អាម៉េរិក សម្រេចបន្ធូរបន្ថយ និងពន្យារពេលទណ្ឌកម្មរយៈពេល១ខែទៀតសម្រាប់ប្រេងរបស់រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិក សម្រេចបន្ធូរបន្ថយ និងពន្យារពេលទណ្ឌកម្មរយៈពេល១ខែទៀតសម្រាប់ប្រេងរបស់រុស្ស៊ី

អាម៉េរិក សម្រេចបន្ធូរបន្ថយ និងពន្យារពេលទណ្ឌកម្មរយៈពេល១ខែទៀតសម្រាប់ប្រេងរបស់រុស្ស៊ី

បរទេស៖ អាម៉េរិក សម្រេចចិត្តពន្យារពេល និងបន្ធូរបន្ថយទណ្ឌកម្មសម្រាប់ប្រេងរបស់រុស្ស៊ីបន្ថែម ១ ខែទៀត ដើម្បីការពារកុំឱ្យតម្លៃប្រេងឆៅឡើងថ្លៃបន្ថែមទៀត ខណៈភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ានៅមិនទាន់រលត់ទាំងស្រុងនៅឡើយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី RT News ។

Advertisement

រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក Scott Bessent បានលើកឡើងថា ការសម្រេចចិត្តរបស់អាម៉េរិកទៅលើការបន្ធូរបន្ថយ និងពន្យារពេលទណ្ឌកម្មសម្រាប់ប្រេងរុស្ស៊ី គឺដើម្បីការពារតម្លៃប្រេងឆៅកុំឱ្យឡើងថ្លៃបន្ថែមទៀត។ ជាមួយគ្នានេះដែរ ក្នុងអំឡុងពេលកិច្ចប្រជុំនិទាឃរដូវរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) នៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីនៃស្ថាប័នទាំងពីរបានលើកឡើងពីបញ្ហាប្រេងទៅកាន់លោក Bessent ថា មានប្រទេសក្រីក្របំផុតជាង ១០ ងាយរងគ្រោះធ្ងន់ធ្ងរដោយសារថាមពល និងស្នើសុំឱ្យអាម៉េរិកពន្យារពេល ក៏ដូចជាបន្ធូរបន្ថយទណ្ឌកម្មលើរុស្ស៊ីបន្ថែម ក្នុងរយៈពេល ១ ខែទៀត។

កាលពីថ្ងៃពុធ លោក Bessent បានផ្តល់សក្ខីកម្មនៅចំពោះមុខអនុគណៈកម្មាធិការ ដើម្បីទទួលបានការអនុម័តពីព្រឹទ្ធសភាសម្រាប់ការពន្យារពេលលើអាជ្ញាប័ណ្ណទូទៅដែលអនុញ្ញាតឱ្យមានការចែកចាយប្រេង និងផលិតផលប្រេងពីនាវាជាប់ទណ្ឌកម្មរបស់រុស្ស៊ី។ កាលពីដំបូង កាលបរិចេ្ឆទត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ទី ១១ ខែ​មេសា ប៉ុន្តែការ​លើក​លែង​នឹងបន្ត​របស់អាម៉េរិកបានអូសបន្លាយរហូត​ដល់​ថ្ងៃ​ទី ១៦ ខែ​ឧសភាខាងមុខនេះ។ លោក Bessent បានប្រាប់សមាជិកសភាថា ការលើកលែងនេះបានអនុញ្ញាតឱ្យទទួលបានការផ្គត់ផ្គង់ប្រេងឆៅជាង ២២០ លានបារ៉ែលដែលកំពុងជាប់នៅលើនាវា និងបន្ធូរបន្ថយការភ័យខ្លាចបានមួយកម្រិតដែរ។ បើសិនគ្មានប្រេងឆៅរុស្ស៊ីទប់ទល់នោះទេ ត​ម្លៃប្រេងអាចឡើងថ្លៃដល់ ១៥០ ដុល្លារក្នុងមួយបារ៉ែល ហើយគោលបំណងនៃវិធានការនេះគឺការពារទាំងអ្នកប្រើប្រាស់អាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនពីតម្លៃប្រេងឥន្ធនៈដែលកំពុងឡើងថ្លៃ។ ​ពលរដ្ឋអាម៉េរិកកំពុងរងសម្ពាធពីតម្លៃប្រេងសាំងឡើងថ្លៃ ដោយមួយហ្គាឡុងមានតម្លៃ ៤ ដុល្លារ ឡើងថ្លៃពីតម្លៃមុនសង្គ្រាម ២,៩៤ ដុល្លារក្នុងមួយហ្គាឡុង។  លោក Bessent បានច្រានចោលការអះអាងថា ទីក្រុងម៉ូស្គូបានប្រមូលផលចំណេញច្រើនពាន់លានដុល្លារ ដោយលើកហេតុផលវិញថា ប្រេងរុស្ស៊ីនៅតែបន្តលក់ក្នុងតម្លៃបញ្ចុះដដែល។

សុមជម្រាបថា​ ចាប់តាំងពីមានសង្រ្គាមនៅមជ្ឈិមបូព៌ាកាលពពីថ្ងៃទី២៨ ខែកុម្ភៈ រហូតមក តម្លៃប្រេងឥន្ធនៈសកលបានឡើងថ្លៃឥតឈប់ឈរ ដោយសារការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសម្រាប់ដឹកជញ្ជូនប្រេងពិភពលោកប្រហែល ២០ ភាគរយ។ ការរំខាននេះបានបង្កើនសម្ពាធលើទីផ្សារថាមពល ដែលជំរុញឱ្យតម្លៃប្រេងឆៅ និងតម្លៃប្រេងឥន្ធនៈឡើងថ្លៃដល់កម្រិតខ្ពស់ ជាពិសេសនៅក្នុងប្រទេសដែលពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់ថាមពលពីរដ្ឋឈូងសមុទ្រ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា