ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ភ្នំពេញ ៖ ការរៀបចំនូវវេទិកាថ្នាក់ជាតិ ស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ គឺជាកាតាលីករដ៏ចាំបាច់មួយក្នុងការបង្កើតនូវអេកូប្រព័ន្ធហិរញ្ញវត្ថុ (Financial Ecosystem) មួយប្រកបដោយបរិយាបន្ន តាមរយៈការតភ្ជាប់ដោយផ្ទាល់រវាងធុរកិច្ចជាមួយនឹងយន្តការគាំទ្រសំខាន់ៗរបស់រាជរដ្ឋាភិបាល។ នេះជាការលើកឡើងរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងសុន្ទរកថាគន្លឹះនា”វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦” ក្រោមប្រធានបទ “សមាហរណកម្មការគាំទ្រហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានភាពធន់នៃសេដ្ឋកិច្ច” ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

Advertisement

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានចាត់ទុកវេទិកាថ្នាក់ជាតិស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការស្អិតល្មួតរវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលក្នុងការបង្កើតសហថាមពល និងការបន្ស៊ីគោលនយោបាយអន្តរស្ថាប័ន សំដៅជំរុញការអភិវឌ្ឍវិស័យឯកជនដែលផ្ដោតជាសំខាន់លើការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងភាពបត់បែនដើម្បីធានាស្ថិរភាពអាជីវកម្ម និងជំរុញសកម្មភាពសេដ្ឋកិច្ចជាតិឲ្យមានសម្ទុះកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបន្ថែមថា វេទិកានេះក៏ដើរតួជាថ្នាលសន្ទនាបើកចំហ ក្នុងការប្រមូលធាតុចូល និងអនុសាសន៍កែលម្អនានាសំដៅពង្រឹងសហថាមពលរវាងរដ្ឋ និងវិស័យឯកជនក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញប្បទានក៏ដូចជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

ឯកឧត្តមបានកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកគ្រប់កម្រិតនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធរួមមាន៖ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល,ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម,ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា,សាជីវកម្មធានាឥណទានកម្ពុជា,មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព,មូលនិធិអភិវឌ្ឍន៍ជំនាញ,សហគ្រិនខ្មែរ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី“តេជោ”ដែលបានសហការផ្ដួចផ្ដើមរៀបចំវេទិកានេះឡើង។

ជាចុងបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានលើកទឹកចិត្តដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធនានានៃរាជរដ្ឋាភិបាល គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនឯកជន សមាគម ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ក៏ដូចជាភាគីពាក់ព័ន្ធទាំងឡាយបន្តសកម្មភាពចូលរួមជាមួយស្ថាប័នទាំង៨ខាងលើក្នុងការអនុវត្ត និងការផ្សព្វផ្សាយយន្តការផ្តល់ហិរញ្ញប្បទានធុរកិច្ចឲ្យបានកាន់តែទូលំទូលាយផងដែរ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា