ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

​ភ្នំពេញ​៖​ ​កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ ​ដែល​បង្ហាញ​ពី​ការ​កើនឡើង​នៃ​ផលិតផល​ផលិត​ក្នុង​ស្រុក​ ​និង​សកម្មភាព​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSMEs​)​។

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ឆ្នាំ​២០២៦​-​២០៣០​ ​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​បាន​លើកឡើង​ពី​សញ្ញា​វិជ្ជមាន​នៃ​ការ​កើនឡើង​ផលិតផល​ក្នុង​ស្រុក​ ​ដោយ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ​ផលិតផល​ចំនួន​ ២​,​៦០០​មុខ​ ​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម ​កើនឡើង​ ​១​,​១០០​មុខ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥​។​

​សម្តេច​ធិបតី​បាន​បញ្ជាក់​ថា​ ​វិស័យ​ MSM​Es ​គឺជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​កម្ពុជា​។ យោង​តាម​ជំរឿន​សេដ្ឋកិច្ច​ឆ្នាំ​២០២២ ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ​នៃ​ក្រសួង​ផែនការ​ កម្ពុជា​មាន​អង្គភាព​សេដ្ឋកិច្ច​ដែល​អាច​ចាត់ទុក​ថា​ជា​ MSM​Es ​សរុប​ប្រមាណ​ ៧៥​ម៉ឺន​អង្គភាព​ ​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​ប្រមាណ​ ​៣​លាន​នាក់​ ​ក្នុង​នោះ​ស្ត្រី​មាន​ប្រមាណ ​១​,​៨​លាន​នាក់​។

​តាម​ទិន្នន័យ​ជំរឿន​ដដែល​ ​សហគ្រាស​ទាំងនេះ​បាន​រួមចំណែក​ប្រមាណ​ ​៦៣​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​ ​និង​ផ្តល់​ការងារ​លើស​ពី​ ​៧០​%​ ​នៃ​ការងារ​សរុប​ ​ដោយ​មិន​រាប់បញ្ចូល​វិស័យ​កសិកម្ម​។

ដោយឡែក​ ​ឯកឧត្តម​ ​ហែម វណ្ណ​ឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍ ​បាន​ឱ្យ​ដឹង​ថា​ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​មាន​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ជិត ៤​ម៉ឺន​មូលដ្ឋាន ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ ​ដោយ​ផ្តល់​ការងារ​ជិត​ ៥០​ម៉ឺន​កន្លែង​។

ទន្ទឹម​នឹង​ការ​ជំរុញ​ផលិតកម្ម​ក្នុង​ស្រុក​ ​ក្រសួង​ពាណិជ្ជកម្ម​ក៏​កំពុង​ស្វែងរក​ទីផ្សារ ​និង​ជំរុញ​ការ​ផ្សព្វផ្សាយ​ម៉ាក​ផលិតផល​ ​«​ផលិត​នៅ​កម្ពុជា​» ​(​Made ​in ​Cambodia​)​ ​ផងដែរ​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ប៉ែន ​សុវិជាតិ ​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​។

​កាលពី​ចុង​ខែ​សីហា​ ​ក្រសួង​ពាណិជ្ជកម្ម​បាន​ជូន​ដំណឹង​ថា​ ​ផ្សារ​ទំនើប​ ​និង​ហាង​លក់​ទំនិញ​ជាង​ ​៧០០​កន្លែង​ ​បាន​ចូលរួម​ផ្សព្វផ្សាយ​យុទ្ធនាការ​ ​និង​ផលិតផល​ក្រោម​ស្លាក​ ​«​ផលិត​នៅ​កម្ពុជា​»​។

​តួ​លេខ​ទាំងនេះ​បង្ហាញ​ពី​ទំហំ​ ​និង​តួនាទី​របស់​សហគ្រាស​ ​MSMEs ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ​ព្រមទាំង​ការ​កើនឡើង​នៃ​ផលិតផល​ក្នុង​ស្រុក​ដែល​បាន​ចុះ​បញ្ជី​ ​ខណៈ​ការ​ផ្សព្វផ្សាយ​ម៉ាក​ ​«​ផលិត​នៅ​កម្ពុជា​» ​កំពុង​ត្រូវ​បាន​ជំរុញ​តាមរយៈ​បណ្តាញ​លក់​រាយ​នៅក្នុង​ប្រទេស​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា