មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈិមបូព៍ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈិមបូព៍ា

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈិមបូព៍ា

បរទេស ៖ ឧបទ្វីបអារ៉ាប់ គឺជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល និងមានភាពរីកចម្រើនខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែថ្មីៗនេះ ការផ្ទុះឡើងនៃសង្គ្រាមនៅអ៊ីរ៉ង់ ជាមួយអាម៉េរិក រួមគ្នាជាមួយអ៊ីស្រាអែល បានបង្កជាផលប៉ះពាល់ និងដាក់សំពាធខ្លាំងដល់ឧស្សាហកម្មគ្មានផ្សែងមួយនេះ ហើយថែមទាំងអាចប្រឈមមុខទៅនឹងការដួលរលំទៀតផងប្រសិនបើមីស៊ីលនៅតែបន្តវាយប្រហារដាក់គ្នា។

Advertisement

ថ្មីៗនេះ វិស័យទេសចរណ៍ក្នុងតំបន់មជ្ឈឹមបូព៌ាទើបតែទទួលបាននូវកំណត់ត្រាថ្មីជាបន្តបន្ទាប់។ ប៉ុន្តែជារឿងអកុសល ថ្មីៗនេះ បានដើរថយក្រោយ និងដាំក្បាលចុះខ្លាំងដោយសារការវាយប្រហារដាក់គ្នាយ៉ាងសន្ធឹក។ ប្រតិបត្តិការយោធាអាម៉េរិក រួមគ្នាជាមួយអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ ចាប់តាំងពីកាលពីថ្ងៃទី២៨ ខែកុម្ភៈ រហូតមកដល់ពេលនេះនៅមិនទាន់ឈានដល់ទីបញ្ចប់នៅឡើយ ខណៈដែលអ៊ីរ៉ង់បានវាយបកសងសឹកទៅលើទីតាំងមូលដ្ឋានទ័ពរបស់អាម៉េរិក និងអ៊ីស្រាអែលនៅក្នុងតំបន់អារ៉ាប់ស្ទើរតែជាង១០ប្រទេសរួចមកហើយ។ ជាលទ្ធផលជើងហោះហើរទាំងអស់ត្រូវបានលុបចោល ហើយអ្នកដំណើរ ក៏ដូចជាភ្ញៀវទេសចររាប់រយពាន់នាក់កំពុងជាប់គាំងមិនអាចហោះហើរបានឡើយនៅទូទាំងតំបន់។ ដោយឡែក ប្រទេសក្នុងតំបន់អារ៉ាប់បានប្រកាសបិទផ្លូវអាកាសជាបន្តបន្ទាប់ដែលធ្វើឲ្យអ្នករៀបចំកញ្ចប់ទេសចរណ៍ និងអ្នកធ្វើដំណើរកំសាន្ត រួមទាំងពាណិជ្ជករផងដែរនោះនៅមិនអាចវិលត្រឡប់ទៅប្រទេសកំណើត ឬទៅដល់គោលដៅតាមការគ្រោងទុកនោះឡើយ។

យោងតាមការចេញផ្សាយរបស់ DW បានឱ្យដឹងថា សង្រ្គាមរវាងអាម៉េរិក និងអ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បានក្លាយជាឧបសគ្គដ៏ធំក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងតំបន់។ ដោយឡែក បណ្តាញផ្សព្វផ្សាយ CNBC កាលពីសប្តាហ៍កន្លងមកបានឲ្យដឹងថា ជើងហោះហើរយ៉ាងហោចណាស់ប្រមាណ ៣០០០០ នៅទូទាំងតំបន់ត្រូវបានលុបចោល ហើយមនុស្សប្រហែលកន្លះលាននាក់កំពុងរងផលប៉ះពាល់ដល់ការធ្វើដំណើរ។ ជារួម សង្គ្រាមនៅអ៊ីរ៉ង់នឹងបន្តគំរាមកំហែងដល់វិស័យធ្វើដំណើរនៅក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ ខណៈដែលឧស្សាហកម្មនៃវិស័យទេសចរណ៍ដ៏ធំសម្បើមនេះមានតម្លៃជាទឹកប្រាក់រហូតទៅដល់ប្រមាណ ១១,៧ទ្រីលានដុល្លារ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា