៤ ជំហាន ដើម្បីរៀបចំគម្រោងថវិកាឲ្យកាន់តែប្រសើរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៤ ជំហាន ដើម្បីរៀបចំគម្រោងថវិកាឲ្យកាន់តែប្រសើរ

៤ ជំហាន ដើម្បីរៀបចំគម្រោងថវិកាឲ្យកាន់តែប្រសើរ

“ លុយខ្ញុំទាំងអស់ទៅណា?”

Advertisement

ប្រសិនបើអ្នកសួរសំណួរនេះមកលើខ្លួនឯងនៅរាល់ចុងខែនីមួយៗ ឬប៉ុន្មានថ្ងៃមុនពេលបើកប្រាក់ខែរបស់អ្នក វាគឺជាពេលវេលាដែលអ្នកត្រូវរៀបចំគម្រោងថវិកាអ្នកហើយ។ នៅពេលអ្នកមានគម្រោងថវិការហើយ ហិរញ្ញវត្ថុរបស់អ្នកនឹងងាយស្រួលគ្រប់គ្រង ហើយអ្នកនឹងមានឱកាសល្អក្នុងការសម្រេចគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់អ្នក។ សូមពិចារណាចំពោះការណែនាំរបស់អ្នកជំនាញដូចខាងក្រោម៖

ជំហានទី១- កំណត់គោលដៅរបស់អ្នក ៖ តើអ្វីជាគោលដៅរបស់អ្នកប៉ុន្មានខែខាងមុខនេះ? ប៉ុន្មានឆ្នាំខាងមុខ? តើអ្នកមានគម្រោងបន្តការសិក្សាទេ, អ្នកចង់ទទួលបានឡានថ្មី ឬទិញផ្ទះដំបូងរបស់អ្នកទេ? សរសេរផែនការដែលសំខាន់បំផុតសម្រាប់អ្នករួមជាមួយការគណនាជាក់ស្តែងថា តើអ្នកត្រូវចំណាយពេលប៉ុន្មានដើម្បីទៅដល់ទីនោះ។ កត់ត្រាគោលដៅរបស់អ្នកទុកឲ្យបានលម្អិត រួចឈានទៅជំហានបន្ទាប់ ។

ជំហានទី២- គណនាចំណូល និងចំណាយរបស់អ្នក ៖ នៅក្នុងគម្រោងថវិកាចំណូលប្រចាំខែរបស់អ្នក គឺជាចំនួនលុយដែលអ្នកយកចូលផ្ទះ និងចំណូលផ្សេងទៀតដែលអ្នកអាចទទួលបានជាប្រចាំហូរហែ ដូចជាប្រាក់ចំណូលក្រៅម៉ោង ប្រាក់ចំណេញពីការវិនិយោគ និងការប្រាក់ជាដើម។ បន្ទាប់មកគិតពីការចំណាយប្រចាំខែធម្មតារបស់អ្នក រួមបញ្ចូលថ្លៃលំនៅដ្ឋាន ឧបករណ៍ប្រើប្រាស់ សេវាទូរស័ព្ទ និងអ៊ីនធឺណិត ម្ហូបអាហារ ប្រាក់កម្ចីការសិក្សា ការធានារ៉ាប់រង ការដឹកជញ្ជូន ឬថ្លៃធ្វើដំណើរ និងវិក្កយបត្រផ្សេងៗទៀត។ លើលពីនេះ រួមបញ្ចូលការចំណាយតាមជម្រើស ឬអាចបត់បែនបាន ដែលមានរបស់របរផ្ទាល់ខ្លួនរបស់អ្នករួមមានការកំសាន្ត ការញាំអាហារក្រៅផ្ទះ ដើរលេងពេលវិស្សមកាល និងចំណង់ចំណូលចិត្តផ្សេងៗ។ ក្រៅពីនេះកុំភ្លេចគិតគូរពីការចំណាយដែលមិនមែនជាប្រចាំខែ ប៉ុន្តែលេចចេញជាប្រចាំដូចជាការថែទាំរថយន្តការជួសជុលផ្ទះ និងការចំណាយថ្ងៃឈប់សម្រាក។ ដើម្បីជំនួយដល់ការរកនឹកការចំណាយ សូមពិនិត្យមើលរបាយការណ៍ធនាគារ និងបង្កាន់ដៃរបស់អ្នកដើម្បីកំណត់ពីការចំណាយដែលអ្នកប្រហែលជារកនឹកមិនឃើញ។

ជំហានទី៣ – មើលអ្វីដែលនៅសល់ ៖ នៅពេលដកការចំណាយប្រចាំខែរបស់អ្នកចេញពីចំណូលប្រចាំខែរបស់អ្នក វាដល់ពេលក្នុងការសម្រេចចិត្តថា តើត្រូវចំណាយអ្វីដែលនៅសល់។ សូមក្រឡេកមើលទៅគោលដៅដែលអ្នកបានកំណត់ក្នុងជំហានទី១ ។ ឧទាហរណ៍ថាចំណូលរបស់អ្នកគឺ ១ ០០០ ដុល្លារក្នុងមួយខែ ហើយការចំណាយរបស់អ្នកគឺ ៧០០ ដុល្លារ។ ជាមួយនឹងប្រាក់នៅសល់ចំនួន ៣០០ ដុល្លារ អ្នកអាចសន្សំ ១០០ដុល្លារជារៀងរាល់ខែសម្រាប់ផ្ទះថ្មី ហើយដាក់ប្រាក់១០០ដុល្លារផ្សេងទៀតនៅក្នុងគណនីសន្សំប្រាក់ចូលនិវត្តន៍ ហើយនៅ ១០០ដុល្លារ ត្រៀមសម្រាប់ធុរផ្សេងៗដែលអាចកើតមានដោយមិនបានព្រៀងទុក។ មិនថាទោះជាអ្នកជ្រើសរើសបែបណា គម្រោងថវិការបស់អ្នកអាចជួយអ្នកក្នុងការគ្រប់គ្រងអនាគតហិរញ្ញវត្ថុរបស់អ្នក។

ប្រសិនបើការចំណាយប្រចាំខែរបស់អ្នកច្រើនជាងចំណូលប្រចាំខែ អ្នកត្រូវកែប្រែទម្លាប់នៃការចំណាយរបស់អ្នកឡើងវិញដើម្បីឱ្យអ្នកអាចរស់នៅតាមស្របតាមលទ្ធភាព។ ពិនិត្យមើលបញ្ជីនៃការចំណាយបែបចំណង់របស់អ្នក ហើយមើលថា តើអាចកាត់បន្ថយការចំណាយមួយចំនួនបានទេ។ ការវាយតម្លៃ និងការកែសម្រួលការចំណាយនេះអាចជួយអ្នកឱ្យរីករាយជាមួយនឹងប្រាក់ដែលអ្នកមាន ដោយមិនចាំបាច់ព្រួយបារម្ភពីបញ្ហាជំពាក់បំណុល។

ជំហានទី៤- ត្រួតពិនិត្យគម្រោងថវិការបស់អ្នក ៖ ចំណូល ចំណាយ និងទម្លាប់ចាយវាយរបស់អ្នកអាចនឹងផ្លាស់ប្តូរតាមពេលវេលា ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការតាមដានថវិការបស់អ្នក។ អ្នកអាចសួរខ្លួនឯងថា តើខ្ញុំនៅតែធ្វើតាមគម្រោងថវិកាដែលបានសរសេរទុកឬទេ? តើមានការពិនិត្យឡើងវិញដែលត្រូវកែតម្រូវ ឬទេ? គោលដៅរួម គឺដើម្បីឈប់ខ្វល់ខ្វាយអំពីអ្វីដែលអ្នកចំណាយ ប៉ុន្តែត្រូវដឹងថា តើអ្នកអាចចាយបានប៉ុន្មាន។ តាមដានរាល់ការចំណាយរបស់អ្នកក្នុងរយៈពេលមួយសប្តាហ៍ ឬមួយខែ។ អ្នកប្រហែលជាភ្ញាក់ផ្អើលជាមួយនឹងអ្វីដែលអ្នកបានរកឃើញ ហើយរកឃើញវិធីងាយស្រួលមួយចំនួនដើម្បីកាត់បន្ថយការចំណាយ។

ជាចុងក្រោយ ដើម្បីឲ្យការអនុវត្តតាមគម្រោងថវិកាកាន់តែមានប្រសិទ្ធភាព អ្នកក៏អាចប្រើប្រាស់វិធីខាងក្រោម៖

•  ធ្វើឲ្យវាក្លាយជាការងារជាក្រុម ដូចជាមានការចូលរួមពីសមាជិកគ្រួសារ។

•  កុំចាប់ផ្តើមគម្រោងថវិការបស់អ្នកនៅពេលដែលវាពិបាកក្នុងការដាក់វិន័យខ្លួនឯង ដូចជាមុនពេលវិស្សមកាលជាដើម។

•  ប្រើប្រព័ន្ធដែលល្អបំផុតសម្រាប់អ្នកមិនថាក្រដាស ឬឌីជីថល។

•  ផ្តល់រង្វាន់ដល់ខ្លួនអ្នកសម្រាប់ការអនុវត្តគម្រោងថវិកាបានល្អ។

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា