ព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតបិទអំណាចធ្វើសង្រ្គាមរបស់ លោក Trump នៅអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតបិទអំណាចធ្វើសង្រ្គាមរបស់ លោក Trump នៅអ៊ីរ៉ង់

ព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតបិទអំណាចធ្វើសង្រ្គាមរបស់ លោក Trump នៅអ៊ីរ៉ង់

បរទេស ៖ នៅក្នុងចំណាត់ការច្បាប់ជាប្រវត្តិសាស្ត្រមួយ ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីសម្រេចមួយ ដោយបង្គាប់ឱ្យប្រធានាធិបតី លោក Donald Trump ដកកងកម្លាំងយោធាអាម៉េរិកចេញពីជម្លោះទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់។ កាសែត RT បានចេញផ្យាយថា ការបោះឆ្នោតនេះគឺជាលើកទីមួយហើយដែលសភាជាន់ខ្ពស់បានអនុម័តដោយជោគជ័យលើវិធានការមួយក្នុងគោលបំណងកម្រិតអំណាចធ្វើសង្រ្គាមរបស់ប្រធានាធិបតី។

Advertisement

សេចក្តីសម្រេចនេះដែរ ត្រូវបានអនុម័តកាលពីថ្ងៃអង្គារ ក្នុងលទ្ធផលឆ្នោតយ៉ាងប្រកិតគ្នាគឺ ៥០ ទល់នឹង ៤៨ សំលេង។ ក្នុងនោះមានសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋចំនួន ៤ រូប ក៏បានសម្រេចចិត្តមិនគាំទ្រគណបក្សរបស់ខ្លួនដើម្បីចូលរួមជាមួយគណបក្សប្រជាធិបតេយ្យក្នុងការគាំទ្រវិធានការនេះ។

សូមរំលឹកថា ការអនុម័តនេះបានធ្វើឡើងបន្ទាប់ពីសភាតំណាងរាស្ត្របានអនុម័តសេចក្តីព្រាងច្បាប់កំណែទម្រង់នេះម្តងហើយកាលពីដើមខែនេះ ក្នុងសំលេង ២១៥ ទល់នឹង ២០៨។

អ្នកវិភាគនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយនានាបានកត់សម្គាល់ថា បើទោះបីជាសេចក្តីសម្រេចនេះមានលក្ខណៈជានិមិត្តរូបភាគច្រើនក៏ដោយ ប៉ុន្តែវានឹងត្រូវប្រឈមមុខជាមួយនឹងការវេតូពីប្រធានាធិបតី ហើយសភាប្រហែលជាមិនមានសំលេងគ្រប់គ្រាន់ដើម្បីបដិសេធការវេតូនោះវិញឡើយ។

ការបោះឆ្នោតសម្រេចលើកនេះត្រូវបានគេកត់សម្គាល់ថា​ ជាការប៉ុនប៉ងលើកទី១០ ហើយរបស់គណបក្សប្រជាធិបតេយ្យ ដើម្បីបង្ខំលោក Trump ឱ្យបញ្ចប់ការចូលរួមរបស់សហរដ្ឋអាម៉េរិកក្នុងវិបត្តិនៅមជ្ឈិមបូព៌ា។ ប៉ុន្តែទោះជាយ៉ាងណាក្តី វាបានបង្ហាញឱ្យឃើញពីការកើនឡើងនូវការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់បក្សទាំងពីរនៅក្នុងសភាចំពោះយុទ្ធសាស្ត្រគោលនយោបាយការបរទេសរបស់រដ្ឋបាលលោក Trump ទៅលើប្រទេសអ៊ីរ៉ង់៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា