រាជរដ្ឋាភិបាល បន្តអនុវត្តគោលនយោបាយជាតិ និងកសាងប្រព័ន្ធគាំពារសង្គម ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាល បន្តអនុវត្តគោលនយោបាយជាតិ និងកសាងប្រព័ន្ធគាំពារសង្គម ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

រាជរដ្ឋាភិបាល បន្តអនុវត្តគោលនយោបាយជាតិ និងកសាងប្រព័ន្ធគាំពារសង្គម ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ភ្នំពេញ ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើអាទិភាពគន្លឹះទាំង៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដោយឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបាន និងកំពុង បន្តអនុវត្តគោលនយោបាយជាតិ និងបន្តកសាងប្រព័ន្ធគាំពារសង្គម សំដៅពង្រឹងភាពធន់នៃសេដ្ឋកិច្ច ។

Advertisement

ក្នុងសារលិខិតអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាក្រោមប្រធានបទ “ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព” រដ្ឋាភិបាលបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់មិនអាចខ្វះបាននៃសេដ្ឋកិច្ចគ្រួសារ ដែលជាគ្រឹះដ៏រឹងមាំក្នុងការកសាងសង្គមជាតិមួយប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។

ផ្អែកតាមបរិបទរបស់កម្ពុជា ស្របតាមគោលនយោបាយជាតិ និងសកល ដើម្បីធានាឱ្យបាននូវសុខដុមនីយកម្ម និងការធ្វើបរិវត្តកម្មសង្គមស្របតាមការវិវឌ្ឍន៍របស់កម្ពុជា និងការសម្រេចបានចក្ខុវិស័យដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល កម្មវិធីជាច្រើនត្រូវបានបន្តអនុវត្ត ពិសេសការកសាងប្រព័ន្ធគាំពារសង្គម ដោយផ្តោតលើកិច្ចអន្តរាគមន៍ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ គ្រួសារងាយរងហានិភ័យ ក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដឹកនាំអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានមូលនិធិជាតិជំនួយសង្គមជាប្រតិបត្តិករ ដេលកម្មវិធីនេះរួមមាន៖ ១-កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ២-កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋម សិក្សា និងមធ្យមសិក្សាចំណេះទូទៅ ៣-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ៤-កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង) និងមានរួមបញ្ចូលការឧប  ត្ថម្ភ គោលសម្រាប់គ្រួសារ និង ឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។

បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន​ AMS ថា បើទោះជាប្រព័ន្ធគាំពារសង្គមមានភាពរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ក៏ការអនុវត្តតែងរមែងជួបប្រទះនឹងឧបសគ្គជៀសមិនផុតនោះទេ។ ពោលគឺនៅមានផលលំបាក និងឧបសគ្គ ព្រោះថវិកានៅមានកំណត់។ តែទោះជាយ៉ាងណាក៏ដោយ វិសាលភាពនៃប្រព័ន្ធគាំពារសង្គម មានភាពរីកចម្រើនលឿន ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋភិបាល ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពទាប ក៏អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមនេះដែរ។

លោកបណ្ឌិតបានបន្តថា ៖

«ដូច្នេះហើយរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់បន្ថែមទៀត និងលើកកម្ពស់ទៅដល់ប្រព័ន្ធគាំពារសង្គមនេះ ដោយបង្កើនកញ្ចប់ថវិកា តាមរយៈការបង្កើនឱ្យមានពន្ធលើមុខទំនិញ ដែលអាចជះផលប៉ះពាល់ និងអវិជ្ជមានមកលើសុខភាពសាធារណៈដែលជាអ្នកប្រើប្រាស់ឲ្យកាន់តែខ្ពស់ជាងមុន រួមមាន​ បារី និងគ្រឿងស្រវឹងជាដើម»។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានលើកឡើងថា គួរតែពិចារណាលើការដំឡើងពន្ធចំពោះប្រភេទផលិតផលស្រាបៀរ បារី និងភេសជ្ជៈផ្អែម ដើម្បីឱ្យថ្លៃទំនិញនេះឡើងខ្ពស់ ព្រោះជាទំនិញមិនចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងជីវភាពនោះទេ ប៉ុន្តែគួរប្រមូលថវិកាពន្ធ ដើម្បីជួយក្នុងប្រព័ន្ធអប់រំ និងការថែទាំសុខភាពបន្ថែមទៀត ហើយមួយចំណែកទៀតក៏បានចូលទៅក្នុងបន្ទុក ប.ស.ស គាំពារសង្គម ដើម្បីបង្វែរថវិកានេះជូនមកព្យាបាលជំងឺដល់ប្រជាពលរដ្ឋ និងជំងឺមិនឆ្លងផ្សេងៗទៀត៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា