វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

​ភ្នំ​ពេញ​៖​ ​វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​។

តួ​លេខ​នេះ​ត្រូវ​បាន​លើកឡើង​ដោយ​ ​លោក​ សុខ​ ​វឿន ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ​ក្នុង​កិច្ច​ប្រជុំ​ក្លឹប​គ្រឹះស្ថាន​ឥណទាន​ជនបទ ​លើក​ទី​២ ​ឆ្នាំ​២០២៦ ​ដែល​រៀបចំឡើង​ដោយ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ​ចែក​រំលែក​ព័ត៌មាន​ ​និង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ ​ឱកាស​ អនុលោម​ភាព ​និង​ទិសដៅ​យុទ្ធសាស្ត្រ​សំខាន់​ៗ​សម្រាប់​វិស័យ​ឥណទាន​ជនបទ​។​

​កិច្ច​ប្រជុំ​នេះ​មាន​ការ​ចូលរួម​ពី ​លោក​ សុខ​ ​វឿន ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​លោក​ ម៉ែន​ ភក្ដី​ ​អគ្គ​នាយក​រង​បទប្បញ្ញត្តិ​ ​និង​បរិយាបន្ន​ហិរញ្ញវត្ថុ​ ​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​លោក​ ឌី ​ស៊ី​ថា ​ប្រធាន​ក្លឹប​គ្រឹះស្ថាន​ឥណទាន​ជនបទ ​និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ​លោក​ ឈន វឌ្ឍនៈ​ ​អគ្គ​លេខាធិការ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​ព្រមទាំង​ថ្នាក់ដឹកនាំ​ ​សមាជិក​ក្លឹប​ ​និង​ភាគី​ពាក់ព័ន្ធ​ ​សរុប​ ៤០​នាក់​។

​ក្នុង​ឱកាស​នោះ​ ​លោក​ សុខ​ ​វឿន ​បាន​លើកឡើង​អំពី​វឌ្ឍនភាព ​និង​ការ​ចូលរួមចំណែក​របស់​វិស័យ​ឥណទាន​ជនបទ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ ​និង​សង្គម ​ជាពិសេស​ការ​រួមចំណែក​លើក​កម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ក្នុង​ចំណោម​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​។

​លោក​បាន​គូសបញ្ជាក់​ថា​ ​គ្រឹះ​ស្ថាន​ឥណទាន​ជនបទ​បាន​ ​និង​កំពុង​បន្ត​ចូលរួម​ផ្តល់​ឥណទាន​ខ្នាត​តូច ​និង​តូច​បំផុត​ជូន​ប្រជា​ពលរដ្ឋ​ ​ដើម្បី​គាំទ្រ​ការ​ប្រកប​អាជីវកម្ម​លក្ខណៈ​គ្រួសារ ​និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ពួក​គាត់​។

​លោក​បាន​បន្ថែម​ថា​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​ ​គ្រឹះ​ស្ថាន​ឥណទាន​ជនបទ​មាន​ទ្រព្យ​សកម្មសរុប​ ៣០​,​៨០​ លាន​ដុល្លារ​អាមេរិក​ ​និង​បាន​ផ្តល់​ឥណទាន​សរុប​ ២៨​,​០៧​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​អតិថិជន​ជាង​ ៣​ ​ម៉ឺន​នាក់​ ​តាមរយៈ​ប្រតិបត្តិការ​នៅ​ទូទាំង​ប្រទេស​។

​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ​នឹង​បន្ត​ពង្រឹង​តួនាទី​របស់​ក្លឹប​គ្រឹះស្ថាន​ឥណទាន​ជនបទ ​តាមរយៈ​កិច្ច​ប្រជុំ​ ការ​ពិភាក្សា​ ​និង​ការ​ចែក​រំលែក​ព័ត៌មាន​ ​ដើម្បី​ពង្រឹង​កិច្ច​សហការ​ ​សមត្ថភាព​ ​និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​សមាជិក​។

ស​មាគម​បាន​បញ្ជាក់​ថា​ ​ការងារ​នេះ​មាន​គោលដៅ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​ឥណទាន​ជនបទ ​និង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​រឹងមាំ ​និង​ប្រកបដោយ​ចីរភាព​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា