ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន រៀបចំគោលការណ៍រួមឱ្យបានត្រឹមត្រូវ និងទូលំទូលាយក្នុងការពន្លឿនការងារចុះបញ្ជីដីបង្ហើយ និងការផ្តល់សេវាសុរិយោដីជូនប្រជាពលរដ្ឋ។

Advertisement

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីស្នើសុំមតិយោបល់ ប្រមូលធាតុចូលពីអន្តរក្រសួងពាក់ព័ន្ធ និងស្វែងរកការឯកភាពគ្នា រៀបចំគោលការណ៍រួមឱ្យបានត្រឹមត្រូវ និងទូលំទូលាយក្នុងការពន្លឿនការងារចុះបញ្ជីដីបង្ហើយ, ការផ្តល់សេវាសុរិយោដីជូនប្រជាពលរដ្ឋ និងលើនីតិវិធីនៃការចុះបញ្ជីដីបុរាណដ្ឋានដែលមានភាពស្មុគស្មាញ រួមទាំងការរៀបចំទីក្រុង និងប្រែក្លាយសក្តានុពលតាមទីប្រជុំជននៃបណ្តាខេត្តនីមួយៗឱ្យទៅជាឧទ្យាន ដើម្បីបម្រើដល់ឧត្តមប្រយោជន៍សាធារណៈ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា អគ្គនាយកដ្ឋានសុរិយោដី បាន និងកំពុងរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យទាំងអស់ជាថ្មីឡើងវិញ ទាក់ទងនឹងប្រភេទដី ២៤៥ ទីតាំង និងក្បាលដី ដោយអនុវត្តម្ដងមួយភូមិៗ និងគូសរូបភាពតាមផ្កាយរណប។ ប្រភេទដីទាំងនោះត្រូវកំណត់ដូចតទៅ ៖ ទី១ ជាតំបន់ក្រហម ជាដីកសិកម្ម ដីបរិស្ថាន ដីធនធានទឹក ឬបុរាណដ្ឋាន ដែលជាតំបន់ហាមប៉ះពាល់ដាច់ខាត, ទី២ ជាតំបន់បៃតង ជាភូមិចាស់ ហើយទី៣ ជាតំបន់លឿង ជាដីដែលទន្ទ្រានកាន់កាប់ និងកំពុងស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល។

ទាក់ទិននឹងកិច្ចការនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អភិបាលខេត្តនីមួយៗ ឱ្យចូលរួមអនុវត្តកិច្ចការនេះទាំងអស់គ្នាដើម្បីកំណត់ប្រភេទដីឱ្យបានជាក់លាក់ និងបញ្ចប់ភាពចម្រូងចម្រាស់ និងភាពមិនច្បាស់លាស់ក្នុងការកាន់កាប់ដីធ្លី ជូនប្រជាពលរដ្ឋ ៕ អត្ថបទ៖ វណ្ណលុក / រូប៖ គ្រី សម្បត្តិ

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា