ស្អែក​នេះ! វេទិកា និងពិព័រណ៍ CAFÉ 26 ដ៏ធំសម្បើមក្នុង​វិស័យកសិកម្ម ចាប់បើក​ហើយ​ ​នៅ​កោះពេជ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្អែក​នេះ! វេទិកា និងពិព័រណ៍ CAFÉ 26 ដ៏ធំសម្បើមក្នុង​វិស័យកសិកម្ម ចាប់បើក​ហើយ​ ​នៅ​កោះពេជ្រ

ស្អែក​នេះ! វេទិកា និងពិព័រណ៍ CAFÉ 26 ដ៏ធំសម្បើមក្នុង​វិស័យកសិកម្ម ចាប់បើក​ហើយ​ ​នៅ​កោះពេជ្រ

ភ្នំពេញ ៖ រយៈពេល ៣ថ្ងៃ​ពេញ​ ចាប់ពី​ថ្ងៃ​ទី២៣ ដល់​២៥ ខែ​តុលា ចុងសប្ដាហ៍នេះ CAFE26 ដែល​ជា​វេទិកា និង​ពិព័រណ៍​កសិកម្មដ៏​ធំបំផុត​ប្រចាំ​ឆ្នាំ នឹង​ចាប់​ផ្ដើមបើក​ហើយ។ ផ្ដើមពីការវិនិយោគ និងភាពជាដៃគូអាជីវកម្ម រហូតដល់បច្ចេកវិទ្យាថ្មីៗ ការច្នៃប្រឌិត និងឱកាសទីផ្សារ CAFE 26 នឹងនាំមកនូវការជួបជុំគ្នារវាងកសិករ អាជីវករ អ្នកវិនិយោគ ស្ថាប័នហិរញ្ញវត្ថុ អ្នកច្នៃប្រឌិត យុវជន និងដៃគូអភិវឌ្ឍន៍ ទាំងក្នុង និងក្រៅប្រទេស។

នៅ​ថ្ងៃ​សុក្រ ទី២៣ ខែតុលា CAFÉ 26 នឹង​ផ្ដោត​លើ​វេទិកាជជែក​អំពី “កសិស្បៀងអាហារ” ជាមួយ​វាគ្មិនល្បីៗ ដើម្បី​ពិនិត្យ​មើល​ថា​តើ​កសិផល​កម្ពុជា​​មាន​ស្ដង់ដារ អនាម័យល្អកម្រិតណា ហើយ​ធ្វើ​ម៉េចទើប​អាច​ពង្រីក​ខ្លួន​កាន់តែធំ​នៅ​លើ​ទីផ្សារ​ជាតិ និង​អន្ដរជាតិ។ តាម​រយៈវេទិកា​ដែល​នឹង​ត្រូវ​ធ្វើ​ឡើងជាវគ្គៗ និង​បន្ដបន្ទាប់​គ្នា​នៅ​ថ្ងៃ​ដំបូង​នេះ ក៏មានជជែក​លើ​បញ្ហា​គន្លឹះ​សំខាន់ចំនួន ៣ ផ្សេង​ទៀត​ដែរ គឺមានដូច​ជា៖ ច្បាប់ និង​ភូតគាមអនាម័យចំណីអាហារ ជជែកពីប្រធាន​បទខ្សែច្រវ៉ាក់​ផ្គត់ផ្គង់ និង​ប្រធាន​បទ និងការ​ផ្ដល់ឥណទាន​សម្រាប់​ដំណើរការ​ច្រវ៉ាក់​ផលិតកម្ម។

ចំពោះ​នៅ​ព្រឹកថ្ងៃសៅរ៍ ទី២៤ គឺជាថ្ងៃ​ប្រកាស​បើកវេទិកាថ្នាក់ជាតិ និងអន្ដរជាតិ របស់កម្មវិធី CAFÉ 26​ ជាផ្លូវការ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ជាគណៈអធិបតី វាគ្មិនពិសេស និងចូល​រួម​ទស្សនា​ពិព័រណ៍​កសិកម្ម ​ស្បៀង​អាហារ​ ផលិតផលរាប់​រយស្ដង់។ នៅ​ថ្ងៃ​ទី២នេះ រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម ក្រសួង​ពាណិជ្ជកម្ម, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​សំខាន់ៗ​មួយ​ចំនួន​ទៀត នឹង​ឡើង​ថ្លែងពី​ការ​អភិវឌ្ឍន៍​វិស័យ​កសិស្បៀងអាហារ និងផែនការ​សកម្មភាព​របស់​ស្ថាប័ន​រៀងៗខ្លួន ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ស្បៀង​អាហារ​នៅ​កម្ពុជា។

ដោយឡែក នៅ​ថ្ងៃ​អាទិត្យ ទី២៥ ខែតុលា ដែល​ជា​ថ្ងៃទី៣នៃ​ព្រឹត្ដិការណ៍ CAFÉ​ 26 ស្ដង់​ជា​ច្រើន​នៅ​តែ​បើក​បញ្ឈរចាំ​អ្នកទស្សនា ខណៈ​ដែល​មន្ត្រីក្រសួង​កសិកម្ម និង​អង្គការស្បៀងអាហារ និង​កសិកម្ម នៃសហប្រជាជាតិ(FAO) សរុប​របាយការណ៍​លទ្ធផល​របស់ខ្លួន និង​បើក​ពិធី​ចុះហត្ថលេខាប្រគល់​ និងទទួល​ហិរញ្ញប្បទាន ដើម្បី​វិបុលភាព​ទីជនបទ ប្រកបដោយបរិយាបន្ន។ កម្មវិធី​ក៏​នឹង​មាន​ប្រគល់​ប័ណ្ណសរសើរ​ជូនដល់​តំណាងសហគមន៍​កសិកម្ម ជាមួយ​នឹង​ឧបករណ៍​កសិកម្ម​ទំនើបៗ ​មានដូចជា៖ ត្រាក់ទ័រ គោយន្ដ ម៉ាស៊ីនច្រូត និងដ្រូន​បាញ់​ថ្នាំកសិកម្ម​ជា​ដើម។

សូម​រំលឹក​ជូន​ថា នេះ​ជា​លើក​ទី២ ហើយ​ដែល​កម្ពុជា តាមរយៈ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រៀបចំ​កម្មវិធី CAFÉ នេះ​ឡើង។ ដោយ​ឃើញ​ពីវឌ្ឍនភាព និង​បង្កើតឱកាស​ដ៏​ប្រសើរ​សម្រាប់​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​កសិកម្ម និង​ស្បៀងអាហារ CAFÉ ត្រូវ​បាន​ចាត់ទុក​ជា “វេទិកា និង​ពិព័រណ៍” ​ដ៏​អស្ចារ្យ​ប្រចាំ​ឆ្នាំ​នីមួយៗ។

តស់…ប្រិយមិត្ដ​​ត្រៀម​ខ្លួន​រួច​ហើយ​ ឬនៅ? ជួបគ្នា​ចុង​សប្ដាហ៍​នេះ ចាប់​ពី​ថ្ងៃ​ទី២៣ ដល់​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ​២០២៦ ដើម្បីចូល​រួម​ជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យ រីករាយជាមួយភាពរីកចម្រើននៃវិស័យកសិកម្មកម្ពុជា ជាពិសេស ឱកាស​ស្វែងរកដៃគូសហការអាជីវកម្ម​ពាណិជ្ជកម្មជាច្រើន ហើយ​ក៏អាច​ភ្លក់រសជាតិអាហារ និងទិញផលិតផលកសិកម្មក្នុងស្រុកបានយ៉ាងសម្បូរបែបថែមទៀត​ផង៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា