ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ខេត្តព្រះវិហារ ៖ ប្រជាកសិករ គួរបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការខ្ចីប្រាក់យកទៅធ្វើកសិកម្មពីស្ថាប័ននានា ដោយត្រូវតែមានផែនការផលិតកម្មច្បាស់លាស់ និងផែនការសងត្រឡប់មកវិញ ដើម្បីជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។

Advertisement

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដឹកនាំសហការីចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាកសិករនៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានណែនាំដល់ប្រជាកសិករនៅស្រុកសង្គមថ្មីខេត្តព្រះវិហារបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការខ្ចីប្រាក់យកទៅធ្វើកសិកម្មពីស្ថាប័ននានា ដោយត្រូវមានផែនការផលិតកម្មច្បាស់លាស់ និងផែនការសងត្រឡប់មកវិញ ដើម្បីជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល។



ឯកឧត្តមបានមានប្រសាសន៍ថា ៖

«ការធ្វើកសិកម្មមានហានិភ័យខ្ពស់ ព្រោះពឹងផ្អែកលើកត្តាជាច្រើន ដូចជា អាកាសធាតុ ទឹកភ្លៀង តម្លៃធាតុចូលកសិកម្ម និងតម្លៃទីផ្សារ។ ការខ្ចីប្រាក់យកទៅធ្វើកសិកម្មត្រូវគិតគូរ និងរៀបចំផែនការឱ្យបានច្បាស់លាស់ ទើបមិនខាតបង់ច្រើន។ លើសពីនេះទៀតកសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ ដោយត្រូវគិតគូរពីសមត្ថភាពសងបំណុល ផែនការផលិតកម្ម ថ្លៃដើមផលិតកម្ម និងទីផ្សារសម្រាប់ផលិតផល។ ដូច្នេះ កសិករមិនគួរខ្ចីប្រាក់ដោយគ្មានផែនការច្បាស់លាស់ ឬខ្ចីប្រាក់បន្ថែមដើម្បីយកទៅសងបំណុលចាស់ឡើយ ព្រោះអាចធ្វើឱ្យជាប់នៅក្នុងអន្ទាក់បំណុល»។


ជាមួយគ្នានេះដែរ បានបញ្ជាក់ផងដែរថា ប្រជាកសិករត្រូវយល់ដឹង និងស្គាល់ឱ្យកាន់តែច្បាស់ពីតួនាទីរបស់សមាគមបណ្តាញកសិករតេជោ ព្រមទាំងសេវាហិរញ្ញវត្ថុរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលផ្តោតសំខាន់លើការផ្តល់ហិរញ្ញប្បទានសម្រាប់វិស័យកសិកម្ម និងការកែច្នៃផលិតផលកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានលើកយកបញ្ហាប្រឈមសំខាន់ៗចំនួន ៤ សម្រាប់កសិករពិចារណា រួមមាន ទី១ បញ្ហាហិរញ្ញប្បទាន ទី២ បញ្ហាទីផ្សារ ទី៣ បញ្ហាថ្លៃធាតុចូលកសិកម្ម ជាពិសេសជី ថ្នាំកសិកម្ម និងសម្ភារៈផ្សេងៗ ដែលធ្វើឱ្យថ្លៃដើមផលិតកម្មកើនឡើង និងទី៤ បញ្ហាបច្ចេកទេសកសិកម្ម ដោយកសិករមួយចំនួននៅតែអនុវត្តតាមទម្លាប់ និងធ្វើតាមគ្នាដោយមិនមានបច្ចេកទេសគ្រប់គ្រាន់៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា