ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព

ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។

សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖

១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

  • បន្តប្រកាន់ខ្ជាប់នូវគោលការណ៍ដឹកនាំ និងគ្រប់គ្រង ធានានិរន្តរភាពការងារនិងដំណើរការស្ថាប័ន, ជ្រោងទង់សាមគ្គីភាព ឯកភាពផ្ទៃក្នុង, រក្សាលំនឹងជំនឿ និងទំនុកចិត្តលើការដឹកនាំជារួម
  • ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ
  • រៀបចំគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត លើវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងលំនៅឋាន
  • អនុវត្តការងារផែនការថវិកាកាន់តែមានប្រសិទ្ធភាព
  • ការកសាងមូលធនមនុស្ស
  • បន្តបង្កើនការផ្តល់ប្រព័ន្ធលើកទឹកចិត្តដល់មន្ត្រី

២. ការបង្កើតនូវបរិយាកាសគ្មានវិវាទ៖ ការចុះបញ្ជីដីបង្ហើយ ការដោះស្រាយវិវាទដីធ្លី សេវាគាប់ចិត្ត ការរក្សាអាយុជីវិតបឹងទន្លេសាប តំបន់រមណីយដ្ឋានសៀមរាប-អង្គរ ការដោះស្រាយបញ្ហាចម្រូងចម្រាសតាមបុរី

៣.ការងាររៀបចំដែនដី និងនគរូបនីយកម្ម៖ ការកំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ប្រជុំជន និងទីក្រុង ការរៀបចំប្លង់គោលនៃការប្រើប្រាស់ដី ការកសាងទីប្រជុំជនជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល ការរៀបចំក្រុង ដង្ហើមទីក្រុង ការរៀបចំរបៀង និងប៉ូលសេដ្ឋកិច្ច ការរៀបចំសួននិងលំហសាធារណៈ

៤. កិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច៖ ការអភិវឌ្ឍ “លំនៅឋានតម្លៃសមរម្យ” មូលនិធិលំនៅឋាន សំណង់អគារចាស់ទ្រុឌទ្រោម សំណង់បណ្តោះអាសន្ន និងសំណង់មិនរៀបរយ។ ជាមួយគ្នានេះ ក្រសួងក៏បាននិងកំពុងអនុវត្តកម្មវិធីសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច ដោយផ្តោតលើការងារសំខាន់ៗចំនួនបី គឺ ១). ការងារសម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ, ជូនអតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារ, និងជូនកងកម្លាំងប្រដាប់អាវុធនិងនគរបាលជាតិតាមបណ្តោយព្រំដែន, ២). គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) និង ៣). ការរៀបចំជម្រកបណ្តោះអាសន្នដែលមានសុវត្ថិភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋភៀសសឹក។

៥.សំណង់ និងស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា៖ វិស័យសំណង់ និងស្ថាបត្យកម្ម គិតគូរពីសុវត្ថិភាព គុណភាព និងសោភណភាព ច្បាប់ស្តីពីសំណង់ ការកាត់បន្ថយហានិភ័យនិងគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យសំណង់ លើកតម្កើងអត្តសញ្ញាណស្ថាបត្យកម្មខ្មែរក្នុងសហសម័យកម្ពុជា លើកកម្ពស់ការប្រើប្រាស់រចនាបទ និងការឌីសាញសហសម័យក្នុងការអភិវឌ្ឍសំណង់ និងទីក្រុង ការគ្រប់គ្រងអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់និងស្ថាបត្យកម្ម

៦.ឧស្សាហកម្មលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ ឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មប្រាក់កម្ចី ឧស្សាហកម្មគ្រឿងសង្ហារឹម និងឧស្សាហកម្មគ្រឿងតុបតែងលម្អ

៧.ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៖

  • ពង្រឹងការងារក្នុងក្របខ័ណ្ឌវិមជ្ឈការនិងវិសហមជ្ឈការ
  • ការចូលរួមសហការនិងជំរុញការដាក់ចេញបន្ថែមនូវបែបបទ និងនីតិវិធីសម្រាប់អនុវត្តមុខងារ ដែលបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  • ក្រុមការងាររាជរដ្ឋាភិបាលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះជួយមូលដ្ឋានខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប” បានអនុវត្តការងារដោយផ្តោតលើអាទិភាពគន្លឹះ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”, គោលនយោបាយអាទិភាព៦ចំណុច និងវិធានការគន្លឹះទាំង៥
  • កិច្ចការឃោសនាអប់រំ៖ ក្រសួងបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋចូលរួមឱ្យបានសកម្មលើការអនុវត្តទស្សនាទាន “ភូមិឋានក្សេមក្សាន្ត” ឱ្យសម្រេចបានជោគជ័យ ដែលនឹងជំរុញប្រែក្លាយសង្គមជាតិយើងឱ្យទៅជាសង្គមទំនើបនិងស៊ីវិល័យ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

កិច្ចប្រជុំរវាងគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាមួយនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា