ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

មណ្ឌលគិរី ៖ ​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុន បាន និងកំពុងដំណើរការជំហ៊ានដំបូងសាងសង់កន្លែងស្នាក់នៅរបស់កម្មករជំនាញ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធមួយចំនួន។

Advertisement

មន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ​ក្រុមហ៊ុន APEX POWER CO,.LTD ទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (សម្រាប់អាជីវកម្មរ៉ែមាស) ពីក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដែលមានសុពលភាពរយៈពេល ៥ឆ្នាំ ធ្វើប្រតិបត្តិការធនធានរ៉ែលើផ្ទៃដី ១ ៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងទទួលបានការអនុញ្ញាតឱ្យចាប់ផ្តើមប្រតិបត្តិការធនធានរ៉ែលេខ ១៦៧២១ រថ.ឧអធរ ចុះថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងការរៀបចំខ្សែសង្វាក់ផលិត​កម្មស្របតាមផែនការ។

លោក ខេង ពិសិដ្ឋ អនុប្រធានមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគីរី បានប្រាប់បណ្តាញព័ត៌មាន AMS ថា ក្រុមហ៊ុន APEX POWER CO., LTD កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការរៀបចំទីតាំងប្រតិបត្តិការក្រោយទទួលបានអាជ្ញាបណ្ណស្របច្បាប់មានសុពលភាពរយៈពេល​ ៥ឆ្នាំ។

លោកបានបញ្ជាក់ថា ៖

«ស្ថានភាពប្រតិបត្តិការបច្ចុប្បន្ន ក្រុមហ៊ុនមិនទាន់ឈានដល់ដំណាក់កាលកាយយក និងចម្រាញ់មាសទ្រង់ទ្រាយធំនៅឡើយទេ ដោយកំពុងផ្តោតលើការរៀបចំរចនាសម្ព័ន្ធលើផ្ទៃដី ១.៩៥៧ ហិកតា និងកំពុងសាងសង់ការិយាល័យ អគារស្នាក់នៅរបស់បុគ្គលិក,​ កម្មករ រៀបចំដំឡើងគ្រឿងចក្រ និងប្រព័ន្ធខ្សែច្រវាក់សម្រាប់ចម្រាញ់រ៉ែមាស ដោយក្រុមហ៊ុនកំពុងសហការជាមួយក្រុមហ៊ុនចាស់ (RONG CHENG INDUS​TR​I​AL INVESTMENT) ដើម្បីរុះរើគ្រឿងចក្រចាស់ៗចេញពីតំបន់គម្រោង»។

លោក ខេង ពិសិដ្ឋ បានបន្តថា ទំហំផលិតកម្មជាក់លាក់ (ជាបរិមាណតោន ឬគីឡូក្រាមមាស) របស់ក្រុមហ៊ុន APEX POWER CO., LTD មិនទាន់មានការកំណត់ ឬប្រកាសតួលេខផ្លូវការនៅឡើយទេ។ មូលហេតុគឺដោយសារក្រុមហ៊ុនទើបតែទទួលបានអាជ្ញាបណ្ណ និងបានចាប់ផ្តើមត្រឹមដំណាក់កាលរៀបចំទីតាំង ដំឡើងខ្សែច្រវាក់ផលិតកម្ម (Phase 1) ចាប់តាំងពីដើមខែមិថុនា ឆ្នាំ២០២៦ នេះប៉ុណ្ណោះ។

ទោះជាយ៉ាងណា គេរំពឹងថា គម្រោងរ៉ែមាសថ្មីនៃអាជីវកម្មក្រុមហ៊ុន APEX POWER CO., LTD នឹងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន បង្កើតឱកាសការងារ និងចូលរួមចំណែកបង្កើនប្រាក់ចំណូលដល់ថវិកាជាតិ ប្រកប​ដោយចីរភាព។

តាមរបាយការណ៍ខេត្តមណ្ឌលគិរី បានបង្ហាញថា​ ក្នុងខេត្តភូមិភាគឦសានមួយនេះ មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែចំនួន១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ ដែលក្នុងនោះមានក្រុមហ៊ុន រឺណេសង់ មីណឺរ៉ល (Renaissance Mine​rals) បានធ្វើអាជីវកម្មចម្រាញ់រ៉ែមាសតាំងពីឆ្នាំ២០២១ ហើយគិតរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុននេះចម្រាញ់រ៉ែមាសបានមាសចំនួនជាង១៨តោនមាស៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា