ធនាគារ ​៧ ​សហការ​ផ្តល់​ឥណទាន​ ​១៨២ ​លាន​ដុល្លារ ​ដល់​គម្រោង​ស្តុក​ថាមពល​ដំបូង​នៅ​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារ ​៧ ​សហការ​ផ្តល់​ឥណទាន​ ​១៨២ ​លាន​ដុល្លារ ​ដល់​គម្រោង​ស្តុក​ថាមពល​ដំបូង​នៅ​កម្ពុជា​

ធនាគារ ​៧ ​សហការ​ផ្តល់​ឥណទាន​ ​១៨២ ​លាន​ដុល្លារ ​ដល់​គម្រោង​ស្តុក​ថាមពល​ដំបូង​នៅ​កម្ពុជា​

ភ្នំពេញ​៖​ ​គ្រឹះស្ថាន​ធនាគារ​ចំនួន​៧ បាន​រួមគ្នា​ផ្តល់​ឥណទាន​ស៊ីនឌី​ខេត​មាន​កាល​កំណត់ ​(​Syndicated Term ​Loan Facility​)​ ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ ​១៨២​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​គម្រោង​សាងសង់​ប្រព័ន្ធ​ស្តុក​ថាមពល​អគ្គិសនី ​(​Battery ​Energy Storage System​)​ ​ដែល​ជា​គម្រោង​ដំបូង​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​។

​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ឥណទាន​នេះ​ ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១១​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​នៅ​រាជធានី​ភ្នំពេញ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ​បណ្ឌិត​ ​ជា​ សិរី ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​។​

​គម្រោង​សាងសង់​ប្រព័ន្ធ​ស្តុក​ថាមពល​នេះ​ ​មាន​សារៈសំខាន់​ក្នុង​ការ​រួមចំណែក​ធានា​ស្ថិរ​ភាព​នៃ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ ​និង​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

​ការ​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ឥណទាន​ទំហំ​ ​១៨២​លាន​ដុល្លារ​អាម៉េរិក​នេះ​ ​បាន​បង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​របស់​វិស័យ​ធនាគារ​ក្នុង​ការ​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ​ ​និង​បង្វែរ​មូលនិធិ​ទៅ​គាំទ្រ​ដល់​គម្រោង​បៃតង ​ព្រមទាំង​លើកកម្ពស់​ការ​ផ្តល់​ហិរញ្ញប្បទាន​បៃតង​នៅ​កម្ពុជា​។​

សមិទ្ធផល​នេះ​ ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​អនុវត្ត​ប្រព័ន្ធ​វដ្តករសាស្ត្រ​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​សម្រាប់​វិស័យ​ធនាគារ​នៅ​កម្ពុជា ​ដើម្បី​ទទួល​បាន​ការ​លើកទឹកចិត្ត​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​។

​កិច្ច​សហការ​រវាង​គ្រឹះស្ថាន​ធនាគារ​ទាំង​៧ តាមរយៈ​ការ​ផ្តល់​ឥណទាន​រួម​នេះ​ ​បាន​បង្ហាញ​ពី​ការ​ចូលរួម​របស់​វិស័យ​ធនាគារ​ក្នុង​ការ​កៀរគរទុន​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​គម្រោង​បៃតង ​ដែល​មាន​សារៈសំខាន់​ចំពោះ​ស្ថិរ​ភាព​ថាមពល ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា