ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ធនាគារ ឈីហ្វ ក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ធនាគារ ឈីហ្វ ក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ

ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ធនាគារ ឈីហ្វ ក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានសម្រេចដាក់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិនិត្យឃើញថា ធនាគារនេះមានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន។

តាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ធនាគារកណ្ដាលបានសម្រេចតែងតាំងក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ម.ក ជាអភិបាលបណ្តោះអាសន្នរបស់ធនាគារ ឈីហ្វ (ខេមបូឌា) ម.ក សម្រាប់រយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។

អភិបាលបណ្តោះអាសន្នមានតួនាទីវាយតម្លៃស្ថានភាពរបស់ធនាគារ ឈីហ្វ (ខេមបូឌា) ម.ក និងរាយការណ៍ទៅធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការសម្រេចចាត់វិធានការជាបន្តចំពោះធនាគារនេះ។

ក្នុងអំឡុងពេល ៣ ខែ អភិបាលបណ្តោះអាសន្នមានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និងជាតំណាងឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក សម្រាប់គ្រប់ប្រតិបត្តិការរបស់ធនាគារ។

វិធានការនេះរួមមានការផ្អាកការទូទាត់ប្រាក់បញ្ញើ និងចំណាយមិនចាំបាច់មួយចំនួនជាបណ្តោះអាសន្ន។ ចំពោះអ្នកខ្ចីឥណទានទាំងអស់ ត្រូវបន្តបំពេញកាតព្វកិច្ចទូទាត់សងប្រាក់ជាប្រក្រតី។

ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា អតិថិជន និងភាគីពាក់ព័ន្ធដែលមានសំណួរពាក់ព័ន្ធនឹងអភិបាលបណ្តោះអាសន្ន អាចទាក់ទងដោយផ្ទាល់ទៅក្រុមហ៊ុន បេកឃើរ ធីលលី ដែលមានទីតាំងនៅបុរីអេលីហ្សេ អគារលេខ បេ៣-០៧១ និង បេ៣-០៧២ ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមលេខទូរសព្ទ ០២៣ ៩៨៧ ១០០ ឬតាមអ៊ីមែល [email protected]

ធនាគារជាតិនៃកម្ពុជានឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់លើការអនុវត្តអភិបាលបណ្តោះអាសន្ន និងបានអំពាវនាវដល់សាធារណជនឱ្យតាមដានព័ត៌មានផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា និងធនាគារ ឈីហ្វ (ខេមបូឌា) ម.ក៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា