ក្រសួង​ដែនដី​ដោះស្រាយបញ្ចប់ វិវាទដីធ្លី ​ចំនួន ​៣ ទីតាំង ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ជោគជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួង​ដែនដី​ដោះស្រាយបញ្ចប់ វិវាទដីធ្លី ​ចំនួន ​៣ ទីតាំង ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ជោគជ័យ

ក្រសួង​ដែនដី​ដោះស្រាយបញ្ចប់ វិវាទដីធ្លី ​ចំនួន ​៣ ទីតាំង ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ជោគជ័យ

ភ្នំពេញ ៖ វិវាទដីធ្លី​ចំនួន​៣ទីតាំង​ស្ថិតនៅក្នុងខេត្តព្រះសីហនុ ត្រូវបានប្រកាស​ពីការ​​ដោះស្រាយបញ្ចប់​ដោយជោគជ័យ​ ដោយមានការចូលរួមពី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការ​សុរិយោដី​ថ្នាក់ជាតិ និងអាជ្ញាធរ​ជាតិ​ដោះស្រាយទំនាស់ដីធ្លី ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដែនដី​ នគរូបនីយកម្ម​ និងសំណង់​ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីវិវាទដីធ្លីចំនួន​៣ទីតាំងនេះ ជាទំនាស់​រវាងឈ្មោះ​ រតនៈ សម្បត្តិ​ និង​ប្រជាពលរដ្ឋ​ ស្ថិតនៅក្រុង​ ស្រុក​ចំនួនពីរ នៃខេត្ត​​ព្រះសីហនុ ហើយបានដោះស្រាយ​បញ្ចប់​តាមរយៈវប្បធម៌សន្ទនា និងតាមគោល​ការណ៍ ឈ្នះ ឈ្នះ ។​

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបានឱ្យដឹងថា ករណីវិវាទដីធ្លីទាំង​៣ទីតាំងនោះ រួមមាន ‌១. ករណីវិវាទដីធ្លី​ទំហំ​៥៧,៥១ហិកតា ក្នុងភូមិសាស្ត្រ​ភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ២. ករណីវិវាទដីធ្លី​មានបណ្ណសម្គាល់​សិទ្ធិ​កាន់កាប់ប្រើប្រាស់​ដីធ្លី ៤៧​បណ្ណ មានទំហំ ១៧៦,៩​ហិកតា​ ស្ថិតនៅភូមិ​គិរីវន្ត​ និងភូមិស្ទឹងឆាយ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់សីលា ខេត្តព្រះសីហនុ និង ​៣. ករណីវិវាទដីធ្លីក្នុងទំហំ​១ ១៣៧,៦៣ហិកតា ស្ថិតនៅភូមិពូធឿង និងភូមិ​ចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់​សោម ដែលពាក់ព័ន្ធនឹងបណ្ដឹង​ជំទាស់របស់​ឈ្មោះ រតនៈ សម្បត្តិ​ លើ​ផ្ទៃដីសរុប ៦៣០,១៩ហិកតា ។

ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថា លទ្ធផល​នៃការ​ដោះស្រាយក្នុងស្មារតី​ផ្សះផ្សារ បង្រួបបង្រួម​ បានដោះស្រាយបញ្ចប់វិវាទជូន​បងប្អូន​ប្រជាពលរដ្ឋ​ តាមរយៈវប្បធម៌សន្ទនា ដោយក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ ក្នុងនាមគណៈកម្មការ​សុរិយោដីថ្នាក់ជាតិ និង​អាជ្ញាធរជាតិ​ដោះស្រាយទំនាស់​ដីធ្លី បានសម្រប​សម្រួលដោះស្រាយបញ្ចប់សំណុំរឿង​ករណីវិវាទដីធ្លីទាំង៣នេះ តាមគោលការណ៍ឈ្នះឈ្នះ ដោយតម្រូវឱ្យមានការចូលរួម​សហការ​ប្តូរទីតាំង បន្ថយ​ទំហំ​ និងរួមគ្នា​រៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតាមបែប​នគរូបនីយកម្មទំនើប ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធទទួល​បាននូវ​បណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់ក្នុង​ទិសដៅ​ប្រែក្លាយពីទីតាំងដីមានទំនាស់ទាំងនេះឱ្យទៅជា​ដីមានសក្ដានុពល​សេដ្ឋកិច្ច​ ជាភូមិឋាន​ក្សេម​ក្សាន្ត ដែលមានសណ្ដាប់​ធ្នាប់​ និង​ជាទ្រនំសុភមង្គល ហើយក៏ជាដីកេរមរតក​នៃក្ដីសង្ឃឹម​របស់កូន​ចៅ​តជំនាន់​រៀង​ៗខ្លួន ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា