គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

​ភ្នំពេញ​ ​៖​ប្រទេស​ជប៉ុន​ ​បាន​ផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវការ ​ដោយ​ផ្តោត​អាទិភាព​ក្នុង​ការ​ផ្តល់​ឥណទាន​សម្បទាន​ស្រប​តាម ​ផែនការ​យុទ្ធសាស្ត្រ ​អភិវឌ្ឍន៍​ជាតិ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ ​បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​។

Advertisement

​ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ​ ​អូន​ ព័ន្ធ​មុនីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​នៅក្នុង​ជំនួប​ជាមួយ​លោក​UENO​ ​Atsushi​ ​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ ​បាន​រំលេចចេញ​នូវ​កម្មវិធី​ ​និង​គម្រោង​ខាងលើ ​ដោយ​បាន​សម្តែង​ការ​គាំទ្រ​ ​និង​ការ​រួមចំណែក​យ៉ាង​ធំធេង​ដល់​ការ​កសាងឡើងវិញ​របស់​កម្ពុជា​ ​ចាប់តាំងពី​ដំណើរការ​ស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា​ ​រួមចំណែក​ដល់​សកម្មភាព​អភិវឌ្ឍន៍​ដល់​សេដ្ឋកិច្ច​ ​និង​សង្គម​កម្ពុជា​រហូតដល់​បច្ចុប្បន្ន​កាល​នេះ​ ​។

​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ឱ្យដឹង​ថា​ ​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ហៅ​កាត់​ថា​ ​JICA​ ​ដែល​ជា​ភ្នាក់ងារ​អនុវត្ត​ ​គិត​ដល់​ត្រឹម​ខែមិថុនា ​ឆ្នាំ​ ​២០២៦​នេះ​ ​មាន​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ពី​ជប៉ុន​ចំនួន ​៣៩​ ​សម្រាប់​ហិរញ្ញប្បទាន​ដល់​គម្រោង​/​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​សរុប​ចំនួន​ ​៤២២​ ​១៧៩​លាន​យ៉េន ​ឬ​ប្រមាណ​ ​៣​ ​៥១៥​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​នោះ​ ​គម្រោង​/​កម្មវិធី​កំពុង​ដំណើរការ​សរុប​ចំនួន​១២​ ​និង​គម្រោង​/​កម្មវិធី​បាន​បញ្ចប់​សរុប​ចំនួន​១៣​ ​។

​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​បាន​ចាត់ទុក​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​ ​គឺជា​ដៃគូ​ដ៏​សំខាន់​នៃ​រដ្ឋាភិបាល​កម្ពុជា​ ​ចាប់តាំងពី​កម្ពុជា​ផ្ដើម​កសាង​ប្រទេស​ឡើងវិញ​ ​ចាប់តាំងពី​ដំណើរការ​ស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា​ ​រួមចំណែក​ដល់​សកម្មភាព​អភិវឌ្ឍន៍​ដល់​សេដ្ឋកិច្ច​ ​និង​សង្គម​កម្ពុជា​រហូតដល់​បច្ចុប្បន្ន​កាល​នេះ​ ​។

​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​បន្ត​ថា​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវការ ​ដោយ​ផ្ដោត​អាទិភាព​ក្នុង​ការ​ផ្ដល់​ឥណទាន​សម្បទាន​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ ​អភិវឌ្ឍន៍​ជាតិ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​និង​កម្មវិធី​អភិវឌ្ឍន៍​អាទិភាព​នានា​របស់​កម្ពុជា​ ​។

​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ក្នុង​អាណត្តិ​របស់​ ​ឯកឧត្តម​ ​UENO​ ​Atsushi​ ​ចាប់ពី​ឆ្នាំ​ ​២០២៣​ ​ដល់​ដំណាច់​ឆ្នាំ​២០២៦​ កម្ពុជា​ទទួលបាន​ហិរញ្ញប្បទាន​ចំនួន​២៦​គម្រោង​/​កម្មវិធី​ ​ដែល​មាន​ឥណទាន​សម្បទាន​សរុប​ចំនួន​១៤​ ​គម្រោង​/​កម្មវិធី​ ​និង​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ចំនួន​១២​គម្រោង​/​កម្មវិធី​ ​មាន​ទឹកប្រាក់​សរុប​ចំនួន​ ​១​ ​៦៥២​លាន​ដុល្លារ​អាម៉េរិក​ ​។​

​សម្រាប់​ឆ្នាំ​ ​២០២៦​ ​ឥណទាន​សម្បទាន​សរុប​ចំនួន​៦​គម្រោង​/​កម្មវិធី​ ​មាន​ទឹកប្រាក់​ប្រមាណ​ ​៧០០​លាន​ដុល្លារ​អាម៉េរិក​ និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៣​គម្រោង​/​កម្មវិធី​ ​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ ​១១​លាន​ដុល្លារ​អាម៉េរិក​ ​។ ​ជាមួយគ្នា​នេះ​ដែរ​ រាជ​រដ្ឋាភិបាល​ជប៉ុន​ ​ក៏​បាន​សម្រេច​ផ្ដល់​កញ្ចប់​ឥណទាន​សម្បទាន​ថ្មី​ចំនួន​ ​១​កម្មវិធី​បន្ថែម​ទៀត​ ​ដែល​មាន​ទឹកប្រាក់​ចំនួន​ ​១៨៨​លាន​ដុល្លារ​អាម៉េរិក ​ដែល​គ្រោង​នឹង​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​ ​២០២៦​នេះ​ផងដែរ​។

​បណ្ឌិត​ ​ហុង ​វណ្ណៈ​ ​ប្រធាន​នាយកដ្ឋាន​សេដ្ឋកិច្ច​អន្តរជាតិ​ ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​បាន​កត់សម្គាល់​ថា​ ​ជំនួប​នេះ​ជា​ពន្លឺ​ ​ក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា​។ ​ជប៉ុន​តែង​ចាត់ទុក​កម្ពុជា​ជា​ដៃគូ​ល្អ​ និង​បាន​ជួយ​កម្ពុជា​តាំងពី​វិស័យ​អប់រំ ​ទឹក​ស្អាត​  ​កំពង់ផែ ​ប្រព័ន្ធ​ភស្តុភា​កម្ម ​ការ​អភិវឌ្ឍន៍​លំនៅឋាន ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ វិស័យ​ស្ពាន​ថ្នល់​ធំ​ៗ​រួមទាំង​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម ​ជប៉ុន​ក៏​ជា​ដៃគូ​របស់​កម្ពុជា​ទាំង​ទ្វេ​ភាគី​ ​និង​ក្របខ័ណ្ឌ​RCEP​ ​។

​លោក​បណ្ឌិត​ ​បាន​ឱ្យដឹង​បន្ត​ថា​ ​ជប៉ុន​បាន​ដើរ​តួនាទី​សកម្ម​ខ្លាំង​ជាមួយ​អាស៊ាន​ ​និង​បាន​បោះ​ទុន​វិនិយោគ​ទាំង​អាស៊ាន​ ​និង​កម្ពុជា​ ​រួមទាំង​ក្រុមហ៊ុន​ផលិត​យានយន្ត​ទំនើប​ ​ដែល​ក្រុមហ៊ុន​ទាំងនេះ​ផ្តល់​ការងារ​ កម្លាំង​ពលកម្ម​ ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​បណ្ឌិត​ ​ហុង ​វណ្ណៈ​ ​បាន​ឱ្យដឹង​ទៀត​ថា​ ​ដូច្នេះ​ ​ចាំបាច់​ត្រូវការ​ទាក់ទាញ​ វិនិយោគិន​ជប៉ុន​ បន្ថែម​ទៀត​ ​ព្រោះ​ជំនួប​នេះ​ជា​យន្តការ ​នៃ​ការ​ស្វែងយល់​គ្នា​មួយ​កម្រិត​ទៀត​ ​ទាំង​ការ​នាំចេញ​ ​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​ ​និង​ការ​វិនិយោគ​ ​ព្រមទាំង​ទេសចរណ៍​ ​នោះ​គឺជា​ផលប្រយោជន៍​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​កម្ពុជា​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា