និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកើនឡើងរហូតដល់ជាង​ ១៦ ២០០គ្រឿងគិតត្រឹមត្រីមាសទី១ឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកើនឡើងរហូតដល់ជាង​ ១៦ ២០០គ្រឿងគិតត្រឹមត្រីមាសទី១ឆ្នាំនេះ

និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកើនឡើងរហូតដល់ជាង​ ១៦ ២០០គ្រឿងគិតត្រឹមត្រីមាសទី១ឆ្នាំនេះ

ភ្នំពេញ ៖​ និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ដែលគិតត្រឹមត្រីមាសដំបូងក្នុងឆ្នាំ២០២៦នេះ មានយានយន្តអគ្គិសនីសរុបចំនួន ១៦ ២១០ គ្រឿង បានចុះបញ្ជីប្រើប្រាស់ជាផ្លូវការ ក្នុងនោះមានទោចក្រយានយន្តចំនួន ៣ ៨៣២គ្រឿង ត្រីចក្រយានយន្តចំនួន ៧២២គ្រឿង និងរថយន្តចំនួន ១១ ៦៥៦ គ្រឿង។

Advertisement

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូន បានឱ្យដឹងថា កំណើននៃការប្រើប្រាស់រថយន្តអគ្គិសនីខាងលើនេះកើនឡើងស្របពេលដែលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារសកល និងក្នុងប្រទេសកម្ពុជាមានការកើនឡើងខ្ពស់ ដោយសារសង្ក្រាមរវាងអ៊ីស្រាអែល អាមេរិក ជាមួយអ៊ីរ៉ង់។

គេនៅចាំបានថា មុនពេលផ្ទុះសង្គ្រាមនៅមជ្ឈិមបូរព៌ា តម្លៃប្រេងសាំងនៅលើទីផ្សារក្នុងប្រទេសជាមធ្យមមានតម្លៃ ៣ ៨៥០រៀលក្នុងមួយលីត្រ និងក្រោយផ្ទុះសង្គ្រាមតម្លៃប្រេងសាំងបានឡើងថ្លៃដល់ ៥៤០០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតឡើងដល់​ ៧ ១០០រៀលក្នុងមួយលីត្រ។

សូមជម្រាបថា​ គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី «២០២៤-២០៣០» រាជរដ្ឋបាភិបាលបានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបាន ៧៧០ ០០០ គ្រឿងនៅត្រឹមឆ្នាំ២០៣០ ដែលបែងចែកជា ទី១.​ រថយន្ត ៣០​ ០០០ គ្រឿង, ទី២.​ ម៉ូតូ ៧២០ ០០០គ្រឿង, ទី៣. ត្រីចក្រយានយន្ត ២០ ០០០ គ្រឿង។

ជាមួយគ្នានេះ ដើម្បីសម្រេចគោលនយោបាយខាងលើបាន កាលពីខែមីនា ឆ្នាំ២០២៦ ក្រសួងរ៉ែ និងថាមពល បានបញ្ចេញថវិកាជាតិប្រមាណ ១០លានដុល្លារ ដើម្បីដំឡើងស្ថានីយសាកយានយន្តអគ្គិសនីនៅទូទាំងប្រទេស។ ទន្ទឹមនេះក្រុមហ៊ុន វិរៈ ប៊ុនថាំ ក៏បានប្រកាសពីគម្រោងសាងសង់ស្ថានីយសាកថាមពលយានយន្តអគ្គិសនីចំនួន ១០០ទីតាំង នៅទូទាំងប្រទេស ក្នុងបំណងបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យបានកាន់តែច្រើន។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ស្តីពីការកែសម្រួលអត្រាពន្ធគយលើការនាំចូលរថយន្តអគ្គិសនី ដោយក្នុងនោះសម្រេចបញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% សម្រាប់រថយន្តលក្ខណៈគ្រួសារ ប្រភេទសាំងលាយអគ្គិសនី (PHEV) និងបញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ០% សម្រាប់រថយន្តលក្ខណៈគ្រួសារប្រភេទអគ្គិសនីសុទ្ធ (EV) ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា