វត្តមានរោងចក្រផលិតក្រណាត់ក្នុងស្រុក នឹងជួយបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វត្តមានរោងចក្រផលិតក្រណាត់ក្នុងស្រុក នឹងជួយបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ច

វត្តមានរោងចក្រផលិតក្រណាត់ក្នុងស្រុក នឹងជួយបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ច

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនូវសុទិដ្ឋិនិយមថា ប្រទេសកម្ពុជា នឹងមានរោងចក្រផលិតក្រណាត់ដោយខ្លួនឯង ក្នុងស្រុក នៅឆ្នាំ ២០២៧ ដើម្បីជួយកាត់បន្ថយការនាំចូលផលិតផលនេះ ពីខាងក្រៅ ខណៈអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ​វត្តមានរោងចក្រនេះនឹងជួយបង្កើនគុណតម្លៃបន្ថែមដល់សេដ្ឋកិច្ច ពិសេសបង្កើតចំណូលដល់បងប្អូនកសិកដាំវត្ថុធាតុគោល។

Advertisement

ឯកឧត្តម ហេង សួរ បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦នៅស្នាក់ការកណ្តាលសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (ស.ស.ស.ក)។

ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា៖

“ការវិវឌ្ឍនេះ នឹងធ្វើឱ្យវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប កាន់តែមានភាពធន់ និងបង្កើនផលិតភាពខ្ពស់ជាងមុន។”

ឯកឧត្តម បានបន្ថែមថា នៅឆ្នាំ២០២៧ ខាងមុខ នៅពេលកម្ពុជាមានរោងចក្រផលិតក្រណាត់ដោយខ្លួនឯង វានឹងក្លាយជាខឿនការពារភាពធន់យ៉ាងរឹងមាំ ដែលមានកម្លាំងផលិតកម្មលើសពីជាង ៤០% ដែលជាកត្តាគន្លឹះក្នុងការរក្សាបាននូវការលើកលែងពន្ធ សម្រាប់ការនាំចេញទៅកាន់ទីផ្សារធំៗ ដូចជាសហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុបជាដើម។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានស្រាវជ្រាវ សេដ្ឋកិច្ចអន្តរជាតិ នៃរាជបណ្ឌិត្យសភា បានប្រាប់បណ្តាញ​ព័ត៌មាន AMS ថា បើយោងតាម ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើង កម្ពុជានឹងមានការពង្រីកកសិកម្មបន្ថែមទៀតទៅលើការដាំដុះ កប្បាស់ សំឡី ធ្វើជាវត្ថុធាតុដើមគោល សម្រាប់ផលិតអំបោះ ផលិតសរសៃក្រណាត់ ដើម្បីផ្គត់ផ្គង់ទៅដល់រោងចក្រ ដែលនឹងបង្កើតឡើងនៅកម្ពុជា។

លោកបណ្ឌិត បានមានប្រសាសន៍ថា​៖

“ប្រសិនបើយើងមានការបោះទុនវិនិយោគលើរោងចក្រផលិតក្រណាត់  យើងនឹងបង្កើននូវគុណតម្លៃបន្ថែមជាច្រើន សម្រាប់បងប្អូនប្រជាជនខ្មែរតាំងពីប្រជាកសិករ ត្រូវធ្វើការដើម្បីដាំដុះរុក្ខជាតិ​ ផលិតផលកសិកម្មផ្សេងទៀត ដែលទ្រទ្រង់ដល់វត្ថុធាតុ ដើមសម្រាប់ការផលិតក្រណាត់។”

លោកបណ្ឌិត ហុង វណ្ណៈបានបញ្ជាក់ថា នេះជាពន្លឺថ្មីមួយ បន្ថែមលើអ្វី ដែលកម្ពុជាមានស្រាប់នៅបច្ចុប្បន្ននេះ នោះហើយគឺជាចលករសំខាន់ នៃការរួមចំណែកទៅលើវិស័យសេដ្ឋកិច្ចរបស់កម្ពុជា មួយកម្រិតថែមទៀត ពិសេសបង្កើតចំណូលដល់កសិករដែលដាំដំណាំវត្ថុធាត់ដើមគោលក្នុងការផលិតទៅជាក្រណាត់។

លោកបណ្ឌិត បានបន្តថា ដូច្នេះសរុបមកបើសិនបើកម្ពុជាធ្វើបាន ដូចអ្វីដែលបានលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ការបង្កើតរោងចក្រនាពេលខាងមុខ នឹងបានរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ច ហើយនឹងនាំឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពធន់មួយកម្រិតថែមទៀត៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា