ចិន ដាក់ផែនការកសាងបណ្តាញឧទ្យានជាតិធំបំផុត វ៉ាដាច់សហរដ្ឋអាម៉េរិក មានទំហំជាង ១០០លានហិកតា

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ចិន ដាក់ផែនការកសាងបណ្តាញឧទ្យានជាតិធំបំផុត វ៉ាដាច់សហរដ្ឋអាម៉េរិក មានទំហំជាង ១០០លានហិកតា

ចិន ដាក់ផែនការកសាងបណ្តាញឧទ្យានជាតិធំបំផុត វ៉ាដាច់សហរដ្ឋអាម៉េរិក មានទំហំជាង ១០០លានហិកតា

បរទេស ៖ ប្រទេសចិន បានប្រកាសអំពីផែនការក្នុងការកសាងបណ្តាញឧទ្យានជាតិដែលមានទំហំធំបំផុតនៅលើពិភពលោក និងវ៉ាដាច់សហរដ្ឋអាម៉េរិកដែលធ្លាប់កាន់តំណែងកំពូលស្ថិតនៅក្នុងបញ្ជីរាប់សិបឆ្នាំមកហើយនោះ។

កាលពី៤ឆ្នាំមុន ចិន ទើបតែបានរៀបចំតំបន់ឧទ្យានជាតិដំបូងបំផុតរបស់ខ្លួនប៉ុណ្ណោះ ខណៈដែលអាម៉េរិកបានរៀបចំទីតាំងដំបូងរបស់ខ្លួនតាំងតែពី១៤៩ឆ្នាំមុនមកម្ល៉េះ។ តាមផែនការ រដ្ឋាភិបាលចិននឹងសម្រេចឲ្យបាននៅត្រឹមឆ្នាំ២០៣៥ ក្នុងការរៀបចំបណ្តាញឧទ្យានជាតិសរុប៤៩កន្លែង ដែលអាចលាតសន្ធឹងលើផ្ទៃក្រឡាប្រមាណជាង១០០លានហិកតា ពោលគឺធំជាងសួនឧទ្យានជាតិទាំងអស់របស់អាម៉េរិកបូកបញ្ចូលគ្នាដល់ទៅ៣ដង។

សូមជម្រាបថា បច្ចុប្បន្ននេះ តំបន់ឧទ្យានជាតិរបស់ចិនដែលបានរៀបចំត្រឹមតែ ៥កន្លែងប៉ុណ្ណោះមានទំហំប្រមាណជាង ២៣លានហិកតា។ ឧទ្យានទាំងនោះលាតសន្ធឹងចាប់នៅលើដីតំបន់ភ្នំ តំបន់ព្រៃត្រូពិច ផ្ទាំងទឹកកក វាលខ្សាច់ធំៗ និងតំបន់ដីសើម ដែលជាទីតាំងអភិរក្សសត្វកម្រ ដូចជា ខ្លាឃ្មុំ(ផេនដាយក្ស) ខ្លាស៊ីបេរី និងដំរីអាស៊ីជាដើម។

អាជ្ញាធរជាតិចិនបានអះអាងថា ឧទ្យានទាំងនេះកំពុងអភិរក្សនូវសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ ដែលអាចជំរុញសេដ្ឋកិច្ចក្នុងស្រុក និងអាចទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត និងទស្សនាទេសភាពចម្រុះរបស់ប្រទេសចិន ដែលជាទូទៅមានតែទេសចរក្នុងស្រុកប៉ុណ្ណោះចូលចិត្តធ្វើដំណើរទៅកាន់ទីតាំងឧទ្យានជាតិទាំងនេះ ខណៈអ្នកទេសចរបរទេសច្រើនតែនិយមទៅផ្សារទំនើប ឬតំបន់ប្រវត្តិសាស្ត្រនៅតាមបណ្តាទីក្រុងធំៗទៅវិញ ជាពិសេស នៅទីក្រុងប៉េកាំង និងសៀងហៃជាដើម។

គួរឲ្យដឹងដែរថា ឧទ្យានជាតិទាំង ៥កន្លែងរបស់ចិនដូចដែលបានលើកឡើងខាងលើនេះ មានឈ្មោះទី១ Giant Panda National Park, ទី២ Northeast China Tiger and Leopard National Park, ទី៣ Sanjiangyuan National Park, ទី៤ Hainan Tropical Rainforest National Park​ និងទី៥ Wuyi Mountain National Park៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា