ការធ្វើចរាចរណ៍ និងដឹកជញ្ជូន​តាម​ច្រក​សមុទ្រ ​Hormuz ​បានធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការធ្វើចរាចរណ៍ និងដឹកជញ្ជូន​តាម​ច្រក​សមុទ្រ ​Hormuz ​បានធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​

ការធ្វើចរាចរណ៍ និងដឹកជញ្ជូន​តាម​ច្រក​សមុទ្រ ​Hormuz ​បានធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​

បរទេស ៖ យោង​តាម​ទិន្នន័យ​ចុងក្រោយ​បង្អស់​ដែល​ទទួល​បាន​ពី​ Kpler ​ដែល​ជា​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ផ្លូវ​សមុទ្រ​ឈាន​មុខ​គេ​ និង​​បាន​ដកស្រង់​មក​ចេញផ្សាយ​ដោយ​កាសែត​ Novinata ​បាន​ឲ្យ​ឃើញ​ថា​ ​ចរាចរណ៍​នាវា​ដឹក​ទំនិញ​ឆ្លងកាត់​ច្រក​សមុទ្រ​​ Hormuz ​បាន​ធ្លាក់ចុះ​យ៉ាង​គំហុករហូត​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំងពី​ដើម​ខែ​ឧសភា​ រហូតមក​។

​តាម​ការ​បញ្ជាក់​ពី​ ​Kpler បានឱ្យដឹងថា ​មាន​នាវា​ដឹកជញ្ជូន​ធុន​ធំ​រហូតដល់​កម្រិត​ Very ​Large ​Carrier ត្រឹម​តែ​ ២​ ​គ្រឿង​ប៉ុណ្ណោះ ​ដែល​បាន​ឆ្លងកាត់​ច្រក​សមុទ្រ​ ​Hormuz ​ចេញពី​ឈូង​សមុទ្រ​អូម៉ង់ ដោយក្នុង​នោះ ​រួមមាន​ ​នា​វា​ដឹក​ឧស្ម័ន​ ​(​VLG​C​)​មួយ​គ្រឿង​ ​និង​នាវា​ដឹក​ប្រេង​ឆៅ ​(​VL​C​C​)​ មួយ​គ្រឿង​។

​តួ​លេខ​នៃ​ចំនួននាវា​ដែលបាន​ឆ្លងកាត់​ជា​រៀងរាល់​ថ្ងៃ​នា​ពេល​នេះ​ ​គឺ​ទាបបំផុតបើ​ប្រៀបធៀប​ទៅ​នឹង​មធ្យម​ភាគនៅពេល​ធម្មតា​ ​ដែល​មាន​នាវា​ប្រមាណ​ ​១៤​ ​គ្រឿង​ក្នុង​មួយ​ថ្ងៃ​ (​ត្រូវ​បាន​កត់ត្រា​ក្នុង​អំឡុង​ ​១០ ​ថ្ងៃ​ចុងក្រោយ​នេះ)​។​ ការ​ធ្លាក់ចុះ​យ៉ាង​អាក្រក់​នេះ​ ​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​រាំងស្ទះ​ ​និង​ក្តី​បារម្ភ​ផ្នែក​សន្តិសុខ​ដែល​កំពុងតែ​កើនឡើង​នៅក្នុង​តំបន់​កើត​ចេញ​ពី​ភ្លើងសង្គ្រាម​រវាង​សហរដ្ឋ​អាមេរិក​ និង​អ៊ីរ៉ង់​។

​គួរ​រំលឹក​ផងដែរ​ថា​ ​ច្រក​សមុទ្រ​ ​Hormuz ត្រូវបាន​សហគមន៍​អន្តរជាតិ​ ​និង​អ្នក​វិភាគ​សេដ្ឋកិច្ច​ចាត់ទុក​ថា​ជាចំណុច​យុទ្ធសាស្ត្រ​ (​Critical ​Chokepoint​) ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​វិស័យ​ដឹកជញ្ជូន​ថាមពល​សកល​។ ​ជាការកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រ​ ច្រក​សមុទ្រ​នេះ​ធ្លាប់​បាន​គ្របដណ្តប់​លើ​ការ​ដឹក​ជញ្ជូន​រហូតដល់​ទៅ​​ជិត ១ ​ភាគ ៥ ​ ​ឬ​ប្រមាណ​ជា​ ​២០%​ ​នៃ​កម្រិត​ផ្គត់ផ្គង់​ប្រេង​ឆៅ ​និង​ផលិតផល​ប្រេង​កែច្នៃ​សរុប​នៅលើ​ពិភពលោក​ ព្រមទាំង​ជា​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​សម្រាប់​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ថែម​ទៀត​ផង​។ ដូច្នេះ​ នៅពេល​ដែល​មាន​ការ​ប្រែប្រួល​ ​និង​ការ​កកស្ទះ​ណាមួយ​នៅ​តំបន់​នេះ​ ​វឹនឹង​បង្កើតបាន​ជាវិបត្តិ ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​តម្លៃ​ថាមពល ​ព្រមទាំងស្ថិរ​ភាព​សេដ្ឋកិច្ច​​របស់ពិភពលោក​ទាំងមូល​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា