មេដឹកនាំកំពូលឥណ្ឌា នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាឆ្នាំក្រោយតបតាមការអញ្ជើញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំកំពូលឥណ្ឌា នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាឆ្នាំក្រោយតបតាមការអញ្ជើញ

មេដឹកនាំកំពូលឥណ្ឌា នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាឆ្នាំក្រោយតបតាមការអញ្ជើញ

បរទេស ៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi អាចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាឆ្នាំក្រោយនេះក្នុងឱកាសកិច្ចប្រជុំកំពូលប្រចាំឆ្នាំជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីបានរៀបចំផែនការទស្សនកិច្ចសម្រាប់ឆ្នាំនេះរួចរាល់ ។

តាមរយៈការចេញផ្សាយដោយកាសែត RT បានសរសេរថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ពីផែនការនៃកិច្ចប្រជុំពិភាក្សាមួយរវាងប្រមុខថ្នាក់ដឹកនាំកំពូលទាំង២នេះទៅកាន់ក្រុមអ្នកកាសែតថា លោក Putin បានអញ្ជើញលោក Modi ឱ្យទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីសម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំរុស្ស៊ី-ឥណ្ឌា លើកទី២៤ ខណៈដែលមេដឹកនាំទាំងពីរបានបន្តជួបប្រជុំគ្នាដោយផ្លាស់ប្តូរវេនគ្នា ក្រោមក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រទ្វេភាគីដែលបានបង្កើតឡើងតាំងពីក្នុងឆ្នាំ២០០០មកម្ល៉េះ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឱ្យដឹងថា លោក Modi ធ្លាប់បានបញ្ជាក់នៅក្នុងជំនួបជាមួយប្រមុខដឹកនាំរុស្ស៊ី Putin នៅទីក្រុងញូវដេលីកាលពីពេលកន្លងទៅថា វាគួរតែដល់វេនលោកអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីវិញម្តងក្នុងឆ្នាំនេះ។

គួរឲ្យដឹងដែរថា លោក Modi និងលោក Putin បានជួបគ្នាជាលើកចុងក្រោយកាលពីខែកញ្ញា ក្នុងអំឡុងកិច្ចប្រជុំកំពូល BRICS នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ គ្រានោះ លោក Putin ក៏ធ្លាប់បានលើកឡើងពីលទ្ធភាពនៃដំណើរទស្សនកិច្ចនាឆ្នាំបន្ទាប់ផងដែរ។ ទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធនេះកើតឡើងនៅពេលដែលប្រទេសទាំងពីរ កំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្មប្រចាំឆ្នាំចំនួន១០០ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០ តាមរយៈវិស័យថាមពល ការវិនិយោគ និងកិច្ចសហ
ប្រតិបត្តិការឧស្សាហកម្ម ដែលជាស្នូលនៃទំនាក់ទំនងសេដ្ឋកិច្ចរបស់ភាគីទាំងពីរ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា