ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

ភ្នំពេញ ៖ ក្រោយ​​បញ្ចប់ការ​វាស់វែង និង​ចុះបញ្ជីដីរួចរាល់​​ជាស្ថាពរ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់ ។

Advertisement

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការ​ងារ​វាស់វែង និងចុះបញ្ជីដីធ្លីបានបញ្ចប់​ជាស្ថាពរ និង​ទទួលបានលទ្ធផលដ៏ឧត្តុងឧត្តម​  ។ ក្រៅពីនេះ​ក្រសួង​ក៏បានរៀបចំ​លក្ខខណ្ឌនៃការ​ប្រើប្រាស់ដីនៅតាមតំបន់​បេតិកភណ្ឌ ដែលពីមុន​មកមានភាពចម្រូង​ចម្រាស់នោះបានដោយជោគជ័យ និងអាចទុកធ្វើ​ជា​​មរតកសម្រាប់រស់នៅតជំនាន់របស់ប្រជាពលរដ្ឋ​ក្នុងតំបន់ដែលទទួលបាន​ពីដូន​តានោះផងដែរ​ ។​

ឯកឧត្តម​បន្តថា​​​ ៖

«សម្រាប់​តំបន់​ទន្លេសាប ក៏ដូចជា​តំបន់អភិរក្ស​ដទៃទៀត ក៏មិនខុសពីតំបន់​បេតិកភណ្ឌដែរ គឺត្រូវធ្វើយ៉ាង​​ណាឱ្យ​ប្រជាពលរដ្ឋ​ទទួលបានប្រយោជន៍ពី​បឹង​ទន្លេសាប​ និងតំបន់អភិរក្ស​ទាំង​នោះ ជាក់ស្ដែង​ពលរដ្ឋ​ក្នុងតំបន់ជុំវិញបឹងទន្លេសាប កន្លងមក​​ចង់កាប់ឆ្ការព្រៃលិច​ទឹក​ដើម្បីធ្វើស្រូវ ប៉ុន្តែ​នៅពេល​ដែលយើង​ពន្យល់ពួកគាត់ពីអត្ថប្រយោជន៍ប​នៃព្រៃលិច​ទឹកនោះ ទើប​ពួកគាត់ដឹងថា ថា​ផល​ដែលអាចទាញផលបានពីព្រៃលិច​ទឹក​មានទំហំធំជាងទិន្នផលស្រូវ​ដែល​ពួកគាត់ដាំដុះលើដី​ព្រៃលិច​ទឹកទាំង​នោះទៅទៀត ។ ​ម្យ៉ាងទៀត អាយុជីវិត​របស់​បឹងទន្លេសាប គឺស្ថិតទៅលើ​ព្រៃលិច​ទឹក​នេះហើយ ដូច្នេះ​បើសិនជាគ្មានព្រៃលិច​ទឹក ឬប្រសិនបើ​ប្រជា​ពលរដ្ឋ​នាំគ្នាកាប់ឆ្ការព្រៃលិច​ទឹក ដើម្បីដាំដុះស្រូវ​ នោះបឹងទន្លេសាប​ក៏ទាញផល​លែងបាន​ដែរ ដូច្នេះហើយទើប​ក្រសួង​បាន​កំណត់​ការ​ប្រើប្រាស់​ដីព្រៃលិចទឹក​ឱ្យបានត្រឹមត្រូវ​ ដើម្បីទុក​ព្រៃនោះជា​ប្រយោជន៍​ដល់អ្នកជំនាន់​ក្រោយៗទៀត»។

ឯកឧត្តម​បញ្ជាក់ថា ដោយសារតែបញ្ហាទាំង​នេះ ទើប​ក្រសួងរៀបចំដែនដីបាន​ចុះបញ្ជីដីធ្លីឱ្យ​អស់នៅទូទាំង​ប្រទេស ទាំង​ដីតំបន់ក្នុងតំបន់​អភិរក្ស ដីធ្លីក្នុង​តំបន់​បេតិកភណ្ឌ និងដីបឹង​ទន្លេសាបជាដើម​ ដើម្បីបញ្ចប់​ភាពចម្រូង​ចម្រាស​នៅក្នុង​សង្គម ។ កា​របញ្ចប់​បញ្ហា​ចម្រូងចម្រាសទាំង​នោះ នឹងអនុញ្ញាតឱ្យយើង​អាច​ងាកមក​ធ្វើ​ការផ្សេងទៀត ដើម្បីឱ្យ​ពលរដ្ឋ​ក្នុងប្រទេស​កម្ពុជា​អាច​រស់នៅដោយសុខសាន្ត​ តជំនាន់ ។​

គួរ​បញ្ជាក់ផងដែរថា កា​របញ្ចប់​ការ​ចុះបញ្ជីដីធ្លីនៅទូទាំង​ប្រទេសនេះដែរ ក៏​ជាការទប់ស្កាត់​វិវាទដីធ្លី រវាងពលរដ្ឋ​និងពលរដ្ឋ ឯកជន​និង​រដ្ឋ​ផងដែរ ពីព្រោះថា​ម្នាក់ៗសុទ្ធតែមាន​បណ្ណសម្គាល់​អចលនវត្ថុ​រៀងៗខ្លួន ទាំងពលរដ្ឋ ក្រសួងស្ថាប័ន​នានា រួមទាំង​វត្ត​អារាម​ តំបន់​បេតិកភណ្ឌ​ជាដើម ។

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា