ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

បរទេស ៖ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង នេះបើយោងតាមសេចក្ដិរាយការណ៍ពីសារព័ត៌មានរ៉យទ័រ។

Advertisement

ការិយាល័យស្ថិតិជាតិរបស់វៀតណាម (NSO) បានចេញរបាយការណ៍មួយថា ផលិតផលក្នុងស្រុកសរុប (GDP) កើនឡើងយឺតក្នុងអត្រា ៧,៨៣ ភាគរយនៅក្នុងត្រីមាសទី១​ នៃឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៧,០៥ ភាគរយ។ យ៉ាងណាមិញ អត្រានេះទាបជាង ៨,៤៦ ភាគរយនៅក្នុងត្រីមាសទី ៤ ក្នុងឆ្នាំ ២០២៥។ បច្ចុប្បន្ននេះ វៀតណាមកំពុងរងសម្ពាធពីការកើនឡើងនៃតម្លៃទំនិញនាំចូល ជាពិសេសតម្លៃថាមពល ដែលជំរុញឲ្យមានការកើនឡើងនូវអតិផរណា។

នៅក្នុងខែមីនាកន្លងទៅនេះ តម្លៃទំនិញប្រើប្រាស់បានកើនឡើង ៤,៦៥ ភាគរយ ដោយសារការកើនឡើងថ្លៃដឹកជញ្ជូន ១០,៨១ ភាគរយ កើនឡើងពី ៣,៣៥ ភាគរយក្នុងខែកុម្ភៈ។​ ជាមួយគ្នានេះ ស្របពេលដែលវៀតណាមដាក់គោលដៅកំណើនសេដ្ឋកិច្ចយ៉ាងហោចណាស់ ១០ ភាគរយសម្រាប់ឆ្នាំ២០២៦ នេះ វាកំពុងស្ថិតនៅក្រោមសម្ពាធដោយសារតែភាគច្រើនត្រូវពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឆៅច្រើនជាង ៨០ ភាគរយពីមជ្ឈិមបូព៌ា ខណៈការនាំចេញថាមពលពីតំបន់មជ្ឈិមបូព៌ាកាន់តែមានភាពតឹងតែងដោយសារសង្រ្គាម។

លោក Nguyen Thi Huong នាយកការិយាល័យស្ថិតិជាតិរបស់វៀតណាម NSO បានលើកឡើងថា ពេលចូលដល់ត្រីមាសទីពីរនេះ ស្ថានភាពសេដ្ឋកិច្ចវៀតណាមបន្តប្រឈមមុខនឹងឧបសគ្គ ហើយការសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៦ នៅតែជាបញ្ហាប្រឈមដ៏ធំមួយ។ ការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈបានជំរុញក្រុមហ៊ុនអាកាសចរណ៍វៀតណាមកាត់បន្ថយប្រតិបត្តិការ ខណៈដែលរដ្ឋាភិបាលខិតខំសម្រួលលើការចំណាយរបស់ពលរដ្ឋ​​ ដូចជា ការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ ការឧបត្ថម្ភធនតម្លៃ និងការលើកទឹកចិត្តដល់ការធ្វើការពីចម្ងាយ។

យោងទិន្នន័យពីក្រុមហ៊ុនប្រេងកំពូលក្នុងស្រុក Petrolimex បានលើកឡើងថា សង្រ្គាមបានជំរុញឱ្យតម្លៃសាំងនៅក្នុងវៀតណាមឡើងថ្លៃ ២១ ភាគរយ ហើយតម្លៃម៉ាស៊ូត ៨៤ ភាគរយ ខណៈរដ្ឋាភិបាលកំពុងស្វែងរកប្រភពប្រេងជំនួស ដូចជា ជប៉ុន និងកូរ៉េខាងត្បូង។

យ៉ាងណាមិញ ការនាំចេញរបស់វៀតណាមនៅក្នុងខែមីនាកន្លងទៅនេះ កើនឡើង ២០,‌១ ភាគរយ ឬ ឈានដល់​ ៤៦,៤៤ ពាន់លានដុល្លារបើធៀបនឹងឆ្នាំមុន ខណៈដែលការនាំចូលកើនឡើង ២៧ ,៨ ភាគរយ ឬ ឈានដល់ ៤៧,១១ ពាន់លានដុល្លារ។ បើគិតសម្រាប់តែត្រីមាសទី១ (ខែមករា-ខែមីនា) ការនាំចេញបានកើនឡើង ១៩,១ ភាគរយ ឬ ឈានដល់ ១២២,៩៣ ពាន់លានដុល្លារ ខណៈដែលការនាំចូលកើនឡើង ២៧ ភាគរយ ឬ ឈានដល់  ១២៦, ៥៧ ពាន់លានដុល្លារ។ បន្ថែមពីនេះ លំហូរវិនិយោគបរទេសនៅក្នុងត្រីមាសទី១​ បានកើនឡើង ៩,‌១ ភាគរយ ឬ ឈានដល់ ៥,៤១ ពាន់លានដុល្លារ។

កាលពីថ្ងៃសៅរ៍​​ សប្ដាហ៍កន្លងទៅនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានលើកឡើងថា វៀតណាមនឹងរក្សាគោលដៅកំណើនសេដ្ឋកិច្ចរង្វង់ ១០ ភាគរយរបស់ខ្លួននៅឆ្នាំនេះដដែលបើទោះបីជាមានបញ្ហាប្រឈមក៏ដោយ។ រដ្ឋាភិបាលសន្យាថា នឹងចាត់វិធានការមួយចំនួន ដូចជា ទម្លាក់ទុនវិនិយោគសាធារណៈកាន់តែច្រើន និងការធ្វើពិពិធកម្មទីផ្សារនាំចេញ រួមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ ដោយសារតែវៀតណាមនៅតែប្រឈមមុខនឹងភាពខ្វះខាត និងហានិភ័យជាច្រើនទាក់ទងនឹងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ជាពិសេស ការធានាសន្តិសុខថាមពល៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា