អ្នកជំនាញ​មើលឃើញថា​ អគារ​ពាណិជ្ជកម្ម​ដែល​​រងផលប៉ះពាល់ក្រោយបង្ក្រាប​​ Scam Online នឹងល្អប្រសើរឡើងវិញ​ក្នុងពេលឆាប់ៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ​មើលឃើញថា​ អគារ​ពាណិជ្ជកម្ម​ដែល​​រងផលប៉ះពាល់ក្រោយបង្ក្រាប​​ Scam Online នឹងល្អប្រសើរឡើងវិញ​ក្នុងពេលឆាប់ៗ

អ្នកជំនាញ​មើលឃើញថា​ អគារ​ពាណិជ្ជកម្ម​ដែល​​រងផលប៉ះពាល់ក្រោយបង្ក្រាប​​ Scam Online នឹងល្អប្រសើរឡើងវិញ​ក្នុងពេលឆាប់ៗ

ភ្នំពេញ ៖ នៅក្នុង​ប្រតិបត្តិការ​បង្ក្រាប​ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា​ Scam Online មានអគារ​ពាណិជ្ជកម្មជាច្រើន​បាន​រងផលប៉ះពាល់​ពី​ការ​ប្រព្រឹត្ត​បទល្មើសរបស់​ក្រុមជនឆបោក​ទាំង​នោះ ។​ ប៉ុន្តែ អ្នកជំនាញវិស័យអចលនទ្រព្យ​បានមើល​ឃើញថា អគារ​ទាំ​ងនោះ នឹង​មានតម្រូវការ​ជួល ​ឬប្រើប្រាស់ឡើង​វិញក្នុងពេលឆាប់ៗ ហើយអ្នកប្រើប្រាស់ទាំង​នោះ នឹងសុទ្ធតែជាអ្នកមានតម្រូវការ​ពិតប្រាកដ​​ ដែលអាច​និយាយបានជា​ទីផ្សារ​ដែលមានគុណភាព ។

Advertisement

អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា​ ពាក់ព័ន្ធនឹ​ងការបង្ក្រាប​អំពើ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ពិតណាស់នឹងធ្វើឱ្យមានផលប៉ះពាល់​ ប៉ុន្តែ​តាមរយៈការ​បង្ក្រាប​សកម្មភាពឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យានេះដែរ នឹងឱ្យ​ទីផ្សារ​អចលនទ្រព្យនៅកម្ពុជា ក្លាយជាទីផ្សារ​ដែលមានគុណភាព និងជាទីផ្សារដែលមានសក្ដានុពល​សម្រាប់អ្នក​ប្រើប្រាស់​ពិត​ប្រាកដ ។​

អ្នកស្រី​បានបញ្ជាក់ថា ៖ ​

« ពីមុនយើងជួលអគារបាន១០០ភាគរយ ដោយទាំង​ក្រុមជនឆបោក​ផងដែរ ប៉ុន្តែក្រោយពេល​បង្ក្រាប​អនឡាញ នៅសល់អ្នកជួល​ត្រឹមតែ ២០ ទៅ ៣០ភាគរយ ហើយក្នុង​ចំណោម ​២០ ឬ ៣០ភាគរយ​នេះ សុទ្ធតែជាអ្នក​ជួល​ពិត​ប្រាកដ អ្នកជួល​ដែលមានគុណភាព ពោលគឺជាទីផ្សារ​មួយដែល​មានគុណភាព» ។

អ្នកស្រីបន្ថែមថា ក្នុងឆ្នាំ២០២៦​នេះ អ្នកវិនិយោគ ឬអ្នកពាក់ព័ន្ធក្នុងវិស័យ​អចលនទ្រព្យ​ទាំងអស់​គ្នា ដល់ពេលវេលា​ដែលរួមគ្នា​ជំរុញទីផ្សារ​ដែលមានគុណភាព មិនថាតម្រូវពីអ្នកនៅក្នុង​ស្រុក ឬតម្រូវ​ពីអ្នកនៅ​ខាងក្រៅប្រទេស​នោះទេ ។

ឧកញ៉ា​បណ្ឌិត ​គីម ហ៊ាង អគ្គនាយក​បុរីវិមានសំណាង និងជា​អ្នកជំនាញ​អចលនទ្រព្យនៅកម្ពុជា​មួយរូប បានមានប្រសាសន៍ថា​ ការ​បង្ក្រាប​អំពើឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា ឬការ​បង្ក្រាប​នូវការ​ធ្វើជំនួញមិនស្មោះត្រង់​ វានឹង​រងផលប៉ះពាល់​រយៈពេលខ្លីប៉ុណ្ណោះ តែវា​នឹ​ងផ្ដល់អត្ថ​ប្រយោជន៍ដល់​កម្ពុជា​រយៈពេលវែង ។

លោក​ថា ៖

« នៅពេល​បង្ក្រាប​ការឆបោកតាមអនឡាញ ឬកម្ចាត់​ក្រុមអ្នករកស៊ីមិនស្មោះត្រង់​ភ្លាមៗ​ វានឹង​ប៉ះពាល់​ដូចជា​ម្ចាស់​អគារ​ ម្ចាស់ទីតាំង​ដែលជួលឱ្យក្រុមនេះដោយមិនបានដឹង​ខ្លួននោះត្រូ​វបាត់បង់ចំណូល ប៉ុន្តែនៅក្នុងរយៈពេលវែង ​ឬនៅពេលអនាគតខាង​មុខ យើង​នឹងទទួលបានមកវិញនូវ​អ្នកវិនិយោគដែលមានសក្ដានុពល អ្នកវិនិយោគ​ពិត​ប្រាកដ​​និងយូរអង្វែង » ។

លោកឧកញ៉ា​បន្តថា​ ការ​សម្អាត​អំពើ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជា​ការ​កម្ចាត់នូវ​វិនិយោគិនដែលមានភាពមិនស្មោះត្រង់ចេញពីកម្ពុជា គឺប្រៀបដូចជា​​កំពុង​សម្អាត​ទឹក​ក្នុងពាង ឬក្នុងអាង​ដែលវាល្អក់​កករ​ចេញ ហើយដាក់ទឹកស្អាតចូលជំនួស​វិញយ៉ាងដូច្នោះ ។

លោកបន្ថែមថា នៅពេលដែលកម្ពុជា​លុប​បំបាត់ ឬកម្ចាត់ចោល​នូវការ​រកស៊ី​ ការធ្វើជំនួញដែលមិនស្រប​ច្បាប់អស់ពីប្រទេស​ នឹង​ធ្វើឱ្យកម្ពុជា​មានកេរ្តិ៍ឈ្មោះល្អ​លើឆាកអន្តរជាតិ ហើយទទួលបានតែអ្នកវិនិយោគ និងអ្នករកស៊ី​ដែល​ល្អៗជំនួស​មក​វិញ ដូច្នេះ​នៅពេលអនាគត​សេដ្ឋកិច្ចកម្ពុជា​នឹង​កាន់តែរឹងមាំ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា