សេតវិមាន៖ ចិនយល់ព្រមទិញផលិតផលកសិកម្មពីអាម៉េរិកក្នុងតម្លៃ ១៧ ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០២៨   | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេតវិមាន៖ ចិនយល់ព្រមទិញផលិតផលកសិកម្មពីអាម៉េរិកក្នុងតម្លៃ ១៧ ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០២៨  

សេតវិមាន៖ ចិនយល់ព្រមទិញផលិតផលកសិកម្មពីអាម៉េរិកក្នុងតម្លៃ ១៧ ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០២៨  

បរទេស៖ សេតវិមានអាម៉េរិក បានអះអាងថា ចិនយល់ព្រមទិញផលិតផលកសិកម្មពីអាម៉េរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៨។  នេះបើយោងតាមការរាយការណណ៍ពី CNBC។

Advertisement

កាលពីថ្ងៃអាទិត្យ សេតវិមាន លើកឡើងថា ចិនយល់ព្រមទិញសណ្តែកសៀងពីអាម៉េរិក និងដោះស្រាយបញ្ហាទាក់ទងនឹងការផ្គត់ផ្គង់រ៉ែកម្រទៅឱ្យអាម៉េរិក បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបគ្នានៅក្នុងទីក្រុងប៉េកាំង។

លើសពីនេះ ចិននឹងទិញទំនិញកសិកម្មពីអាម៉េរិកយ៉ាងហោចណាស់ ១៧ ពាន់លានដុល្លារក្នុងមួយឆ្នាំរហូតដល់ឆ្នាំ ២០២៨ ដែលបន្ថែមលើការសន្យាទិញសណ្តែកសៀងកាលពីខែតុលា ឆ្នាំ ២០២៥។ នៅក្នុងកិច្ចប្រជុំនៅប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំមុន ចិនបានយល់ព្រមទិញសណ្តែកសៀងពីអាម៉េរិកយ៉ាងហោចណាស់ ២៥ លានតោនក្នុងរយៈពេលបីឆ្នាំបន្ទាប់។

យ៉ាងណាមិញ ការធ្វើបច្ចុប្បន្នអំពីសណ្តែកសៀងកាលពីចុងសប្តាហ៍កន្លងទៅនេះ មិនបានបញ្ជាក់ពីចំនួនទៀតនោះទេ ប៉ុន្តែបានបញ្ជាក់ថា ចិនបានអនុញ្ញាតឱ្យនាំចូលសាច់គោ និងបសុបក្សីពីអាម៉េរិកឡើងវិញ។ ក្រសួងពាណិជ្ជកម្មចិនក៏មិនបានបញ្ជាក់អំពីចំនួន ឬ ឈ្មោះសណ្តែកសៀងផងដែរ ប៉ុន្តែអះអាងពីការលើកកម្ពស់ពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ។

មិនត្រឹមតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍របស់ចិនក៏មិនបានលើកឡើងអំពីរ៉ែកម្រផងដែរ ប៉ុន្តែខាងអាម៉េរិកលើកឡើងថា ចិននឹងដោះស្រាយការខ្វះខាតរ៉ែកម្រជាពិសេ yttrium, scandium, neodymium និង indium ។ ទីក្រុងប៉េកាំងគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ រ៉ែកម្រជាច្រើនដែលជាសមាសធាតុសំខាន់សម្រាប់ការផលិតស្មាតហ្វូន រថយន្ត និងអាវុធ។

មិនត្រឹមតែប៉ុណ្ណោះ ​អាម៉េរិក និង​ចិន​​ព្រមព្រៀង​គ្នាក្នុង​ការ​បង្កើត​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ដើម្បី​សម្រួល​ដល់​ការ​ពិភាក្សា​ទ្វេភាគី​ក្នុង​វិស័យ​ទាំង​នោះ។ ចិន​បាន​បញ្ជាក់​ថា ការ​កាត់​បន្ថយ​ពន្ធ​នឹង​ក្លាយ​ជា​ផ្នែកមួយ​នៃ​ផែនការ​នេះ ប៉ុន្តែ​អាម៉េរិកមិនបានលើកពីបញ្ហាពន្ធគយនេះទេ​។

អាម៉េរិកបានបញ្ជាក់អំពីផែនការរបស់ចិនក្នុងការទិញយន្តហោះ Boeing ចំនួន ២០០ គ្រឿង ប៉ុន្តែខាងទីក្រុងប៉េកាំងមិនបានបញ្ជាក់ចំនួនពិតប្រាកដឡើយអំពីកិច្ចព្រមព្រៀងទិញយន្តហោះនេះ  ដោយគ្រាន់សង្កត់ធ្ងន់ទៅលើលក្ខខណ្ឌមួយវិញថា អាម៉េរិកនឹងធានាការផ្គត់ផ្គង់ម៉ាស៊ីនយន្តហោះ និងគ្រឿងបន្លាស់ផ្សេងៗឱ្យខ្លួន។  ​ចិន​អាចផលិត​យន្តហោះ​ដឹក​អ្នក​ដំណើរ​ដោយ​ខ្លួន​ឯង ដោយគ្រាន់តែ​ពឹង​ផ្អែក​លើ​គ្រឿងបន្លាស់ ឬផ្នែកខ្លះពី​បរទេស។

លោក Jacob Shapiro ទីប្រឹក្សាភូមិសាស្ត្រនយោបាយនៅ The Bespoke Group លើកឡើងថា កិច្ចប្រជុំកំពូលរវាងមេដឹកនាំអាម៉េរិក និងចិនអាចមើលទៅមិនមានអ្វីអស្ចារ្យខ្លាំងនោះទេ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តល្អប្រសើរឡើងបន្តិចម្តងៗក្នុងកម្រិតមួយដែលអាចទទួលយកបាន ដរាបណលោក Donald Trump នៅធ្វើជាប្រធានាធិបតី។

បន្ទាប់ពីលោក Trump ផុតអាណត្តិជាប្រធានាធិបតី អាចនឹងមិនមានអ្នកនយោបាយអាម៉េរិកណាមានបំណងចង់កែលម្អទំនាក់ទំនងជាមួយចិនឱ្យបានល្អពិតប្រាកដនោះឡើយ។

ទន្ទឹមនឹងនេះ ចិនក៏កំពុងត្រៀមខ្លួនដូចគ្នា ដោយទីក្រុងប៉េកាំងនឹងប្រើវិធីសាស្ត្រនិយាយអ្វីក៏ដោយឱ្យតែពិរោះស្តាប់ ដើម្បីឱ្យមើលទៅមានទំនាក់ទំនងល្អជាមួយលោក Trump ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំនេះសិន ខណៈដែលកំពុងត្រៀមខ្លួនទប់ទល់នឹងប្រធានាធិបតីថ្មីដែលអាចនឹងមានជំហរតឹងរ៉ឹង និងម៉ឺងម៉ាត់ជាងគាត់៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា