អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

កំពត ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ នោះគឺ លើសពីការត្រឹមតែសម្រាប់បង្កើនសោភណភាពខេត្ត និងទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរ។

ខណៈសំណង់រូបសំណាកបាតដៃ សម្រេចបាន ប្រមាណ ជាង៩០% គិតត្រឹមដើមខែកញ្ញានេះ អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់អំពីអាថ៌កំបាំង និងអត្ថន័យពិតជុំវិញរូបសំណាកបាតដៃ ដែលមានទម្រង់រាងដៃទាំងពីរលាក្បង់ទឹក ថា ហត្ថាដែលក្បង់នេះ គឺស្ថិតនៅចំកំពូលភ្នំមួយដែលលោកហៅថា ភ្នំជួរបា។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា តាមការស្រាវជ្រាវនៅលើពិភព លោកមិនទាន់មានប្រទេសណាសាងសង់ «រូបសំណាក​បាតដៃទាំង ពីរ» បែបនេះនៅឡើយទេ ខណៈបណ្តាប្រទេសផ្សេងៗមានត្រឹមតែ រូបសំណាកបាតដៃម្ខាងប៉ុណ្ណោះ។ រូបសំណាកបាតដៃ គឺជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀត សម្រាប់ ខេត្តកំពត ដែលបានចាប់ផ្ដើមការសាងសង់តាំង​ពីដើម​ខែមីនាមក។ គិតមកទល់ពេលនេះ ដំណើរការសាងសង់សម្រេចបានជាង ៩០% ហើយ និងគ្រោងបើកសម្ពោធដាក់​ឱ្យប្រើ​ប្រាស់ជាផ្លូវការនៅ មុន ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ បានឱ្យដឹងថា រូបសំណាកបាតដៃនេះសាងសង់ឡើងពីថ្មកម្ពស់១២ម៉ែត្រ, មានកាំ​ជណ្ដើរឡើងសងខាង។ ស្ថាបត្យកម្មថ្មីនេះ សាងសង់នៅដង ព្រែក កំពត ចន្លោះស្ពានថ្មី និងស្ពានឥន្ធនូចាស់ ទល់មុខ​មន្ទីរពេទ្យ​បង្អែក ខេត្ត។ តាមរយៈរូបសំណាកបាតដៃ នឹងផ្ដល់ ភាពទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរឱ្យមក​កម្សាន្ត​ខេត្តកំពតកាន់តែច្រើនបន្ថែមទៀត ជាពិសេសអំឡុងពេលចូល ឆ្នាំប្រពៃណីជាតិខ្មែរ នាខែមេសាខាងមុខ។

មកដល់បច្ចុប្បន្នខេត្តតារារះទិសនិរតីជាប់ឆ្នេរសមុទ្រមួយនេះ មានសំណង់ថ្មីៗបម្រើឱ្យវិស័យទេសចរណ៍ជាច្រើនរួចមកហើយ ​បន្ទាប់​ពីឯកឧត្តម ម៉ៅ ធនិន អតីតអភិបាលខេត្តពោធិ៍សាត់មកដឹកនាំ ដូចជា រូបសំណាកសេះសមុទ្រ, រូបនាឡិកាយក្ស ,សួន​បាញ់​ទឹករាំចម្រុះពណ៌ និងហេដ្ឋារចនាសម្ព័ន្ធថ្មីតាមដងព្រែកកំពតជាដើម។

លោក ស៊ីណុល អះអាងថា តាមរយៈរូបសំណាកទេសចរណ៍ ទាំងអស់នេះ បានធ្វើឱ្យខេត្តកំពតកាន់តែមានភាពទាក់ទាញ និង ជោគជ័យក្នុងវិស័យទេសចរណ៍ ពិសេសជំរុញកំណើនទេសចរក្នុង ស្រុក បង្កើនជីវភាព និងសេដ្ឋកិច្ចរបស់ពលរដ្ឋក្នុងតំបន់។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ រយៈពេល៨ខែឆ្នាំ ២០២៦នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបជិត ២លាននាក់ ក្នុងនោះភ្ញៀវទេសចរបរទេសជិត ៧ម៉ឺននាក់៕ ដោយ៖ ទួន សុផល

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា