អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

 
បរទេស ៖ ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលកម្មវិធី “Drone Dominance” គឺជាគម្រោងប្រកួតប្រជែង ​និងអភិវឌ្ឍបច្ចេកវិទ្យាយោធា ដែលមានតម្លៃ​ប្រហែល ១,១០០ លានដុល្លារសម្រាប់ឆ្នាំ ២០២៦-២០២៧ ដែលដាក់ដំណើរការដោយក្រសួងការពារជាតិ ។
  
បើតាម Defence24, គោលបំណងនៃកម្មវិធីនេះ គឺមន្ទីរបញ្ចកោណចង់យកយន្តហោះដ្រូនប្រយុទ្ធធុនតូចៗមកធ្វើការប្រកួតប្រជែង និងធ្វើតេស្តសាកល្បងក្នុងស្ថានភាពត្រាប់តាមសមរភូមិពិតប្រាកដ ។ ម្យ៉ាង សហរដ្ឋអាមេរិកចង់រៀនសូត្រពីបទពិសោធន៍ និងការច្នៃប្រឌិតបច្ចេកវិទ្យារបស់អ៊ុយក្រែន ដែលបានឆ្លងកាត់ការប្រើប្រាស់ជាក់ស្តែងក្នុងសមរភូមិសង្គ្រាមជាមួយរុស្ស៊ី ។
 
យន្ត​ហោះដ្រូនរបស់អ៊ុយក្រែន ដែលទទួលភាពជោគជ័យខ្លាំង ក្នុងអំឡុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី បានជំរុញឱ្យមានតម្រូវការខ្ពស់ពីបណ្តាប្រទេសនានា ដែលចង់រៀនសូត្រ​ពីបទពិសោធន៍ និងទិញដ្រូនគ្រប់ម៉ូដែលរបស់អ៊ុយក្រែន សម្រាប់ការសាកល្បង ។ ជាក់ស្ដែង អាមេរិកបានចុះកិច្ចព្រមព្រៀងទិញយន្តហោះដ្រូនរបស់អ៊ុយក្រែន បន្ទាប់ពីភាគីទាំងពីរបានចរចាលើកិច្ចព្រមព្រៀងយន្តហោះដ្រូនទ្រង់ទ្រាយធំមួយកាលពីប៉ុន្មានខែមុន ។
 
ក្រៅពីសហរដ្ឋអាមេរិក, អ៊ុយក្រែនក៏បានចុះកិច្ចព្រមព្រៀងយន្តហោះដ្រូនជាមួយបណ្តាប្រទេសមួយចំនួនទៀត នៅអឺរ៉ុប និងមជ្ឈិមបូព៌ាផងដែរ ដែលមានដូចជា អារ៉ាប៊ីសាអូឌីត កាតា និងអារ៉ាប់រួមជាដើម ៕ ប្រភព ៖ Reuters និង  Defence24 ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement


 

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា