រដ្ឋាភិបាល​កែសម្រួល​រចនាសម្ព័ន្ធ​ក្រសួង​រៀបចំ​ដែនដី ​និង​ប្តូរ​ឈ្មោះ​មន្ទីរ​រាជធានី​-​ខេត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាល​កែសម្រួល​រចនាសម្ព័ន្ធ​ក្រសួង​រៀបចំ​ដែនដី ​និង​ប្តូរ​ឈ្មោះ​មន្ទីរ​រាជធានី​-​ខេត្ត

រដ្ឋាភិបាល​កែសម្រួល​រចនាសម្ព័ន្ធ​ក្រសួង​រៀបចំ​ដែនដី ​និង​ប្តូរ​ឈ្មោះ​មន្ទីរ​រាជធានី​-​ខេត្ត

​ភ្នំពេញ​៖ ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ចេញ​អនុ​ក្រឹត្យ​កែសម្រួល​រចនាសម្ព័ន្ធ​មួយ​ចំនួន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ​ដើម្បី​សម្រួល​ការងារ​ ​និង​ការ​អនុវត្ត​ភារកិច្ច​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ក្រសួង​។

អនុ​ក្រឹត្យ​ស្តីពី​ការ​រៀបចំ ​និង​ការ​ប្រព្រឹត្តទៅ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​កាលពី​ថ្ងៃ​ទី​២៣​ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ដោយ​បាន​កំណត់​រចនាសម្ព័ន្ធ​មួយចំនួន​របស់​ក្រសួង​ឡើង​វិញ​។

​យោង​តាម​មាត្រា​៤ ​នៃ​អនុ​ក្រឹត្យ​ រចនាសម្ព័ន្ធ​អង្គភាព​ថ្នាក់​ជាតិ​របស់​ក្រសួង ​រួម​មាន​ ​ខុទ្ទ​កាល័យ​រដ្ឋមន្ត្រី​ ​អគ្គ​លេខាធិការដ្ឋាន​ ​អគ្គ​នាយកដ្ឋាន​សុរិយោដី ​និង​ភូមិសាស្ត្រ​ ​អគ្គ​នាយកដ្ឋាន​រៀបចំ​ដែនដី ​និង​នគរូបនីយកម្ម ​អគ្គ​នាយកដ្ឋាន​សំណង់​ ​អគ្គ​នាយកដ្ឋាន​លំនៅឋាន​ មន្ទីរពិសោធន៍​ជាតិ​សំណង់ ​និង​អគ្គ​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​។

​សម្រាប់​ក្រុមប្រឹក្សា​អាជ្ញាធរ ​គណៈកម្មាធិការ ​គណៈកម្មការ​ ​និង​គណៈវិជ្ជា​ជីវៈ ​ដែល​ស្ថិត​ក្រោម​ការ​ទទួល​បន្ទុក​របស់​ក្រសួង​ ​ត្រូវ​ប្រើប្រាស់​អង្គភាព​ជំនាញ​របស់​ក្រសួង​ជា​សេនាធិការ​។

​ចំពោះ​អង្គភាព​ថ្នាក់​ក្រោម​ជាតិ​ អនុ​ក្រឹត្យ​ថ្មី​បាន​កែសម្រួល​ឈ្មោះ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​សំណង់ ​និង​សុរិយោដី ​រាជធានី​-​ខេត្ត​ ​មក​ជា​ ​«​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​ ​រាជធានី​-​ខេត្ត​»​។

​អនុ​ក្រឹត្យ​ដដែល​បាន​បញ្ជាក់​ថា​ ​ការ​រៀបចំ ​និង​ការ​ប្រព្រឹត្តទៅ​របស់​ការិយាល័យ​ចំណុះ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​ ​រាជធានី​-​ខេត្ត ​នឹង​ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់​។​

​ការ​ចេញ​ប្រកាស​នេះ​ ត្រូវ​ធ្វើឡើង​បន្ទាប់ពី​ទទួល​បាន​ការ​ឯកភាព​ជាមុន​ពី​ក្រសួង​មុខងារ​សាធារណៈ​ ​និង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា