បុណ្យទន្លេ៣ថ្ងៃនៅសៀមរាប ទាក់ទាញទេសចរជាង៥៥ម៉ឺននាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បុណ្យទន្លេ៣ថ្ងៃនៅសៀមរាប ទាក់ទាញទេសចរជាង៥៥ម៉ឺននាក់

បុណ្យទន្លេ៣ថ្ងៃនៅសៀមរាប ទាក់ទាញទេសចរជាង៥៥ម៉ឺននាក់

ភ្នំពេញ៖បុណ្យទន្លេរយៈពេលបីថ្ងៃ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៥៥៣.៧៩៤ នាក់ ដែលក្នុងនោះទេសចរជាតិ ប្រមាណ ៥២០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ២៨១.០០០ នាក់ ទេសចរបរទេសប្រមាណ ៣៣.៧៧០ នាក់។នេះបើយោងតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប។

Advertisement

ប្រភពដដែលនេះបានឱ្យដឹងថា៖នៅពិធីបុណ្យថ្ងៃទី១ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ទទួលបានទេសចរសរុបប្រមាណ ១៦១.២៧២ នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ១៥០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៦៥.០០០ នាក់ និងទេសចរបរទេស ប្រមាណ ១១.២៧២ នាក់។

នៅថ្ងៃទី២ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ទេសចរសរុបប្រមាណ ២៩៦.២៧៩ នាក់ ក្នុងនោះ  ទេសចរជាតិ ប្រមាណ ២៨៥.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ១៥៨.០០០ នាក់ និងទេសចរបរទេស ប្រមាណ ១១.២៥៥ នាក់។

ចំណែកថ្ងៃទី៣នាថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៤ ទេសចរសរុបប្រមាណ ៩៦.២៤៣ នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ៨៥.​០​០​០​ នាក់(បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបប្រមាណ៥៨.០០០នាក់)និងទេសចរបរទេសប្រមាណ១១.២៤៣ នាក់៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា