ផ្លូវជាតិលេខ​២១ ជាសរសៃឈាម​សេដ្ឋកិច្ច​ដ៏សំខាន់​ និង​ជា​ចលករ​ជំរុញឱ្យសម្រេច​ទំហំពាណិជ្ជកម្ម២០ពាន់​លានដុល្លារ​​រវាង​​កម្ពុជា និង​វៀតណាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្លូវជាតិលេខ​២១ ជាសរសៃឈាម​សេដ្ឋកិច្ច​ដ៏សំខាន់​ និង​ជា​ចលករ​ជំរុញឱ្យសម្រេច​ទំហំពាណិជ្ជកម្ម២០ពាន់​លានដុល្លារ​​រវាង​​កម្ពុជា និង​វៀតណាម

ផ្លូវជាតិលេខ​២១ ជាសរសៃឈាម​សេដ្ឋកិច្ច​ដ៏សំខាន់​ និង​ជា​ចលករ​ជំរុញឱ្យសម្រេច​ទំហំពាណិជ្ជកម្ម២០ពាន់​លានដុល្លារ​​រវាង​​កម្ពុជា និង​វៀតណាម

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ​បាន​ចំណាយថវិកា​ជាច្រើន​ក្នុងការកសាង​ហេដ្ឋា​រ​ចនា​​សម្ព័ន្ធ​ ជាពិសេស​ផ្លូវ​ថ្នល់ ដើម្បី​ជំរុញកំណើនសេដ្ឋកិច្ចជាតិ​ សម្រួលដល់​ការធ្វើ​ដំណើររបស់ពលរដ្ឋ ​ទាក់ទាញទេសចរ​​ និង​វិនិយោគិន​បរទេស​ចូលមកដាក់ទុនវិនិយោគ​ ។​ ជាលទ្ធផល​ ក្នុង​រយៈពេល​ប៉ុ​ន្មា​នឆ្នាំ​ចុ​​ងក្រោ​យនេះ សមិទ្ធផលផ្លូវជាច្រើនខ្សែ​​ត្រូវបានសាងសង់រួចរាល់​​ និង​បានចូលរួម​ចំណែក​ដ៏សំខាន់​ក្នុងការ​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ ។​

Advertisement

ងាកមកមើលផ្លូ​វជាតិលេខ២១ ដែល​តភ្ជាប់​ពីរង្វង់មូល​ក្រុង​តាខ្មៅ​នៃខេត្ត​កណ្ដាល ដល់​ព្រំដែន​កម្ពុជា​វៀតណាម ​ច្រក​ជ្រៃធំ បាន និងកំពុង​ក្លាយ​ជាស​រ​សៃ​ឈាម​សេ​ដ្ឋកិ​ច្ច​ដ៏​សំ​​ខា​ន់​រវាងកម្ពុជា-វៀតណាម ជាពិ​​សេ​ស​លើ​កា​រដឹ​ក​ជ​ញ្ជូ​ន​ទំ​និញ​ផ្សេ​ង​ៗ​ឆ្ល​ង​កា​ត់​ព្រំ​ដែ​ន​ទៅ​វិញ​​ទៅម​ក​រ​វា​ង​​ប្រទេ​​ស​ទាំ​ង​ពីរ ខណៈ ទំហំ​ពា​ណិ​ជ្ជ​កម្មនៃ​ប្រទេសទាំងពីរក៏ឃើញថា​មានការកើនឡើង​ជា​លំដាប់ ។​

យោងតាមក្រសួង​សាធារណការ​ និងដឹកជញ្ជូន បានបញ្ជាក់​ថា ផ្លូវជាតិលេខ២១ គឺជាខ្សែ​ផ្លូ​វ​យុទ្ធ​សា​ស្រ្តត​ភ្ជា​ប់​រាជធានីភ្នំពេញ ជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ផ្លូវជាតិលេខ២ (ត្រង់រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ២១B ដោយឆ្លងកាត់ក្រុងតាខ្មៅ ស្រុក​​​​ស្អាង​ និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ។ 

ផ្លូវជាតិលេខ២១ ជា​ប្រភេទផ្លូវ​ក្រាលបេតុងផ្លូវកៅស៊ូប្រភេទAC មានប្រវែង ៦៣,៦គីឡូម៉ែត្រ ពីរ​ង្វ​ង់​មូ​ល​ក្រុ​ង​តាខ្មៅ ឆ្ពោះទៅស្ពានជ្រៃធំ (ព្រំប្រទល់កម្ពុជា-វៀតណាម) ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នា​ថ្ងៃ​ទី​២៣​មីនា ឆ្នាំ២០២២ ។ ខ្សែផ្លូវនេះបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយ សម្រួលការដឹក​ជ​ញ្ជូ​ន​គ្រ​ប់ប្រ​ភេទ ជាពិសេស ទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្ម រវាងកម្ពុជា-វៀត ណាម ព្រម​ទាំ​ង ​​​​បា​នជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន ។

តាមរយៈផ្លូវ​ជាតិលេខ​២១​​នេះដែរ ក៏ជាការ​ចូលរួម​ចំណែកមួយក្នុងការ​ជំរុញ​ការធ្វើពាណិជ្ជកម្ម​រវាង​កម្ពុជា និង​​​វៀតណាម​​ឱ្យបានសម្រេច​ក្នុងទំហំទឹកប្រាក់​​ ២០​ពាន់​លានដុល្លារអាមេរិក ​ហើយផ្លូវ​មួយខ្សែនេះ​នឹង​ក្លាយជា​ផ្លូវដឹកជញ្ជូនទំនិញរវាង​កម្ពុជា​និងវៀតណាម​យ៉ាង​សកម្ម ។​ ក្រៅពីនេះ ការ​កសាងផ្លូវ​នានា​នៅទូទាំង​ប្រទេស​និយាយជារួម និងនិយាយ​ដោយឡែក​ផ្លូវជាតិលេខ​២១​​នេះ ​ក៏បានទាក់ទាញ​ដល់​ការ​វិនិយោគទាំង​ក្នុងនិងក្រៅប្រទេស​បណ្ដាក់ទុន​តាមបណ្ដោយផ្លូវទាំង​នោះផងដែរ ជាក់ស្ដែង​ផ្លូវ​ជាតិលេខ​២១​ក៏ឃើញ​ថា​មាន​ក្រុមហ៊ុន រោងចក្រ​សហគ្រាស​ និងឃ្លាំង​ស្តុកទំនិញ​ជាច្រើន បានបោះទីតាំង​តាមបណ្ដោយផ្លូវ​ជាតិ​មួយ​នេះ ព្រោះវា​ងាយ​ស្រួល​ក្នុងការដឹកទំនិញ​ចេញ និង​ចូល ក៏ដូចជា​ដឹក​ទៅចែកចាយ​តាមទីផ្សារក្នុងប្រទេស ។

គួររម្លឹកថា ពាក់ព័ន្ធនឹង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នេះដែរ កម្ពុជា​ត្រូវ​ការថវិកា​ប្រមាណ ៣៦,៦ពាន់លានដុល្លារ​អាមេរិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន​ ឬគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ១៧៤​គម្រោង ​ក្នុងរយៈពេល​ប្រមាណ១០​ឆ្នាំខាងមុខ​ ។​

យោងតាមច្បាប់​ស្តីពី​ហិរញ្ញវត្ថុសម្រាប់ការ​គ្រប់​គ្រង​ឆ្នាំ២០២៥ រាជរដ្ឋាភិបាល​​ក៏​គ្រោង​នឹង​ចំណាយ​ប្រមាណ​ ៥៤០​លានដុល្លារ​អាមេរិកក្នុងឆ្នាំ២០២៥​ សម្រាប់អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅទូទាំង​ប្រទេស​ ដោយគ្រោង​នឹង​សាងសង់ផ្លូវ​ថ្មីប្រវែង ៩០០គីឡូម៉ែត្រ បន្ថែមទៀត ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា