និន្នាការគាំទ្រផលិតផលខ្មែរ កំពុងកើនឡើងនៅទូទាំងប្រទេស

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
និន្នាការគាំទ្រផលិតផលខ្មែរ កំពុងកើនឡើងនៅទូទាំងប្រទេស

និន្នាការគាំទ្រផលិតផលខ្មែរ កំពុងកើនឡើងនៅទូទាំងប្រទេស

ភ្នំពេញ៖ និន្នាការគាំទ្រផលិតផលខ្មែរកំពុងមានសន្ទុះកើនឡើងនៅទូទាំងប្រទេស។ ចំណែកក្រុមហ៊ុន និងម្ចាស់អាជីវកម្ម ក៏កំពុងមានមោទនភាពក្នុងការខិតខំផលិតផលិតផលខ្មែរ បង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ និងជួយប្រទេសជាតិ។

ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ គឺជាពេលដែលខ្មែរត្រូវរួបរួមគ្នាជួយលើកតម្កើងផលិតផលជាតិ ដើម្បីបញ្ចៀសការនាំចូលទំនិញ និងផលិតផលពីបរទេស។ ឥឡូវនេះ ស្រុកយើងមានសមត្ថភាពគ្រប់គ្រាន់ផលិតខ្លួនឯងបានច្រើនហើយ មិនចាំបាច់នាំចូលទំនិញពីបរទេសនោះទេ។ ជាក់ស្តែង យើងអាចក្រឡេកមើលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានសមត្ថភាពផលិតគ្រប់ភេសជ្ជៈ រាប់តាំងពី ទឹកពិសា ភេសជ្ជៈប៉ូវកម្លាំង ទឹកក្រូច ឬក៏ប្រភេទអាល់កុលក៏មានដែរ ហើយស្តង់ដារកម្រិតពិភពលោក។

ជាទីផ្សារសេរី កម្ពុជាមិនអាចបំបាត់លំហូរចូលទំនិញបរទេសទាំងស្រុងនោះទេ ប៉ុន្តែយើងអាចជ្រើសរើសប្រើប្រាស់ផលិតផលណាដែលមានតម្លៃល្អ និងគុណភាពខ្ពស់។ បើខ្មែរយើងអាចផលិតបានចំណុចទាំងនេះហើយ យើងគួរតែជួយគាំទ្រផលិតផលក្នុងស្រុកយើង។

ផលិតផល ខ្មែរ ប៊ែវើរីជីស ជាច្រើនសុទ្ធសឹងតែមានគុណភាពខ្ពស់ស្តង់ដារអន្តរជាតិ ដូចជា ទឹកពិសាកម្ពុជា ភេសជ្ជៈប៉ូវកម្លាំង WURKZ, DAZZ, KIZZ, ICY​ COOL, VIKINGZ, ភេសជ្ជៈ EXPREZ, ទឹកក្រូច  IZE និង CAMBODIA BEER ព្រមទាំងត្រូវបានទទួលស្គាល់ពីស្ថាប័នអន្តរជាតិ អាចចរាចរក្នុងតម្លៃសមស្របដូចគ្នាជាមួយនឹងផលិតផលបរទេសលើទីផ្សារកម្ពុជា។

បើយើងគាំទ្រក្រុមហ៊ុនក្នុងស្រុក ប្រៀបដូចជាបានជួយជាតិ ជួយប្រជាជនដូច្នោះដែរ ព្រោះមានតែខ្មែរជួយខ្មែរទេ​ ទើបនាំប្រទេសឱ្យរីកចម្រើន និងអាចជួយជាជំនួយបានលឿនពេលសង្គមជាតិមានអាសន្ន។ជាក់ស្តែង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង បានចូលរួមចំណែកក្នុងការជួយដល់បងៗ កងទ័ពជួរមុខឈរជើងនៅព្រំដែន ដោយ បានឧបត្ថម្ភថវិកាសរុបកើនដល់ ៥០ម៉ឺនដុល្លារ ព្រមទាំងទឹកពិសាកម្ពុជា និងភេសជ្ជៈសរុប ៥០០០កេស។

ការប្រើប្រាស់​ផលិតផល​ផលិតក្នុងស្រុក មានន័យថាចូលរួម​ជួយសេដ្ឋកិច្ច​ជាតិយើងហើយការជ្រើសរើសទឹកពិសាកម្ពុជា ជាផលិតផលរបស់ខ្មែរ ផលិតដោយខ្មែរ មានរោងចក្រនៅខ្មែរ ផលិតសម្រាប់ខ្មែរ គឺជាជម្រើសដ៏ត្រឹមត្រូវមួយ៕

Screenshot
លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា