ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ភ្នំពេញ ៖ ក្នុងរយៈពេល​ប្រមាណជាង​៣ឆ្នាំមកនេះ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈក្រ​សួង​រៀបចំ​ដែនដី នគរូ​បនីយកម្ម ​និងសំណង់ ​បានខិតខំ​ជំរុញ​ការងារ​ដែនដី ដោយ​ជំរុ​ញឱ្យ​បញ្ចប់​ការ​វាស់វែង​ដីធ្លី ចុះបញ្ជីដីធ្លី និ​ងចេញប័ណ្ណចែកជូន​ពលរដ្ឋដែលជា​ម្ចាស់​កម្មសិទ្ធិ​​ទូទាំង​ប្រទេស​ឱ្យបានចប់សព្វ​គ្រប់ ។

គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម ​និងសំណង់ សម្រេច​បាននូវការ​វាស់វែងដីធ្លី​​សរុបបានចំនួន ១៣ ៩៤៤ ៦៩០​ក្បាលដី ដោយ​បាន និងកំពុង​ធ្វើនី​តិវិ​ធីចុះបញ្ជី ចេញ​បណ្ណ​ជូនម្ចាស់​កម្មសិទ្ធិ ​សរុបចំនួន ១០ ៣៧៤ ៣១០បណ្ណ ។ ក្នុង​ចំណោម​បណ្ណ​ដែលបានចេញ​រួចរាល់ ទាំ​ងជាង​១០លានក្បាលដី​នោះ ​ក៏​មានប័ណ្ណខ្លះ​បាន​ចែកជូនពល​រដ្ឋរួចរាល់ ​ជាក់ស្ដែង ប័ណ្ណ​សរុប​ចំនួន ៩ ៣៧៥ ៥៧៣ បណ្ណបានចែកជូនពលរដ្ឋ​រួចរាល់​ ។

យោងតាម​របាយការណ៍​​ចុះបញ្ជីដី​ធ្លីទូទាំ​ង​ប្រទេស​កម្ពុជារ​បស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម ​និងសំណង់ បានបង្ហាញ​ថា បច្ចុប្បន្ន​ បណ្ណ​​ដែលនៅស​ល់​ចំនួន ៩២៨ ៣៦៨​ បណ្ណ​ បាន និងកំ​ពុង​ចែក​​ជូនម្ចាស់​កម្មសិទ្ធិជា​បន្ត​បន្ទាប់ ក្នុងនោះបណ្ណ​ចំនួន ៤០២ ៨២៥ បណ្ណ​កំពុង​បន្តចែក ហើយបណ្ណ​ចំនួន ​២៧៩ ៧៩០​បណ្ណ ជា​ប្រភេទបណ្ណ​កម្មសិទ្ធិ​ លក់​-ទិញ ។​ ក្នុង​ចំណោម​បណ្ណ​ដែលនៅសស់​មិន​ទាន់​ប្រគល់ជូន​ម្ចាស់​កម្មសិ​ទ្ធិនោះដែរ មានបណ្ណ​ចំនួន ២៤៧ ៤៦០បណ្ណ ​ជា​ប្រភេទបណ្ណ​ដែល​មិនត្រូវការ​បង់ពន្ធ ​​( ពន្ធសូន្យ​ ) ដែល​​បណ្ណ​កម្មសិទ្ធិទាំង​នេះ​ អាច​ជា​​ប្រភេទ​អចលនទ្រព្យ​មានការ​លើក​ពន្ធ​ពីរាជរដ្ឋាភិបាល ឬប្រភេទដីធ្លី ដែល​ជា​អំណោយ​ក្នុង​រង្វង់​សាច់ញាតិ ពី​ឪពុកម្ដាយទៅកូន ឬពីតាយាយទៅចៅជា​ដើម​ ។

បើតាមរ​បាយ​ការណ៍របស់​ក្រសួង​រៀប​ចំដែនដី​ នគ​រូ​ប​នីយកម្ម​ និង​សំណង់ បានបង្ហាញពីចំនួន​ក្បាល​ដីដែ​លបាន​វា​ស់វែ​ងរួច​ ៣​ ៥៥៦ ៧៤៤បណ្ណ​ កំពុង​បន្ត​នីតិវិធី ។ ក្បាលដីទាំង​នេះ អាចជា​ក្បាលដីដែលកំពុង​មានទំនាស់ ក្បាលដី​​ ដែលខុស​ឈ្មោះ​ ឬមានបញ្ហា​នៅលើ​ប័ណ្ណ មុនពេល​ដែល​មន្ត្រីជំនាញ​ត្រូ​វចេញបណ្ណ​ចែកជូន​ម្ចាស់​កម្មសិទ្ធិ ។​

ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋ​មន្ត្រី និង​ជារដ្ឋ​មន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និ​ងសំណង់​ បានលើកឡើងថា​ ការ​បញ្ចប់​ការ​​វាស់វែង​​ដីធ្លី​​មានលក្ខណៈជា​ប្រព័ន្ធ​នៅទូទាំង​ប្រទេស​នាពេលនេះ គឺជា​ប្រវត្តិសាស្ត្រ​​សម្រាប់​ការងារ​ដែនដី នគរូបនីយកម្ម​​ក​ម្ពុជា ។​ ការងារ​បន្ត គឺត្រូវការ​លាងជម្រះនូវ​បញ្ហា​ដែលកើត​​មានឡើង​ក្នុ​ង​​ស​ង្គម ដូចជា ការ​ដោះស្រាយបញ្ហា​វិវាទដីធ្លី ដែល​កើតឡើង​​រ៉ាំ​​រ៉ៃជាយូរឆ្នាំម​កហើយ​ឱ្យ​អស់ទាំង​ស្រុង​ ដើម្បីឱ្យ​ពលរដ្ឋ​រស់នៅ​សុខសាន្ត​ជាមួយ​គ្នា ។​

ឯកឧត្តមបានមាន​ប្រសាសន៍ថា បន្ទាប់ពីកា​រដីធ្លី សមរភូមិ​បន្ទាប់​របស់​ក្រសួ​ងដែនដី គឺរៀបចំទីក្រុង​ឱ្យ​មាន​សណ្ដាប់ធ្នាប់​របៀប​រៀ​បរយ មានសួនច្បារ​ស​ម្រាប់​ហា​ត់ប្រាណ មានចិញ្ចើ​មផ្លូវ​សម្រាប់​ថ្មើជើង និង​សម្រាប់​ជិះកង់ ព្រោះទាំង​អស់​នេះ​សុទ្ធតែកា​រ​​​គិតគូរ​​ដល់​សុ​ខុ​មាលភា​ពរបស់ពលរដ្ឋ គឺចង់ឱ្យពលរដ្ឋ​នៅក្នុង​ទីក្រុង​ធ្វើច​លនា​ឱ្យបា​ន​ច្រើន ដើរឱ្យបានច្រើន ជិះកង់ឱ្យ​បា​នច្រើ​ន​​ ជួយឱ្យ​សុខភាពរឹងមាំ នៅពេលណា​ពល​រដ្ឋ​មាន​សុ​ខ​ភាពល្អ រឹងមាំ នឹង​ធ្វើឱ្យ​ពួ​ក​​គាត់លែងជា​បន្ទុករបស់រដ្ឋ លែងចំណាយលុយទៅលើថ្លៃព្យាបាល​ និងថែទាំជំងឺរបស់ពលរដ្ឋតទៅទៀតដែរ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា