្បាស់លាស់លើការផ្តល់នូវសេវាឱ្យបានគាប់ចិត្ត

ក្រសួងរៀបចំដែនដី ផ្តើមអនុម័តគម្រោងវិនិយោគដែលផ្តល់ភាពងាយស្រួល និងច្បាស់លាស់លើការផ្តល់នូវសេវាឱ្យបានគាប់ចិត្ត

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវរបបការងាររួមមួយលើការអនុម័តគម្រោងវិនិយោគដែលផ្តល់ភាពងាយស្រួល និងច្បាស់លាស់ ជាការផ្តល់នូវសេវាឱ្យបានគាប់ចិត្តដល់អតិថិជន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលមកទទួលសេវានៅច្រកចេញចូលតែមួយដោយមិនតម្រូវឱ្យអតិថិជនទៅស្ថាប័នជំនាញច្រើនកន្លែង ខាតពេលវេលា និងបង្កភាពស្មុគស្មាញ កាត់បន្ថយហានិភ័យដូចទៅនឹងគម្រោងមួយចំនួនដែលក្រសួងបាន និងកំពុងដោះស្រាយនាពេលបច្ចុប្បន្ននេះ។

កិច្ចប្រជុំអន្ដរក្រសួងពិភាក្សាលើការរៀបចំក្របខណ្ឌការងាររួមក្នុងការអនុម័តគម្រោងវិនិយោគបុរី ខុនដូ ឆ្លើយតបទៅនឹងតម្រូវការលើការអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ។

ឆ្លើយតបទៅនឹងការងារនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានដឹកនាំសម្របសម្រួលភាគីក្រសួងជំនាញពាក់ព័ន្ធដើម្បីរៀបចំក្របខណ្ឌការងារដឹកនាំរួមក្នុងការអនុម័តគម្រោងវិនិយោគ ដូចជា បុរី ខុនដូ ជាដើម នៅក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange) ហៅកាត់ថា CamDX ដែលក្រសួងជំនាញនីមួយៗត្រូវទទួលខុសត្រូវទៅតាមជំនាញរៀងៗខ្លួន ដូចជា៖

១.ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៖ ពិនិត្យមើលផ្នែកសុរិយោដី រៀបចំដែនដី នគរូបនីយកម្ម ផ្នែកសំណង់ និងលំនៅដ្ឋានជាដើម។

​ – សុរិយោដី៖ ទីតាំងអភិវឌ្ឍមានឯកសារកាន់កាប់ដីស្របច្បាប់ ឬនៅ

  • រៀបចំដែនដី៖ ទីតាំងនោះគួរជាទីតាំងពាណិជ្ជកម្ម សេដ្ឋកិច្ចពិសេស ប្រជុំជន កសិកម្ម ឬលំនៅឋាន
  • នគរូបនីយកម្ម៖ កម្ពស់អតិបរមានៃសំណង់ គម្លាតសមស្រប លំហសាធារណៈសម្រាប់ប្រើប្រាស់ កន្លែងទុកដាក់សំណល់រឹង-រាវ ចំណតជាដើម
  • សំណង់៖ ផ្តោតលើគុណភាព សុវត្ថិភាព សោភ័ណភាព
  • លំនៅឋាន៖ ទីតាំងអាចគួរជាបុរីដែលមានលំនៅឋានប្រណិតលំដាប់ខ្ពស់ លំដាប់មធ្យម ជាលំនៅឋានតម្លៃសមរម្យ ឬជាខុនដូ

២. ក្រសួងមហាផ្ទៃ ៖ ការរៀបចំឋានានុក្រមរដ្ឋបាល ភូមិ ឃុំ ឱ្យសមស្របទៅតាមមូលដ្ឋានរបស់ខ្លួន

៣. ក្រសួងសាធារណការ និងដឹកជញ្ជូន ៖ ពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងលូ

៤. ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៖ ការផ្គត់ផ្គង់ទឹក ត្រូវធ្វើឡើងដោយមានផែនការជាក់លាក់

៥. ក្រសួងរ៉ែ និងថាមពល ៖ ការផ្គត់ផ្គង់អគ្គិសនីត្រូវអនុវត្តទៅតាមគម្រោងច្បាស់លាស់

៦. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៖ ការតភ្ជាប់បណ្តាញទូរសព្ទ និងអ៊ីនធឺណែត សម្រាប់អ្នកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់

៧. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ ការផ្តល់អាជ្ញាបណ្ណជូនអ្នកស្នើសុំដោយពិនិត្យមើលការបំពេញលក្ខខណ្ឌគ្រប់គ្រាន់ និងទទួលបានការអនុញ្ញាតដោយក្រសួងជំនាញ

សូមគូសបញ្ជាក់ដែរថា តាមរយៈការគិតគូរនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សង្ឃឹមថា វានឹងក្លាយទៅជាមជ្ឈមណ្ឌលប្រជាជនដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកពាក់ព័ន្ធទាំងអស់

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា