ឯក​អគ្គរដ្ឋទូត​កូរ៉េ​ខាងត្បូ​ង​រំពឹងថា ស្ពាន​ភ្នំពេញ - អរិយក្សត្រ​ នឹង​បើក​ការដ្ឋាន​សាងសង់​នៅឆ្នាំ២០២៦ខាង​មុខ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ឯក​អគ្គរដ្ឋទូត​កូរ៉េ​ខាងត្បូ​ង​រំពឹងថា ស្ពាន​ភ្នំពេញ - អរិយក្សត្រ​ នឹង​បើក​ការដ្ឋាន​សាងសង់​នៅឆ្នាំ២០២៦ខាង​មុខ

ឯក​អគ្គរដ្ឋទូត​កូរ៉េ​ខាងត្បូ​ង​រំពឹងថា ស្ពាន​ភ្នំពេញ - អរិយក្សត្រ​ នឹង​បើក​ការដ្ឋាន​សាងសង់​នៅឆ្នាំ២០២៦ខាង​មុខ

ភ្នំពេញ ៖ គម្រោង​ស្ពាន​មិត្តភាពកម្ពុជា- កូរ៉េ​ខាង​ត្បូង​ ឬជា​ស្ពានតភ្ជាប់​ភ្នំពេញ ទៅក្រុង​អរិយក្សត្រ​​ដែលពលរដ្ឋ​រង់ចាំ​ជាយូរឆ្នាំមកហើយនោះ រំពឹងថា​នឹង​បើក​ការដ្ឋានសាងសង់​នៅពេលឆាប់នេះ ដោយក្នុងនោះដែរ ឯក​អគ្គ​រដ្ឋ​ទូ​តសា​ធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង​បានបញ្ជាក់​ថា ស្ពាន​មិត្តភាពកម្ពុជា- កូរ៉េ​ខាងត្បូង សង្ឃឹមថា​នឹងអាច​បើក​ការដ្ឋាន​សាងសង់នៅដើម​ឆ្នាំ២០២៦​ខាងមុខ​នេះ ។

បើតាម​ឯកឧត្តម​ Park Jung-Wook ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​ នៅក្នុងជំនួប​ជាមួយ​ សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃកម្ពុជា នៅព្រឹកថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ស្ពាន​មិត្តភាព​កម្ពុជា -កូរ៉េ​ខាង​ត្បូង ដែលគ្រោងនឹង​បើក​ការដ្ឋានសាងសង់​នៅដើមឆ្នាំ២០២៦​ខាមុខនេះ គឺជា​សមិទ្ធផលថ្មីមួយទៀត​កើត​ចេញពី​ទំនាក់ទំនង​រវាង​កម្ពុជា និងកូរ៉េ​ខាង​ត្បូង ។

សម្ដេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បាន​លើកឡើងពី​ទំនាក់​ទំនង​រវាង​កម្ពុជា​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាងត្បូង​ដែលបានចាប់ផ្ដើម​ឡើងវិញ​នៅឆ្នាំ១៩៩៦​ ហើយនៅ​ឆ្នាំ​១៩៩៧​ ក៏បានចាប់ផ្ដើម​ធ្វើទំនាក់​ទំនង​ផ្លូវការ​ពេញលេញ​។ ចាប់តាំងពីឆ្នាំ១៩៩៧ រហូត​មក ទំនាក់ទំនង​កម្ពុជា​ និង​ប្រទេសកូរ៉េ​ខាងត្បូង ​បាន​វិវត្តន៍ជា​វិជ្ជមានជា​បន្តបន្ទាប់ ទាំងទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ និងការ​វិនិយោគ​នានា ។

គួរ​រម្លឹកថា ស្ពាន​មិត្តភាព​កម្ពុជា- កូរ៉េ​ខាងត្បូង ជា​ប្រភេទស្ពានខ្សែកាប (Two cable stayed bridges) មាន​ប្រវែងបណ្តោយនៃស្ពានសរុប ២ ៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ,ប្រវែងផ្លូវក្បាលស្ពានសរុប (Approach road) ១.១៧៤ម៉ែត្រ (ទទឹងផ្លូវ ២២,៥ម៉ែត្រ)​។​ គម្រោងនេះ ត្រូវបានចុះហត្ថលេខារួចហើយរវាងរាជ​រដ្ឋា​ភិ​បាលក​ម្ពុជា​ និងរដ្ឋាភិបាលនៃ​សាធា​រណ​រ​ដ្ឋកូ​រ៉េ កាលពីថ្ងៃទី ០​៩​​ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ។

បើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ បានលើកឡើងនាពេល​កន្លងមក​ថា គម្រោង​សាង​សង់​ស្ពា​​នមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារ​ណ​រ​ដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានទំហំប្រមាណ ២៣៥ លានដុល្លារ និងមា​នកិ​ច្ច​ស​ន្យា​សា​ងស​ង់​មាន​រ​យៈពេ​ល​៦០ខែ។ ទីតាំងនៃគម្រោងនេះ គឺស្ថិតនៅផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្យ(ភ្នំពេញ-ក្រុងអរិយក្សត្យ ខេ​ត្ត​កណ្ដាល)​។

​តា​ម​រយៈគម្រោង​ស្ពាន​មិត្តភាព​កម្ពុជា -កូរ៉េ​ខាងត្បូង​ នឹង​ជំរុញឱ្យ​មានកា​រវិនិយោគ​ជា​បន្ត​បន្ទាប់ទៅទិស​ខាងកើតរាជធានីភ្នំពេញ ( តំបន់អរិយក្សត្រ ) ខណៈដែលបច្ចុប្បន្នត្រូវបានគេ​សង្កេតឃើញថា មានវិនិយោគិន​ក្នុងស្រុកជាច្រើន​ចាប់ផ្ដើម​អភិវឌ្ឍន៍​លំនៅឋាន ទីក្រុង​រណប ជាបណ្តើរៗ ហើយហេដ្ឋារចនាសម្ព័ន្ធក៏ចាប់ផ្ដើម​សាងសង់​ថ្មីៗ ជាពិសេស​ក្រោយ​ពេលរាជរដ្ឋាភិបាល​បានចេញអនុក្រឹត្យបង្កើត​​ក្រុង​អរិយក្សត្រ​តែម្ដង៕​

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា