ក្រសួងរៀបចំដែនដី៖ ការផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ​ ជាការរក្សាដីធ្លីឱ្យក្លាយជាទ្រព្យសន្សំតជំនាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដី៖ ការផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ​ ជាការរក្សាដីធ្លីឱ្យក្លាយជាទ្រព្យសន្សំតជំនាន់

ក្រសួងរៀបចំដែនដី៖ ការផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ​ ជាការរក្សាដីធ្លីឱ្យក្លាយជាទ្រព្យសន្សំតជំនាន់

ព្រៃវែង ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកកំចាយមារ ខេត្តព្រៃវែង ដោយជំរុញឱ្យអាជ្ញាធរខេត្ត​ និងប្រជាពលរដ្ឋត្រូវបន្តរួមគ្នាគិតគូរអំពីការកសាងខឿនសេដ្ឋកិច្ច និងបង្កើនជីវភាពរស់នៅឱ្យកាន់តែល្អ ហើយធ្វើយ៉ាងណារក្សាដីធ្លីទាំងនេះឱ្យក្លាយជាទ្រព្យសន្សំតជំនាន់។

Advertisement

ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខាងលើនេះ ដែលបានធ្វើឡើងនៅក្នុងបរិវេណវត្តជោតិវ័ន្ត ហៅវត្តជាច កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកោតសរសើរដល់ក្រុមការងារជំនាញ រដ្ឋបាលខេត្តព្រៃវែង មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលរួមសហការគ្នាយ៉ាងល្អក្នុងយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានដល់ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់នៅថ្ងៃនេះ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ ។

ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកសកម្មភាពនេះថា ជាអនុស្សាវរីយ៍ដ៏ល្អរបស់អ្នកពាក់ព័ន្ធទាំងអស់ និងជាសច្ចភាពចំពោះអ្នកដែលបានលះបង់កាលពីមុនមកក្នុងការនាំមកនូវសេចក្តីសុខនិងសន្តិភាពចំពោះទឹកដីខេត្តព្រៃវែងនេះ ក៏ដូចជាប្រទេសជាតិទាំងមូល។ ឯកឧត្តមលើកឡើងថា ជាការតបស្នងមកវិញ យើងត្រូវរៀបចំស្រុកទេសឱ្យបានល្អ ដូចជាការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋនេះជាដើម ដែលជាការផ្ដល់នូវមូលដ្ឋាននៃជីវិត និងមូលដ្ឋាននៃសេដ្ឋកិច្ចគ្រួសារនីមួយៗ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះជាខួបលើកទី ៤០ ចាប់តាំងពីមានការចាប់ផ្ដើមចុះបញ្ជីដីធ្លីជាលើកដំបូងនាឆ្នាំ ១៩៨៩នៅកម្ពុជា ដែលកាលនោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាប់ផ្ដើមដាក់ឱ្យមានការទទួលស្គាល់កម្មសិទ្ធិឯកជន និងចាប់ផ្ដើមចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។ ឯកឧត្តមសាយ សំអាល់ ប្រៀបប្រដូចការចុះបញ្ជីដីធ្លីនេះទៅនឹងការចែកទ្រព្យឱ្យកូនពីឪពុក ហើយបច្ចុប្បន្នសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដល់នូវសុវត្ថិភាពផ្លូវច្បាប់នៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ និងផ្ដល់ជាទុននៅក្នុងជីវិតសម្រាប់បង្កើនជីវភាពគ្រួសារនិមួយៗឱ្យប្រសើរឡើងតជំនាន់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា ចាប់ពីពេលនេះទៅមុខទៀត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងងាកមកគិតគូរលើការបញ្ចប់ការរៀបចំព្រំប្រទល់រដ្ឋបាល ភូមិ ឃុំ ស្រុក ខេត្ត លេខកូដនិងអាសយដ្ឋានឱ្យបានច្បាស់លាស់។ ​ដូច្នេះ អាជ្ញាធរខេត្តព្រៃវែង និងប្រជាពលរដ្ឋត្រូវងាកមកគិតគូរលើការបង្កបង្កើនផល ចិញ្ចឹមសត្វ ប្រកបរបរចិញ្ចឹមជីវិត បង្កើនចំណូល និងចូលរួមរៀបចំទីក្រុងនិងទីប្រជុំជន សួននិងលំហសាធារណៈឱ្យស្អាត មានសោភណភាព ក្លាយជាភូមិឃុំដែលគួរឱ្យចង់រស់នៅ។ យើងរួមគ្នាគិតគូរអំពីការកសាងខឿនសេដ្ឋកិច្ច បង្កើនជីវភាពរស់នៅឲ្យកាន់តែល្អជាងនេះ និងធ្វើយ៉ាងណារក្សាដីធ្លីទាំងនេះឲ្យក្លាយជាទ្រព្យសន្សំតជំនាន់ ។

សូមបញ្ជាក់ថា នៅទូទាំងប្រទេស ខេត្តដែលមានក្បាលដីត្រូវវាស់វែងច្រើនជាងគេ គឺខេត្តព្រៃវែង ដែលមានក្បាលដីសរុប ១លាន២សែនក្បាលដី បន្ទាប់មកគឺខេត្តកំពង់ស្ពឺ ដែលមាន ១លាន១សែនក្បាលដី៕

អត្ថបទ៖ វណ្ណលុក / រូប៖ គ្រី សម្បត្តិ

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា