សហរដ្ឋ​អាម៉េរិក ​​ព្រមានពី​សន្តិសុខ​ជា​សកល​ និងប្រកាសដល់​ពលរដ្ឋ​ខ្លួនបង្កើនការប្រុងប្រយ័ត្ន​ ជាពិសេស​នៅ​មជ្ឈិមបូព៌ា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហរដ្ឋ​អាម៉េរិក ​​ព្រមានពី​សន្តិសុខ​ជា​សកល​ និងប្រកាសដល់​ពលរដ្ឋ​ខ្លួនបង្កើនការប្រុងប្រយ័ត្ន​ ជាពិសេស​នៅ​មជ្ឈិមបូព៌ា​

សហរដ្ឋ​អាម៉េរិក ​​ព្រមានពី​សន្តិសុខ​ជា​សកល​ និងប្រកាសដល់​ពលរដ្ឋ​ខ្លួនបង្កើនការប្រុងប្រយ័ត្ន​ ជាពិសេស​នៅ​មជ្ឈិមបូព៌ា​

Advertisement

បរទេស​ ៖ កាលពី​ថ្ងៃចុង​សប្តាហ៍​កន្លងទៅនេះ​ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាម៉េរិក​បាន​ចេញ​សេចក្ដី​ព្រមាន​មួយអំពី​បញ្ហាសន្តិសុខ​ជា​សកល និងជំរុញ​ឱ្យ​ពលរដ្ឋ​អាម៉េរិក​​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់ ​ខណៈ​ដែល​​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​កំពុងកើនឡើងកំដៅ ជាពិសេសនៅតំបន់​មជ្ឈិម​បូព៌ា។​

​យោង​តាម​កាសែត​ប៊ុលហ្គារី ​Novinata​ នៅថ្ងៃដើមសប្ដាហ៍នេះបាន​ឲ្យដឹង​ថា ​រដ្ឋបាលអាម៉េរិក ​តាមរយៈបណ្តាញគេហទំព័រផ្លូវការ បាន​ណែនាំ​ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅតាមបណ្តាប្រទេសផ្សេងៗលើសកលលោក ត្រូវតែបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេស​​ ការធ្វើដំណើរឆ្លងកាត់ប្រទេសមួយចំនួនដែលងាយរងហានិភ័យ​ ខណៈដែលទាំងបញ្ហារវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅមិនទាន់រកឃើញច្រកចេញ ទាំងបញ្ហាភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាកំពុងបន្តកើនឡើងកំដៅកាន់តែខ្លាំង។

​ការ​ព្រមាន​នេះ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា​ ​ជនជាតិ​អាម៉េរិក​ដែល​កំពុង​រស់​នៅ​ ​ឬ​ធ្វើដំណើរ​ទៅ​បរទេស​គួរតែ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​សន្តិសុខ​របស់​ស្ថានទូត​ ​ឬ​ស្ថានកុងស៊ុល​អាម៉េរិក​ដែល​មាននៅជិត​​បំផុត​។​ បន្ថែម​ពី​នោះ ​ពលរដ្ឋ​អាម៉េរិក​ទាំងអស់​ត្រូវតែ​ត្រៀមលក្ខណៈ​ជានិច្ច​សម្រាប់​ផលវិបាក​នៃ​ការ​ធ្វើដំណើរ​ដែល​អាច​កើតមានជាយថាហេតុ​​​ រួមទាំង​ការ​លុបចោល​ជើងហោះហើរ​ និង​ការ​បិទ​ដែន​អាកាស​ជា​បណ្តោះអាសន្ន​។​

​ចុងក្រោយ​នៃសេចក្តីប្រកាសបាន​គូសបញ្ជាក់​ថា​ ​សកម្មភាព​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​ និង​ក្រុមមួយចំនួនដែលទទួលបានការ​គាំទ្រពី​អ៊ីរ៉ង់​ ​បានលើកឡើងថា ​ការវាយប្រហារទៅ​លើ​ផលប្រយោជន៍​ដទៃ​ទៀត​របស់​សហរដ្ឋ​អាម៉េរិក​នៅ​ក្រៅ​ប្រទេស ​ឬ​ទីតាំង​នានា​ដែល​ពាក់ព័ន្ធ​នឹង​សហរដ្ឋ​អាម៉រិកអាចនឹងកើតមានគ្រប់ពេល ដែលមិនមែនកើតមានត្រឹមតែនៅជិតអ៊ីរ៉ង់ ឬអ៊ីស្រាអ៊ែលនោះទេ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា