កម្មវិធី​ពានរង្វាន់​សហគ្រិន​ស្រ្តី​ឆ្នើម​ លើកកម្ពស់​សមត្ថភាព​ ​និង​បង្កើត​ភាព​អង់អាច​ក្លាហាន​ដល់​សហគ្រិន​ស្រ្តី​នៅក្នុង​វិស័យ​ធុរកិច្ច​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធី​ពានរង្វាន់​សហគ្រិន​ស្រ្តី​ឆ្នើម​ លើកកម្ពស់​សមត្ថភាព​ ​និង​បង្កើត​ភាព​អង់អាច​ក្លាហាន​ដល់​សហគ្រិន​ស្រ្តី​នៅក្នុង​វិស័យ​ធុរកិច្ច​

កម្មវិធី​ពានរង្វាន់​សហគ្រិន​ស្រ្តី​ឆ្នើម​ លើកកម្ពស់​សមត្ថភាព​ ​និង​បង្កើត​ភាព​អង់អាច​ក្លាហាន​ដល់​សហគ្រិន​ស្រ្តី​នៅក្នុង​វិស័យ​ធុរកិច្ច​

​ភ្នំពេញ​៖​ ​ដើម្បី​បន្ត​លើកកម្ពស់​សមត្ថភាព​ ​បង្កើន​ឱកាស​ និង​ផ្តល់​តម្លៃ​ដល់​តួនាទី​របស់​ស្ត្រី​ក្នុង​វិស័យ​ធុរកិច្ច​ សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​(​CWEA​) ​នឹង​រៀបចំ​ការ​ប្រកួតប្រជែង​ពានរង្វាន់​ «​សហគ្រិន​ស្ត្រី​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២៦​» ​ក្រោម​ប្រធានបទ​យ៉ាង​មាន​អត្ថន័យ​គឺ​ «​ស្ត្រី​ជា​ចលករ​នៃ​កំណើន​ប្រកបដោយ​ចីរភាព​»​។​

Advertisement

កម្មវិធី​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ស្វែងរក​ និង​ជំរុញ​ទឹកចិត្ត​សហគ្រិន​ស្ត្រី​ ​ដែល​បាន​និង​កំពុង​ដឹកនាំ​អាជីវកម្ម​ប្រកបដោយ​ន​វានុវត្តន៍​ ​ព្រមទាំង​រួមចំណែក​យ៉ាង​សកម្ម​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គមជាតិ​។

​ការ​ប្រកួតប្រជែង​ពានរង្វាន់​ «​សហគ្រិន​ស្ត្រី​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២៦​» ​មិន​ត្រឹមតែ​ជា​វេទិកា​ដណ្តើម​ពានរង្វាន់​នោះ​ទេ​ ​ប៉ុន្តែ​ជា​កាតាលីករ​ដ៏​សំខាន់​ក្នុង​ការ​បើក​ទំព័រ​ថ្មី​សម្រាប់​ស្ត្រី​កម្ពុជា​ ​ក្នុង​ការ​បង្ហាញ​សក្ដានុពល​ដ៏​ខ្លាំងក្លា ​និង​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ឱ្យ​ដើរ​ទៅ​មុខ​ប្រកបដោយ​ភាព​ធន់​ ​និង​ចីរភាព​។

លោកស្រី​ ​ចាន់ ​ភារី ​ប្រធាន​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​ ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​ ​១៧​ ​កក្កដា ​២០២៦​ថា​៖​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​ សហគ្រិន​ស្រ្តី​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២៦​ ​រៀបចំឡើង​ ​ដើម្បី​បង្ហាញ​នូវ​បេស​សកម្ម​របស់​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​ ​និង​ចក្ខុវិស័យ​ ​ដោយ​ជឿជាក់​ថា​ ​នៅ​ពេល​ដែល​ស្ត្រី​ទាំងអស់​ ត្រូវបាន​ផ្ដល់​នូវ​អំណាច​ និង​ការ​លើកទឹកចិត្ត​ ​នៅ​ពេល​នោះ​ ​គឺ​សហគ្រិន​ស្ត្រី​ ​នឹង​ក្លាយទៅជា​សហគ្រិន​ស្ត្រី​គំរូ​ម្នាក់​ ​មិន​ត្រឹមតែ​សម្រាប់​ខ្លួន​គាត់​ទេ ​គឺ​គាត់​នឹង​ផ្ដល់​ទៅជា​គំរូ​សម្រាប់​សហគ្រិន​ស្ត្រី​ផ្សេង​ទៀត​ ​និង​អ្នក​បន្ត​វេន​។

​លោកស្រី​បាន​បន្ថែម​ថា​៖​ភាព​អង់អាច​ក្លាហាន​របស់​សហគ្រិន​ស្ត្រី​ ​ពិតជា​នាំមក​នូវ​ភាព​អង់អាច​ក្លាហាន​ ក្នុង​ការ​ជំរុញ​ក្នុង​ការ​ដឹកនាំ​អាជីវកម្ម​របស់​សហគ្រិន​ស្ត្រី​ ​ក៏​ដូចជា​ដឹកនាំ​អាជីវកម្ម​របស់​គ្រួសារ​ ​ហើយ​នឹង​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ជាតិ​ផងដែរ​។

​លោកស្រី​ ​ចាន់ ​ភារី ​បញ្ជាក់​ថា​៖​

“​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ ​SME​ ​មាន​រហូតដល់​ជាង​ ​៩០​%​ ​ក្នុង​នោះ​មាន​រហូតដល់​ ​៧០​% ​គឺជា​អាជីវកម្ម​ដែល​ដឹកនាំ​ដោយ​ស្ត្រី​ ​ជា​អាជីវកម្ម​ដែល​មាន​ស្ត្រី​ជា​ម្ចាស់​ ​ហើយ​ដើម្បី​ធ្វើឱ្យ​វិស័យ​ ​SME​ ​មាន​ការីកចម្រើន​ និង​អភិវឌ្ឍ​ឱ្យ​ក្លាយទៅជា​អាជីវកម្ម​ដែល​មាន​ភាព​រឹងមាំ ​យើង​ត្រូវ​ផ្ដល់​នូវ​ការ​កសាង​សមត្ថភាព​ ​ផ្ដល់​នូវ​ការ​លើកទឹកចិត្ត​ ​និង​ផ្ដល់​នូវ​វេទិកា​ដើម្បីឱ្យ​សហគ្រិន​ស្ត្រី​អាច​មាន​ឱកាស​ មក​ ឈរ​ ក្នុង​ការ​ធ្វើ​បទបង្ហាញ​ ​និង​ពង្រីក​សមត្ថភាព​ដើម្បី​អភិវឌ្ឍ​ខ្លួន​ពី​សហគ្រាស​ធុន​តូច​ ​ទៅ​មធ្យម​​។”

​លោកស្រី​ប្រធាន​ ​CWEA​ ​បាន​សង្កត់ធ្ងន់​ថា​៖​

“ការ​ប្រកួតប្រជែង​ពានរង្វាន់​ សហគ្រិន​ស្ត្រី​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២៦​មិន​ត្រឹមតែ​ជា​វេទិកា​ដណ្តើម​ពានរង្វាន់​នោះ​ទេ​ ​ប៉ុន្តែ​ជា​កាតាលីករ​ដ៏​សំខាន់​ក្នុង​ការ​បើក​ទំព័រ​ថ្មី​សម្រាប់​ស្ត្រី​កម្ពុជា​ ​ក្នុង​ការ​បង្ហាញ​សក្តានុពល​ដ៏​ខ្លាំងក្លា ​និង​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ឱ្យ​ដើរ​ទៅ​មុខ​ប្រកបដោយ​ភាព​ធន់​ ​និង​ចីរភាព​។”

​លោកស្រី​ប្រធាន​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​ ​បាន​លើកឡើង​ថា​៖​ការ​ប្រកួត​ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម​ប្រចាំ​ឆ្នាំ ​២០២៦ ​នេះ ​ជា​ឆ្នាំ​ទី​៣​ហើយ​ដែល​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​បង្កើតឡើង​ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព​បង្កើត​ភាព​អង់អាច​ក្លាហាន​ដល់​សហគ្រិន​ស្ត្រី​លើ​វិសយ័ធុរកិច្ច​ដើរ​ស្រប​ទៅតាម​បេស​សកម្ម​របស់​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​។

​ផ្តោត​លើ​ទស្សនវិសយ័របស់​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ការ​ចូលរួម​ជំរុញ​លើកទឹកចិត្ត​ដល់​អាជីវកម្ម​ដែល​ដឹកនាំ​ដោយ​ស្ត្រី​និង​មាន​ស្ត្រី​ជា​ម្ចាស់​អាជីវកម្ម​តាមរយៈ​ការ​បង្កើន​ចំនួន​សហ ​គ្រិន​ស្ត្រី​ជោគជយ័កាន់តែ​ច្រើន​នោះ​និង​ផ្តល់​នូវ​ផល​ជា​វិជ្ជមាន​ដល់​ការ​ពង្រឹង​សេដ្ឋកិច្ច​គ្រួសារ​និង​សេដ្ឋកិច្ច​ជាតិ​ដែល​មាន​សហគ្រិន​ស្ត្រី​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ​។

លោកស្រី ចាន់ ភារី បានពបញ្ជាក់ថា៖

“ម្ចាស់ជយ័លាភីម្នាក់មិនត្រឹមតែទទួលបានភាពរីកចម្រើនសម្រាប់ផ្ទាល់ខ្លួនគាត់ម្នាក់ប៉ុណ្ណោះទេគាត់នឹងក្លាយជាស្ត្រីគំរូដល់សហគ្រិនស្ត្រីជាច្រើនរូបទៀត។សមាគមសហគ្រិនស្ត្រីកម្ពុជាសូមប្រកាសនិងលើកទឹកចិត្តដល់សមាជិកាសមាគមសហគ្រិនស្ត្រីកម្ពុជាទាំងអស់ចូលរួមចុះឈ្មោះដើម្បីប្រកួតទៅតាមជំនាញអាជីវកម្មរៀងៗខ្លួន។”

សម្រាប់ឆ្នាំ២០២៦នេះ ពានរង្វាន់ចែងចែកចេញជា៨ប្រភេទ៖

១.ពានរង្វាន់សហគ្រិននវានុវត្តន៍ឌីជីថល

២.ពានរង្វាន់អ្នកដឹកនាំអាជីវកម្មបៃតងប្រកបដោយចីរភាព

៣.ពានរង្វាន់សហគ្រិនស្ត្រីវ័យក្មេង(អាយុក្រោម៣៥ឆ្នាំ)

៤.ពានរង្វាន់ឧត្តមភាពនវានុវត្តន៍

៥.ពានរង្វាន់អ្នកនាំចេញនិងពង្រីកទីផ្សារអន្តរជាតិ

៦.ពានរង្វាន់សហគ្រិនមានឥទ្ធិពលនៅតំបន់ជនបទ

៧.ពានរង្វាន់សហគ្រិនឧស្សាហកម្មច្នៃប្រឌិត

៨.ពានរង្វាន់សហគ្រាសមានចក្ខុវិស័យបៃតងប្រចាំឆ្នាំ

លោកស្រីបានឱ្យដឹងទៀតថា៖បេក្ខនារីដែលដាក់ពាក្យចូលរួមប្រកួតត្រូវបំពេញតាមលក្ខខណ្ឌមួយចំនួនដូចជា៖ត្រូវតែជាសហគ្រិនស្តី្រ ជាម្ចាស់ផ្ទាល់ឬមានភាគហ៊ុនចាប់ពី៣០%  អាជីវកម្មមានបញ្ជីការត្រឹមត្រូវស្របច្បាប់និង អាជីវកម្មមានអាយុកាលយ៉ាងតិច២ឆ្នាំ។

កម្មវិធីចាប់ផ្តើមទទួលពាក្យពី ថ្ងៃទី១៧ខែកក្កដា ដល់២ ខែសីហា ឆ្នាំ២០២៦ តាមរយៈតំណភ្ជាប់ផ្លូវការ៖ https://forms.gle/RC391amHwLvLbiSj9៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា