អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ

បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។

នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់
ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។

សូមរំលឹកដែរថា បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១ សហរដ្ឋអាម៉េរិកបានអនុវត្តវិធានការសេដ្ឋកិច្ចយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា រួមទាំងការបង្កកទ្រព្យសម្បត្តិបរទេសនៅធនាគារកណ្តាល និងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយយោធា។

ទោះជាយ៉ាងណាក៏ដោយ កិច្ចចរចាការទូតជាន់ខ្ពស់ដែលដឹកនាំដោយជំនួយការរដ្ឋមន្ត្រីការបរទេស លោក Michael Vance
បានជួបពិភាក្សាដោយផ្ទាល់ជាមួយលោកឧត្តមសេនីយ៍ Min Aung Hlaing នៅរដ្ឋធានី Naypyitaw កាលពីពេលថ្មីៗនេះបានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចជាស្រេចក្នុងការពិចារណាឡើងវិញនូវការដាក់កម្រិតទាំងនេះ។

ក្រោមកិច្ចសម្របសម្រួលនេះ ការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចត្រូវបានយកទៅដោះដូរដោយផ្ទាល់ជាមួយនឹងលក្ខខណ្ឌជាក់ស្តែង រួមទាំងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធអុីនធឺណិត (Cyber-scam) និងការដោះលែងពលរដ្ឋអាម៉េរិកដែលត្រូវបានឃាត់ខ្លួនជាដើម។

យ៉ាងណាក្តី ចំណុចស្នូលនៃកិច្ចចរចានេះ គឺការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីលើរ៉ែកម្រ ដែលបច្ចុប្បន្នត្រូវបានគ្របដណ្តប់ស្ទើរតែទាំងស្រុងដោយប្រទេសចិន។ តាមរយៈកិច្ចបង្កើតទំនាក់ទំនងដោយផ្ទាល់ជាមួយវិស័យធនធានធម្មជាតិរបស់មីយ៉ាន់ម៉ា អ្នករៀបចំយុទ្ធសាស្ត្រអាម៉េរិកសង្ឃឹមថានឹងអាចធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកលើទីក្រុងប៉េកាំងសម្រាប់រ៉ែសំខាន់ៗទាំងនេះ ខណៈការតស៊ូមតិនៅវ៉ាស៊ីនតោនបានព្រមានថា ការបន្តរក្សាទណ្ឌកម្មរឹតត្បឹតនឹងធ្វើឱ្យអាម៉េរិកបាត់បង់ឱកាសទទួលបានប្រភពរ៉ែដ៏សំខាន់ទាំងនេះទាំងស្រុង។

សូមបញ្ជាក់ដែរថា ឧបសគ្គធំៗជាច្រើននៅតែបន្តរាំងស្ទះដល់កិច្ចចរចានេះ ដោយសារតំបន់ជីករ៉ែកម្រប្រកបដោយសក្តានុពលភាគច្រើនស្ថិតនៅក្នុងតំបន់ព្រំដែនដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធជនជាតិភាគតិចប្រឆាំងនឹងរបបយោធា មិនមែនស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់រដ្ឋាភិបាលយោធានោះទេ។ បន្ថែមពីនេះ ដោយសារប្រទេសចិននៅតែជាអ្នកនាំចូល និងកែច្នៃរ៉ែកម្រដ៏សំខាន់ពីតំបន់នេះ វត្តមានផ្ទាល់ណាមួយរបស់អាម៉េរិកនឹងបង្កឱ្យមានការប៉ះទង្គិចផ្នែកភូមិសាស្ត្រនយោបាយជាមិនខាន៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា