រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

បរទេស​៖​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​ពី​ ​Vietnam​ ​Express​។

Advertisement

​ការ​នាំចូល​ទុរេន​ពី​វៀតណាម​របស់​ប្រទេស​ចិន​កើនឡើង​រហូតដល់​ ​៤៣​ ​ភាគរយ​ស្មើនឹង​ទំហំ​ទឹកប្រាក់​ ​៩៨៨​ ​លាន​ដុល្លារ​នៅក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​ ​២០២៦​។

​យោង​តាម​អគ្គ​នាយកដ្ឋាន​គយ​វៀតណាម​ ​បាន​ឱ្យដឹង​ថា​ ​ទុរេន​មាន​ចំណែក​ជាង​ ​៤៨​ ​ភាគរយ​នៃ​ការ​នាំចេញ​ផ្លែ​ឈើ​ ​និង​បន្លែ​សរុប​របស់​វៀតណាម​ទៅកាន់​ប្រទេស​ចិន​។​

​ជា​រួម​ ​នៅក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ​ ​ចិន​នាំចូល​បន្លែ​ ​និង​ផ្លែ​ឈើ​ពី​វៀតណាម​ក្នុង​ទំហំ​ទឹកប្រាក់​សរុប ​២,០៤​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដែល​ជា​កើនឡើង​ជិត​ ​២៥​ ​ភាគរយ​ពី​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ​២០២៥​។

​លោក​ ​Dang​ ​Phuc​ ​Nguyen​ ​អគ្គ​លេខាធិការ​នៃ​សមាគម​ផ្លែ​ឈើ​ ​និង​បន្លែ​វៀតណាម​ ​លើកឡើង​ថា​ ​កំណើន​នៃ​ការ​នាំចេញ​ទុរេន​អាចនឹង​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​នៅក្នុង​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ​។ ​តំបន់​ខ្ពង់រាប​កណ្តាល​ ​ដែល​ជា​តំបន់​ដាំ​ទុរេន​ធំ​ជាង​គេ​របស់​ប្រទេស​ទើបតែ​បាន​ឈានចូល​ដល់​រដូវ​ប្រមូល​ផល​ខ្ពស់​បំផុត​នា​ពេល​ថ្មី​ៗ​នេះ​។ ​
លោកបានឱ្យដឹងទៀតថា ប្រសិនបើ​វៀតណាម​បន្ត​រក្សា​បាន​នូវ​ល្បឿន​នៃ​ការ​នាំចេញ​ទុរេន​បច្ចុប្បន្ន​  ​កំណើន​ដ៏​រឹងមាំ​នេះ​ត្រូវបាន​រំពឹង​ថា​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​។​

ក្រៅពី​ទីផ្សារ​ចិន​ ​វៀតណាម​ក៏​កំពុង​ពង្រីក​ខ្លួន​នាំចេញ​ទុរេន​ទៅកាន់​ទីផ្សារ​ផ្សេង​ទៀត​ផងដែរ​។ ​កាលពី​ខែកក្កដា​កន្លងទៅ​នេះ​ ​ឥណ្ឌា​បាន​អនុញ្ញាតឱ្យ​នាំចូល​ទុរេន​ស្រស់​ពី​វៀតណាម​ ​ដែល​ជា​ការ​បើក​ទ្វារ​ពី​ទីផ្សារ​ថ្មី​មួយ​មាន​ប្រជាជន​សរុប​ជាង​ ​១,៤​ ​ពាន់​លាន​នាក់​។

​ទោះជា​យ៉ាងណា​ក្ដី​ ​លោក​ ​Dang​ ​Phuc​ ​Nguyen​ ​គូសបញ្ជាក់​ថា​ ​ចំនួន​ប្រជាជន​ច្រើន​មិន​មែន​មាន​ន័យ​ថា​ទុរេន​នឹង​លក់​ដាច់​ភ្លាម​ៗ​នោះ​ទេ ​ដោយសារ​វា​គឺជា​ផ្លែឈើ​ប្លែក​ខុសគ្នា​សម្រាប់​អតិថិជន​ឥណ្ឌា​ភាគ​ច្រើន​ ​ហើយ​ការ​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​ហូបចុក ​និង​ ​ការ​រៀបចំ​ប្រព័ន្ធ​ចែកចាយ​ទាមទារ​ពេលវេលា​។​

​នៅ​ដំណាក់កាល​ដំបូង​ តម្រូវការ​ទុរេន​អាច​មាន​នៅ​តាម​បណ្តា​ក្រុង​ធំ​ៗ​ ​ហាង​លក់​ផ្លែ​ឈើ​នាំចូល​ ​បណ្ដាញ​ហាង​រាយ​លំដាប់​ខ្ពស់​ ​សណ្ឋាគារ​ ​ភោជនីយដ្ឋាន​ ​និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ​(​E​-​commerce​)​។​

​ដោយឡែក ​ផលិតផល​ទុរេន​ក្លាសេ ​ទុរេន​ក្រៀម ​ឬ​ផលិតផល​កែច្នៃ​ផ្សេង​ៗ​អាច​ជា​ជម្រើស​មួយ​សម្រាប់​ក្រុម​អ្នកនាំចេញ​វៀតណាម​ក្នុង​ការ​ស្ទង់​មើល​ទីផ្សារ​នៅ​បរទេស​ ​ព្រមទាំង​ជួយ​កាត់បន្ថយ​សម្ពាធ​នៃ​ការ​លក់​ផ្លែ​ឈើ​ស្រស់​ ក្នុង​កំឡុង​ពេល​សម្បូរ​ផល​ផងដែរ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា