មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ភ្នំពេញ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង បានប្រកាសជូនដំណឹង​ដល់​ម្ចាស់ក្បាលដីស្ថិតក្នុងតំបន់​វិនិច្ឆ័យ​នៅភូមិ​ក្រឡាពាស ភូមិ​កណ្ដាល និងភូមិ​ក្រោម ក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ​សែនជ័យ ពីការ​ចែក​វិញ្ញា​បន​បត្រសម្គាល់​ម្ចាស់​អចលនវត្ថុ និងមោឃភាព​នៃ​បណ្ណសម្គាល់​សិទ្ធិកាន់​កាប់​ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់​សិទ្ធិ​កាន់កាប់អចលនវត្ថុ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

Advertisement

យោងតាម​សេចក្ដីជូនដំណឹង​របស់មន្ទីរ​សុរិយោដីខេត្តស្ទឹង​ត្រែង ​បានឱ្យដឹងថា​ យោងតាមអនុក្រឹត្យ​លេខ​ ៤៦ អនក្រ.បក ចុះថ្ងៃទី​៣១ ខែឧសភា ឆ្នាំ ២០០២​ ស្ដីពីនីតិវិធីនៃការ​កសាង​ប្លង់​សុរិយោដី និងសៀវភៅគោល​បញ្ជីដីធ្លី និងអនុក្រឹត្យលេខ​ ១២២ អនក្រ.បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីការ​កែសម្រួល​ មាត្រា​៦ និងមាត្រា​១១ នៃអនុក្រឹត្យ​លេខ​៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០០២​ ស្ដីពីនីតិវិធីនៃការ​កសាង​ប្លង់សុរិយោដី និងសៀវភៅ​គោលបញ្ជីដីធ្លី ក្រោម​ដំណើរការ​នៃការ​ចុះបញ្ជីដីធ្លី​មាន​លក្ខណៈជា​ប្រព័ន្ធ ​មន្ទីរ នឹង​រៀបចំ​ការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់ម្ចាស់អចលនវត្ថុ​ និងមោឃភាពនៃបណ្ណ​សម្គាល់សិទ្ធិកាន់កាប់ការ​ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ​ដល់ម្ចាស់​ក្បាលដីស្ថិតនៅក្នុង​តំបន់វិនិច្ឆ័យ​ ភូមិ​កណ្ដាល ភូមិក្រឡាពាស និងភូមិក្រោម ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ១រសៀល នៅទីតាំ​ងវត្ត​ដំរីស ស្ថិតនៅភូមិកណ្ដាល ឃុំព្រះរំកិល ស្រុក​បុរីអូរស្វាយសែនជ័យ ។​

មន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ ខេត្តស្ទឹង​ត្រែង បាន​បញ្ជាក់ថា​ ចំពោះប័ណ្ណសម្គាល់​សិទ្ធិកាន់កាប់ដីធ្លី ដែលពលរដ្ឋខ្មែរ​និយម​ហៅថា ប័ណ្ណស្លាបមាន់​ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់​អចលនវត្ថុ​ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមក​ក្នុងតំបន់​ទាំង​នោះនឹង​ត្រូវអស់សុពល​ភាពតាមផ្លូវ​ច្បាប់​ចាប់ពីថ្ងៃចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​នេះតទៅ ពោលគឺចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៦​តទៅ ។

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង បានជម្រាបជូន​ដល់ម្ចាស់ក្បាលដី ដែលស្ថិតនៅក្នុងទីតាំងនៃភូមិតាំង៣ ខាង​លើ ដែលមានប័ណ្ណ​សម្គាល់​សិទ្ធិកាន់កាប់​ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ​កន្លងមក សូមយក​ប័ណ្ណទាំងនោះមកប្រគល់ឱ្យ​មន្ត្រីរដ្ឋបាល​សុរិយោដី ដើម្បីទទួល​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ថ្មីជំនួស​វិញ ដែលនឹង​ត្រូវប្រគល់ជូន​ដោយមន្ត្រី​រដ្ឋបាលសុរិយោដី នៅទីតាំង​ប្រារព្ធកម្មវិធី ឬអាចទំនាក់ទំនង​ទទួលយកវិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុថ្មីនេះនៅមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត​ស្ទឹងត្រែង​នៅពេល​បន្ទាប់ ។

មន្ទីរដែនដីខេត្តស្ទឹងត្រែង​ក៏បានបញ្ជាក់ផងដែរថា ចំពោះម្ចាស់​បំណុល​ ដែល​បានទទួល​បញ្ចាំ​ឬដាក់ធានា​ពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់​វិនិច្ឆ័យ​ក្នុងភូមិទាំង ៣ ខាងលើ សូមយកប័ណ្ណទាំងនោះមកជូនមន្ត្រីរដ្ឋបាល​សុរិយោដីធ្វើនិយ័តកម្ម​ដើម្បីការ​ធានា​ប្រាក់ ។ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង សង្ឃឹមថា​ ​ប្រជាពលរដ្ឋ​ជាម្ចាស់ក្បាលដីស្ថិតក្នុងទីតាំង​ទាំង ​៣ ខាងលើនេះ នឹង​ចូលរួម​ និងមកទំនាក់ទំនងជាមួយមន្ត្រីជំនាញ​តាមសេចក្ដីជូន​ដំណឹង​នេះ និងតាមការ​កំណត់ជាធរមាន ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា